ផ្សារហ៊ុន

ផ្សារហ៊ុនចិនដីគោក និង ផ្សារហ៊ុនហុងកុង ខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៥ ទ្រីលានដុល្លារអាម៉េរិកនៅ៣ឆ្នាំកន្លងមកនេះ


យោងតាមរបាយការណ៍របស់ HSBC ជាស្ថាប័នធនាគារ និងហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោកដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហាញថា ផ្សារហ៊ុនចិនដីគោក និងផ្សារហ៊ុនហុងកុង បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំង និងខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៥ ពាន់ពាន់លានដុល្លារ (៥ទ្រីលានដុល្លារអាម៉េរិក) ចាប់តាំងពីឆ្នាំ២០២១ មក ដែលការខាតបង់នេះធំជាងទំហំផ្សារហ៊ុនឥណ្ឌាទាំងមូលទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ផ្សារហ៊ុន
ដោយ

បើផ្អែកតាមសហព័ន្ធភាគហ៊ុនពិភពលោក (World Federation of Exchanges)បានបង្ហាញថា ផ្សារហ៊ុនឥណ្ឌា NSE បានក្លាយជាផ្សារហ៊ុនធំបំផុតទី៤ ក្នុងពិភពលោកកាលពីខែមករា ដើមឆ្នាំ២០២៤ ដោយវ៉ាឈ្នះផ្សារហ៊ុនហុងកុង Hang Seng ហើយវាក៏ជាផ្សារហ៊ុនធំបំផុតទី៣នៅអាស៊ីផងដែរ ជាមួយនឹងតម្លៃទីផ្សារ ៤,៦ ទ្រីលានដុល្លារអាម៉េរិក។ ទិន្នន័យនេះវា បានឆ្លុះបញ្ចាំងឱ្យឃើញថា ផ្សារហ៊ុនឥណ្ឌា NSE បានហក់ឡើងថ្លៃជាលំដាប់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ផ្ទុយពីផ្សារហ៊ុនចិនដីគោក CSI 300 និងផ្សារហ៊ុនហុងកុង Hang Seng ដែលសុទ្ធតែដំក្បាលចុះខ្លាំងក្នុងរយៈពេលដូចគ្នានេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រជាជនអាស៊ានភាគច្រើនងាកទៅគាំទ្រប្រទេសចិនខ្លាំងជាងសហរដ្ឋអាម៉េរិក?

ព័ត៌មាន
ការស្ទង់មតិរបស់ក្រុមអ្នកវិភាគ ដែលមានមូលដ្ឋាននៅសិង្ហបុរី បានបង្ហាញថា ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ជាងពាក់កណ្តាលពេញចិត្តចិនជាងអាម៉េរិក។ តា…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ចិន Country Garden ដែលកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន Country Garden ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលធ្ងន់ធ្ងរបានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ