
បច្ចុប្បន្ន គាត់មានដំណាំស្វាយកែវរមៀតប្រមាណ ៥ពាន់ដើម ដែលកំពុងដាំដុះនៅលើផ្ទៃដី ប្រមាណ ៣០ហិចតា ជាមួយនឹងដំណាំផ្សេងទៀត ដូចជាដូងក្រអូប និងក្រូចពោធិ៍សាត់ជាដើម។
ក្នុងមួយរដូវ គាត់ទទួលបានទិន្នផលស្វាយប្រមាណជាង ២០០តោនជាមធ្យម ហើយក្នុងមួយឆ្នាំ អាចទទួលបានផលពីររដូវ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។

លោក ម៉ាន សូត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការធ្វើស្វាយតាមស្តង់ដារចេញទៅក្រៅប្រទេសបាន គឺខ្ញុំទទួលបានការណែនាំ និងបណ្ដុះបណ្ដាលពីក្រុមហ៊ុនអង្គរហ្គ្រីន ដែលគាត់បានផ្ដល់នូវបទពិសោធឲ្យខ្ញុំ។ ទីមួយគឺគាត់បានប្រាប់អំពីក្បួនដាក់ជី ចាក់អ័រម៉ូន និងការបាញ់បញ្ចេញផ្កា និងការថែឲ្យមានផ្លែជាស្តង់ដារអាចនាំចេញទៅប្រទេសក្រៅបាន នោះគឺក្រុមហ៊ុនអង្គរហ្គ្រីន គាត់ណែនាំ»។
លោក ហ្វាន់ ម៉ៅយាន គឺជាអ្នកជំនួញមកពីខេត្តស៊ីឈួន បានសហការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន ដើម្បីធ្វើការនាំចេញស្វាយទៅកាន់ទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងរុស្ស៊ីជាដើម។

ដរាបណាកសិករដែលដាំស្វាយ អាចអនុវត្តតាមបច្ចេកទេសស្តង់ដារ ដែលបានកំណត់ នោះអង្គរហ្គ្រីន មានសមត្ថភាពទិញស្វាយបានរហូតដល់ទៅ ៤ ទៅ ៥ពាន់តោន សម្រាប់ស្វាយខៀវ និង ១ ទៅ ២ពាន់តោន សម្រាប់ស្វាយកញ្ចប់។

លោក ហ្វាន់ ម៉ៅយាន បានលើកឡើងថា៖ «សម្រាប់បរិមាណទិញស្វាយពីស្រុកខ្មែរទៅចិន សម្រាប់ខ្ញុំ គឺអាចយកលើសហ្នឹងបានទៀត ប៉ុន្តែ ស្រុកខ្មែរឥឡូវហ្នឹង គឺមិនទាន់អាចធ្វើបាន ដោយសារគុណភាពនៅមិនអាចទទួលយកបាន។ ប្រសិនជាយើងអាចធ្វើឲ្យគុណភាពល្អជាងហ្នឹង ខ្ញុំមានទីផ្សារធំនៅរុស្ស៊ីអាចទទួលយកបាន ហើយអាចទទួលយកស្វាយពីយើងកាន់តែច្រើនជាងហ្នឹងថែមទៀត»។

បច្ចុប្បន្ន ក្រុមហ៊ុនអង្គរហ្គ្រីន បានកំពុងផ្តល់ចំណេះដឹង និងប្រឹក្សាម្ចាស់ចម្ការស្វាយក្នុងការផលិតស្វាយប្រមាណជា ១០០០ចម្ការ និងជួយសម្របសម្រួលផលិតកម្មស្វាយដែលមានស្តង់ដារទីផ្សារ ប្រមាណជាង ២០០ចម្ការ នៅទូទាំងប្រទេស ដើម្បីឲ្យពួកគាត់អាចមានសមត្ថភាពបង្កើនការនាំចេញទិន្នផលស្វាយរបស់ពួកគាត់ទៅកាន់ទីផ្សារបរទេស ដូចជាប្រទេសចិនជាដើម។

សម្រាប់ លោក តែ តិចយូ ទីប្រឹក្សាផ្នែកនាំចេញរបស់អង្គរហ្គ្រីន បានលើកឡើងស្រដៀងនេះ យ៉ាងដូច្នេះថា៖ «ចំពោះកសិករនៅប្រទេសកម្ពុជាពួកគាត់នៅខ្វះខាតចំណេះដឹងបច្ចេកទេស ដោយសារភាគច្រើន កសិករក្នុងប្រទេសកម្ពុជាយើង គាត់ធ្វើតាមវិធីបុរាណរបស់គាត់។ គាត់មិនទាន់ចេះបច្ចេកទេសដែលធ្វើតាមស្តង់សដារសម្រាប់នាំចេញទេ។ សម្រាប់ក្រុមហ៊ុនអង្គរហ្គ្រីន យើងបានជួយកសិករដោយផ្គត់ផ្គង់នូវធាតុចូលដែលមានគុណភាពខ្ពស់ និងបង្រៀនបច្ចេកទេសផលិតកម្មស្វាយកែវរមៀតឲ្យស្របតាមស្តង់ដារនៃការនាំចេញ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលទិញកសិផលស្វាយសម្រាប់នាំចេញ ដោយជួយជ្រោមជ្រែងកសិករយើងផ្នែកទីផ្សារថែមទៀតផង»។

លោក ម៉ាន សូត៖ «ពីមុន យើងដាំ យើងអត់មានសង្ឃឹមថាមានទីផ្សារ។ ពីមុន គ្រាន់តែយើងឮតាមគ្នាយើងដាំ ប៉ុន្តែឥឡូវ យើងមានក្រុមហ៊ុនអង្គរហ្គ្រីន គាត់បានតំរែតម្រង់ចង្អុលប្រាប់យើងនូវបច្ចេកទេសគ្រប់បែបយ៉ាង ធ្វើម៉េចឲ្យស្វាយហ្នឹងបានទៅតាមស្តង់ដារ នាំចេញទៅក្រៅប្រទេសបាន។ចំពោះខ្ញុំជាកសិករមួយរូប សូមឲ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញដល់កសិករ ដែលគាត់ខ្វះការចេះដឹង ព្រោះថាកសិករ ក្នុង ១០នាក់ គាត់ចេះដឹងតែ ២នាក់ទេ ហើយ ៧ ឬ ៨នាក់ទៀតហ្នឹងភាគច្រើនគាត់ធ្វើតាមដែលគាត់លឺតាមគេ ឬគេប្រាប់»។

សម្រាប់កសិករ ដែលកំពុងស្វែងរកបច្ចេកទេសក្នុងការដាំដុះ ឬទីផ្សារស្វាយ អាចទាក់ទងទៅកាន់ក្រុមការងារនាំចេញរបស់ក្រុមហ៊ុន អង្គរហ្រ្គីន និងអាចចួលរួមជាមួយក្រុមបច្ចេកទេសរបស់អង្គរហ្រ្គីនតាមរយៈក្រុមតេលេក្រាម ដើម្បីអាចទទួលបានព័ត៌មាន និងប្រឹក្សារបច្ចេកទេសដោយឥតគិតថ្លៃ!!
លេខទំនាក់ទំនងរបស់ក្រុមការងារនាំចេញ៖
081 48 96 96
097
350 6530
Telegram -ភូមិចំណេះដឹងកសិកម្ម (https://t.me/homeagriknowledge)។