វិស័យហិរញ្ញវត្ថុ

ទន្ទឹមនឹងរងផលប៉ះពាល់ដោយសារអាម៉េរិកផ្ដាច់ជំនួយ ប្រទេសក្រីក្រជាច្រើនក៏កំពុងប្រឈមនឹងវិបត្តិបំណុលរុំកោះ


ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក កំពុងបង្កចលាចលពាសពេញពិភពលោក និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទុរ្ភិក្សជុំវិញពិភពលោកត្រូវជាប់គាំងដែលបណ្ដាលឱ្យមនុស្សជាច្រើនលាននាក់ប្រឈមនឹងហានិភ័យ។ ទន្ទឹមនឹងរងផលប៉ះពាល់ដោយសារសហរដ្ឋអាម៉េរិក ផ្ដាច់ជំនួយ ប្រទេសក្រីក្រជាច្រើន ក៏កំពុងប្រឈមនឹងបញ្ហាបំណុលរុំកោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យហិរញ្ញវត្ថុ
ដោយ

ប្រទេសក្រីក្រជាច្រើនដែលស្ថិតក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីបន្ទុកបំណុលរីកកាន់តែធំ ខណៈដែលរំហូរកម្ចីឥណទានថ្មីៗពីប្រទេសចិន និងកម្ចីឥណទានក្នុងវិស័យឯកជនហាក់រីងស្ងួត។

យោងតាមធនាគារពិភពលោកបានឱ្យដឹងថា បំណុលបរទេសនៃបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមបានឈានដល់៨,៨ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៣ ហើយប្រទេសក្រីក្រទាំងនោះត្រូវចំណាយរហូតដល់ទៅ១,៣៦ទ្រីលានដុល្លារអាម៉េរិកឯណោះគ្រាន់តែសម្រាប់បង់ការប្រាក់នៅក្នុងឆ្នាំនោះ ខណៈបំណុលចេះតែបន្តកើនឡើងមិនឈប់ដោយសារបន្ទុកការប្រាក់កើនឡើង។

ទិន្នន័យផ្លូវការរបស់ធនាគារពិភពលោកបានបង្ហាញថា ការបង់រំលស់ប្រាក់ដើមមានចំនួនជាង៩៥០ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងតែ០,៦% ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែបើងាកមកមើលការបង់ការប្រាក់វិញឃើញថា បានកើនឡើងរហូតដល់ទៅ៣៧% ឈានដល់ជាង៤០៥ពាន់លានដុល្លារអាម៉េរិក។

ទិន្នន័យដដែលបានបង្ហាញទៀតថា សម្រាប់បណ្ដាប្រទេសក្រីក្របំផុតដែលទទួលបានការជឿទុកចិត្តទាបសម្រាប់ការទទួលបានកម្ចីឥណទានបរទេស ការបង់ប្រាក់បានកើនឡើងជិត៤ដងក្នុងមួយទសវត្សរ៍កន្លងមកនេះ។

បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏អាក្រក់ ខណៈដែលមូលនិធិវិនិយោគរបស់មហាក្សចិន និងមូលនិធិវិនិយោគក្នុងវិស័យឯកជនហូរចេញទៅក្រៅប្រទេសយ៉ាងគំហុក ជាហេតុបង្ខំឱ្យប្រទេសទាំងនោះត្រូវពឹងផ្អែកលើកម្ចីឥណទានរយៈពេលខ្លីដែលមានការប្រាក់ខ្ពស់ជាងធម្មតា ដែលពេលខ្លះខ្ចីគ្រាន់តែសម្រាប់យកទៅសងបំណុលដើម្បីដោះទាល់។ នេះមានន័យថា ខ្ចីបំណុលថ្មីយកទៅទូទាត់សងបំណុលចាស់ ហើយខ្ចីចុះខ្ចីឡើងបំណុលកាន់តែគរដូចភ្នំ កាន់តែរើខ្លួនលែងរួច។

លោក អ៊ីនដឺមីត ហ្គីល (Indermit Gill) ប្រធានសេដ្ឋវិទូនៃ World Bank Group បានគូសបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នមិនមាននិរន្តរភាពនោះទេ សម្រាប់ប្រទេសក្រីក្របំផុតជាច្រើន ពោលគឺស្ថិតក្នុងហានិភ័យខ្ពស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប ស្របពេលចិន និងអាម៉េរិកកំពុងផ្ទុះសង្គ្រាមពន្ធ

ស្របពេលសហរដ្ឋអាម៉េរិក ក្រោមការគ្រប់គ្រងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ និងទីក្រុងប៉េកាំងកំពុងបង្កាត់ភ្លើងសង្រ្គាមពាណិជ្ជកម្មជុំថ្មីជាមួយគ្នា ប្រ…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក បង្ហាញផែនការពង្រីកការវិនិយោគលើបច្ចេកវិទ្យា AI ដ៏មហិមានៅឆ្នាំនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក្រុមហ៊ុន Mi…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ