សេដ្ឋកិច្ចចិន

តម្លៃប្រេងឆៅធ្លាក់ចុះជិត ១ ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយការបង្ហាញទិន្នន័យសេដ្ឋកិច្ចចិនធ្លាក់ចុះគួរឱ្យព្រួយបារម្ភ


តម្លៃប្រេងបានធ្លាក់ចុះជាលើកទី២នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយការបើកបង្ហាញឡើងនូវទិន្នសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងចុះទន់ខ្សោយ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកវិនិយោគនៅក្នុងទីផ្សារប្រេង ដ្បិតថា ដំណើរអូសជើងនៃសេដ្ឋកិច្ចរបស់មហាយក្សចិន នឹងអាចធ្វើឲ្យតម្រូវការរបស់ប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងមានការធ្លាក់ចុះទៅតាមនោះដែរ នៅគ្រាដែលការផលិតប្រេងអាចនឹងត្រូវបានបង្កើនកាន់តែច្រើនផងដែរនៅលើទីផ្សារ។ នេះបើតាមរាយការណ៍ដោយសារព័ត៌មាន រ៉យទ័រ។
តម្លៃប្រេងឆៅធ្លាក់ចុះជិត ១ ដុល្លារក្នុងមួយធុងបារ៉ែល

កិច្ច​សន្យា​ទិញ​​គម្លាតថ្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស(Brent crude futures) ​​បានធ្លាក់ចុះ ៨៩ សេន ឬ ជិត១% មកនៅត្រឹមតម្លៃ៩៧ដុល្លារ២៦សេន ​ក្នុងមួយបារ៉ែល​ បន្ទាប់ពីបានធ្លាក់ចុះ ​ ១,៥%% ម្ដងរួច​​មក​ហើយ កាលពីថ្ងៃទី១២សីហា។ សន្ទស្សន៍​តម្លៃ​ប្រេងឆៅរបស់អាមេរិកឯណោះវិញ បាន​បង្ហាញ​ពី​ការ​ធ្លាក់ដូចគ្នាដែរ គឺធ្លាក់​ចុះ ៨២សេន ឬ ជិត១% មក​នៅ​ត្រឹមតម្លៃ ជាង៩១ដុល្លារក្នុងមួយបារ៉ែល​បន្ទាប់ពី​ការធ្លាក់ចុះ ២,៤% កាល​ពី​ថ្ងៃទី ១២សីហា​។

សេដ្ឋកិច្ចរបស់ប្រទេសចិន​បានធ្លាក់ចុះដោយមិននឹកស្មានដល់នៅ​ក្នុងខែ​កក្កដា ខណៈដែលទិន្នផលរោងចក្រ​ចម្រាញ់ប្រេង​​របស់​ចិន​​បានធ្លាក់ចុះមកនៅជាង​១២លាន​៥សែនបារ៉ែលក្នុងមួយថ្ងៃ​ ដែលជាកម្រិតទាបបំផុត​មួយចាប់​តាំងពីខែមីនា ឆ្នាំ២០២០​មក​។ នេះ​បើ​តាម​ទិន្នន័យរបស់រដ្ឋាភិបាលចិន​បាន​បង្ហាញក្នុង​ពេល​ថ្មីៗ​នេះ​។​

សេដ្ឋវិទូឈ្មោះ Heron Lin ​នៅក្រុមហ៊ុន Moody បាននិយាយថា ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញថា តម្រូវការប្រេងកំពុងធ្លាក់ចុះ ខណៈ​ដែល​​​​ការដឹកជញ្ជូន និងតម្រូវការ​របស់​អ្នកប្រើប្រាស់​ក្នុង​ស្រុក​​បានជួប​ឧបសគ្គ​​ដោយសារ​តែ​តម្លៃបូម​ប្រេងកើន​ឡើង​ខ្លាំង​។

ក្រុម​ហ៊ុន​អារ៉ាប៊ីសាអូឌីត Saudi Aramco បាន​ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទិន្ន​ផល​​ប្រេងឆៅ​របស់​ខ្លួន​ឱ្យ​ដល់​កម្រិត​អតិបរមា​​ចំនួន១២ លានបារ៉ែលក្នុងមួយថ្ងៃ​ ប្រសិនបើ​មាន​ការ​ស្នើ​សុំ​របស់​​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​​​។ នេះ​បើ​តាម​​អគ្គនាយកប្រតិបត្តិ​ក្រុម​ហ៊ុន​នេះ ​គឺ​លោក​ Amin Nasser បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី ១៤សីហា។

បង្កើនផលិតកម្មប្រេងនេះ បន្ទាប់ពីក្រុមហ៊ុន Aramco មើលឃើញថា ​ការបន្ធូរបន្ថយ​ការរឹតត្បិតលើជំងឺកូវីដ-១៩​របស់ប្រទេសចិន​ និងការកើនឡើងនូវ​ឧស្សាហកម្ម​អាកាសចរណ៍​​អាចបន្ថែម​តម្រូវការ​​ប្រេង​ថែម​ទៀត​។

គេងសង្កេតឃើញថា ទីផ្សារប្រេងពិភពលោកនៅតែខ្វះ​ខាត​​​ការផ្គត់ផ្គង់​ប្រេង​យ៉ាង​ខ្លាំង​​នៅក្នុងដំណើរ​ការនៃ​ការ​​​ដាក់ទណ្ឌ​កម្មរបស់​សហភាពអឺរ៉ុ​ប​លើការផ្គត់ផ្គង់ប្រេងឆៅ និងប្រេង​​ដែល​​ចម្រាញ់​រួច​​របស់​​រុស្ស៊ីនៅ​ក្នុងរដូវរងារនេះ។​

ក្រុមអ្នកវិភាគបាននិយាយថា វា​អាច​នឹង​មាន​ការផ្គត់ផ្គង់ប្រេង​កាន់តែច្រើន​​ប្រសិនបើអ៊ីរ៉ង់ និងសហរដ្ឋអាមេ​រិកទទួលយក​សំណើ​របស់​សហភាពអឺរ៉ុប​​ដែល​សុំ​ឱ្យ​ស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ឆ្នាំ២០១៥​ព្រោះ​វា​នឹងដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់៕​

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីកំណើនសេដ្ឋកិច្ចចិនក្នុងខែកក្កដាចុះខ្សោយខ្លាំងហួសការរំពឹងទុកកាលពីខែកក្កដា?

ព័ត៌មាន
ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានស្ថានភាពចុះខ្សោយខ្លាំងហួសពីការរំពឹងទុកកាលពីខែកក្កដា ដោយសារតែករណីឆ្លងកូវីដ១៩ថ្មីៗនៅបន្តអុកឡ…

ក្រុមហ៊ុនបរទេសគ្រាក់ៗជិត៥០ក្រុមហ៊ុន នៅតែមិនព្រមចាកចេញពីប្រទេសរុស្ស៊ី

ព័ត៌មាន
ក្នុងរយៈពេលជាងប្រាំមួយខែ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុនរកស៊ីធំៗរបស់ពិភពលោកប្រហែល ៣០០ បានចាកចេញពីទីផ្សាររុស្ស៊ី ហើយ ៧…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ