ក្រុមមហាសេដ្ឋី

លោក ម៉ាក ហ្សាក់ឃឺប៊ឺក ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទីពីរនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិជាង២០០ពាន់លានដុល្លារអាម៉េរិក


លោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានវ៉ាដាច់មហាសេដ្ឋី ជេហ្វ បេហ្សូស (Jeff Bezos) និង ប៊ឺណាដ អាណល់ (Bernard Arnault) ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទីពីរនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិជាង២០០ពាន់លានដុល្លារ ដោយតាមពីក្រោយកំពូលមហាសេដ្ឋី អេឡិន ម៉ាស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
ក្រុមមហាសេដ្ឋី
ដោយ

បើតាមសន្ទស្សន៍ស្ដីពីមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ដែលចេញផ្សាយកាលពីពេលថ្មីៗ លោក ម៉ាក ហ្សាក់ឃឺប៊ឺក បានក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទីពីរនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន២០៦ពាន់លានដុល្លារអាម៉េរិក ដោយតាមពីក្រោយលោក អេឡិន ម៉ាស ម្ចាស់ក្រុមហ៊ុន Tesla ដែលមានទ្រព្យសម្បត្តិ២៥៦ពាន់លានដុល្លារ និងបាននាំមុខមហាសេដ្ឋី ជេហ្វ បេហ្សូស និង ប៊ឺណាដ អាណល់ ដែលម្នាក់ៗមានទ្រព្យសម្បត្តិចំនួន២០៥ពាន់លានដុល្លារ។

លោក ហ្សាក់ឃឺប៊ឺក វ័យ៤០ឆ្នាំ ដែលបានបើកដំណើរការ Facebook ក្នុងឆ្នាំ២០០៤ មានទ្រព្យសម្បត្តិភាគច្រើនបានមកពីភាគហ៊ុនវេទិកា Meta Platforms។ ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើងជាង៧២% ក្នុងឆ្នាំ២០២៤ ហើយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង២,២៦% បន្ថែមទៀត ដោយឡើងដល់កម្រិតខ្ពស់បំផុតជាង៥៩៥ដុល្លារក្នុងមួយហ៊ុន។

លោក Zuckerberg បាននិយាយកាលពីពេលថ្មីៗថា ក្រុមហ៊ុន Meta AI កំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាជំនួយការ ដែលគេប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ លោកបាននិយាយដោយសំដៅទៅលើប្រទេសនានាក្នុងសហភាពអឺរ៉ុបថា ប្រទេសទាំងនេះមានអ្នកប្រើប្រាស់បញ្ញាសិប្បនិមិត្តដ៏សកម្មជិត៥០០លាននាក់ ទាំងដែលក្រុមហ៊ុនរបស់លោកមិនទាន់បើកដំណើរការនៅតាមប្រទេសធំៗមួយចំនួននៅឡើយផង។

សូមបញ្ជាក់ថា មិនមែនមានតែកំពូលមហាសេដ្ឋីបច្ចេកវិទ្យា Zuckerberg នោះទេដែលមានទ្រព្យសម្បត្តិកើនឡើងនៅឆ្នាំនេះទេ សូម្បីទ្រព្យសម្បត្តិរបស់លោក ជេនសេន ហ័ង (Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន អិនវីដៀ (Nvidia) និងលោក ឡារី អេលីសុន (Larry Ellison) សហស្ថាបនិកក្រុមហ៊ុន Oracle ក៏មានការកើនឡើងផងដែរ ក្នុងនោះលោក ហ័ង មានទ្រព្យសម្បត្តិជាង៦៣ពាន់លានដុល្លារ ខណៈលោក អេលីសុន មានទ្រព្យសម្បត្តិជិត៥៦ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញវិនិយោគិនលើពិភពលោកងាកមកចាប់អារម្មណ៍លើមូលបត្របំណុលនៅអាស៊ី?

សញ្ញាបណ្ណ ឬមូលបត្របំណុលនៅអាស៊ី កំពុងត្រូវប៉ាន់ ខណៈបណ្ដាវិនិយោគិនទូទាំងពិភពលោកកំពុងសម្រុកងាកមកទិញមូលបត្របំណុលអាស៊ី ក្រោយធនាគារកណ្ដាលអា…

ចិនគ្រោងពង្រីកគម្រោងផ្លូវរថភ្លើងទៅកាន់សិង្ហបុរី ដោយឆ្លងកាត់ម៉ាឡេស៊ី ទោះពិភពលោកបារម្ភពីបំណុលរបស់ចិន

ក្រោយភ្ជាប់ជាមួយឡាវ និងវៀតណាម ចិនគ្រោងបង្កើតគម្រោងផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីពង្រីកសេដ្ឋកិច្ច និងវិស័យទេសចរណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ