
បន្ទាប់ពីកិច្ចសហការដ៏ជោគជ័យក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន ការពង្រីកភាពជាដៃគូមកកាន់ប្រទេសកម្ពុជានេះ នឹងនាំមកនូវបទពិសោធដ៏ពិសេសសម្រាប់អ្នកគាំទ្រក្រុម Manchester United ក្នុងប្រទេសកម្ពុជា ដែលមានដូចជា ដាក់ឱ្យប្រើប្រាស់ប័ណ្ណសហសញ្ញាពាណិជ្ជកម្ម និងឱកាសចូលរួមសកម្មភាពពិសេសជាច្រើនជាមួយនឹងក្រុម។
ជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ ធនាគារ មេយប៊ែង ខេមបូឌា បានដាក់ដំណើរជាសាធារណៈនូវ ប័ណ្ណឥណពន្ធវីសា Manchester United របស់ធនាគារ មេយប៊ែង ដែលមានចំនួនកំណត់ ជាមួយនឹងការរចនាប័ណ្ណដ៏ពិសេស ដែលមានរូបកីឡាករឆ្នើមក្នុងប្រវត្តិសាស្រ្តរបស់ក្រុម។ ជាមួយនឹងចំនួនមានកំណត់ត្រឹម ៥ពាន់ប័ណ្ណតែប៉ុណ្ណោះ នេះគឺជាឱកាសសម្រាប់អ្នកគាំទ្រ ក្នុងការបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះក្រុម និងកីឡាករឆ្នើមក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «ធនាគារ មេយប៊ែង ខេមបូឌា មានសេចក្តីរំភើប ដែលបានចូលរួមជាមួយសម្ព័ន្ធធនាគារ មេយប៊ែង ក្នុងការនាំយកបទពិសោធ Manchester United មកជូនអ្នកគាំទ្រនៅប្រទេសកម្ពុជា។ ភាពជាដៃគូដ៏យូអង្វែងនេះបង្ហាញពីគុណតម្លៃរួមនៃស្មារតីកីឡា ការរួបរួម និងការកសាងសហគមន៍ ដោយផ្សារភ្ជាប់ជាមួយបេសកកម្មរបស់យើងគឺការផ្តល់នូវ “សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព” ។ តាមរយៈការនាំមកជូនអតិថិជននូវអ្វីដែលរបស់ពួកគាត់ពេញចិត្ត ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងដ៏មានអត្ថន័យ រវាងអតិថិជនរបស់យើង ជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោកដ៏ល្បីនេះ យើងបានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការផ្តល់ជូនបទពិសោធដ៏ពិសេសសម្រាប់ពួកគាត់។»
លោក Liam MacManus នាយកភាពជាដៃគូនៃ Manchester United មានប្រសាសន៍ថា៖ «យើងពិតជារីករាយក្នុងការពង្រីកភាពជាដៃគូដ៏យូរអង្វែងរបស់យើងទៅកាន់ធនាគារ មេយប៊ែង ខេមបូឌា។ ក្នុងរយៈពេលជាង ១៤ ឆ្នាំនេះ កិច្ចសហការរបស់យើងបាននាំមកជូនអ្នកគាំទ្រទូទាំងប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី នូវសេវាកម្មហិរញ្ញវត្ថុលំដាប់ទីមួយ និងរង្វាន់ពិសេសជាច្រើន។ ឥឡូវនេះ យើងពិតជារំភើបក្នុងការផ្តល់ជូនអ្នកគាំទ្រនៅប្រទេសកម្ពុជា នូវឱកាសដែលមិនអាចបំភ្លេចបាន ដើម្បីចូលរួមជាមួយក្រុមដែលពួកគេស្រឡាញ់។»

ដើម្បីអបអរសាទរភាពជាដៃគូនេះ ធនាគារ មេយប៊ែង ខេមបូឌា ក៏នឹងចាប់ផ្តើមយុទ្ធនាការ “ឈ្នះបទពិសោធ Manchester United ដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ” ដែលចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ យុទ្ធនាការនេះនឹងផ្តល់ជូន រង្វាន់ពិសេសចំនួន ៤រង្វាន់ ដែលជាដំណើរកំសាន្តរយៈពេល ៤ថ្ងៃ ២យប់ សម្រាប់មនុស្ស ២នាក់ ទៅទស្សនាការប្រកួតផ្ទាល់របស់ក្រុម Manchester United នៅកីឡដ្ឋាន Old Trafford ក្នុងលីគកំពូលអង់គ្លេស រដូវកាល ២៥/២៦ ។ កញ្ចប់រង្វាន់ក៏បានបញ្ចូល បទពិសោធ Red Days ដ៏អស្ចារ្យ ដែលមានដូចជា ដំណើរទស្សនកិច្ចកីឡដ្ឋាន Old Trafford សារមន្ទីរ Manchester United ហាង Megastore ការពិសារអាហារនៅហាង Red Café រួមទាំងការទស្សនាការហ្វឹកហាត់របស់ក្រុមជម្រើសទី១។
បន្ថែមពីរង្វាន់ធំ ម្ចាស់ប័ណ្ណឥណពន្ធវីសា Manchester United របស់ធនាគារមេយប៊ែង ក៏នឹងអាចឈ្នះសំភារៈកីឡា និងវត្ថុអនុស្សាវរីយ៍ផ្លូវការ របស់ក្រុម Manchester United ពីកម្មវិធីចាប់រង្វាន់ប្រចាំខែ និង អាវកីឡាករ Manchester United ដែលមានហត្ថលេខាពីកីឡាករ នៅក្នុងកម្មវិធីចាប់រង្វាន់ធំផងដែរ។ ដើម្បីចូលរួម លោកអ្នកគ្រាន់តែ ស្នើប័ណ្ណឥណពន្ធវីសា Manchester United របស់ធនាគារមេយប៊ែងដែលមានចំនួនកំណត់ និងរក្សាសមតុល្យខ្ពស់ក្នុងគណនី ចាប់ពី ២៥០ដុល្លារឡើងទៅ។ សន្សំប្រាក់ជាមួយនឹងសមតុល្យកាន់តែខ្ពស់ ដើម្បីមានឱកាសឈ្នះកាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bit.ly/Win-Old-Trafford-Trip-with-Maybank
លោកអ្នកអាចស្នើ ប័ណ្ណឥណពន្ធវិសា មេយប៊ែង Manchester United នៅគ្រប់សាខារបស់ធនាគារ មេយប៊ែង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖ ០៩៨ ៨៨៨ ០២៨ / ០៩៩ ៨៨៨ ០២៨។