
១. ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
២. ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា
៣. លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group
៤. លោក ឌីញ ក្វាង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ MBCambodia

លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group បានមានប្រសាសន៍ថា៖ «ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងការពង្រីកធនាគារ MB Bank មកកាន់ប្រទេសកម្ពុជា ពិធីបើកសម្ពោធដ៏ធំនេះ បង្ហាញពីការចាប់ផ្តើមនៃដំណើរប្រកបដោយផ្លែផ្ការបស់យើងខ្ញុំ ដែលក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំ ដើម្បីលើកកែវអបអរសាទរជាមួយដៃគូរបស់យើង និងថ្លែងអំណរគុណដល់ ការគាំទ្ររបស់ពួកគាត់ ហើយថែមទាំងណែនាំនូវធនាគារ MBCambodia និងសេវាកម្មរបស់យើងខ្ញុំផងដែរ។»

ធនាគារ MBCambodia ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខាប្រចាំកម្ពុជា តែសព្វថ្ងៃនេះ ធនាគារ MBCambodia បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជមួយ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មធនាគារផ្សេងៗជាច្រើន។ ផលិតផល និងសេវាកម្មសំខាន់ៗរបស់ធនាគារ MBCambodia រួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ MB Bank (Cambodia) Plc. និងចូលរួមប្រកួតប្រជែងដោយស្មើភាពនិងតម្លាភាពជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត ព្រមទាំងនាំមកនូវបទពិសោធន៍ ធុរៈកិច្ច បច្ចេកវិទ្យាទំនើបៗ នវានុវត្តភាព និងផលិតផលហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងចូលរួមគាំទ្រដល់ការអភិវឌ្ឍទីផ្សារធនាគារនិងហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។ »

អ្វីដែលសំខាន់បំផុត គួបផ្សំនឹងសមត្ថភាព និងជំនាញឌីជីថលពីក្រុមហ៊ុន MB Group ធនាគារ MBCambodia នឹងណែនាំសេវាកម្មធនាគារបែបឌីជីថលដល់អតិជិជន ប្រកបដោយសុវត្ថិភាព និងភាពទំនើបតាមវិស័យធនាគារបែបឌីជីថលដែលកំពុងរីកដុះដាលនៅប្រទេសកម្ពុជា។
លោក ឡឺវ ជុង ថៃ បានបន្ដថា៖ «ដោយសារយើងឈានចូលយុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ការផ្តោតសំខាន់របស់ យើងខ្ញុំ គឺលើការផ្តល់ភាពងាយស្រួលតាមរយៈបច្ចេកវិទ្យាធនាគារឌីជីថលប្រកបដោយនវានុវត្តភាព។ គោលបំណងរបស់ យើងខ្ញុំ គឺផ្តល់នូវសេវាធនាគារទំនើបដល់បុគ្គល ស្ថាប័ន និងសហគ្រាសនានាទូទាំងប្រទេសកម្ពុជា។»

ជាមួយគ្នានេះ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ MBCambodia ក៏បានប្រារព្ធពិធីសម្ពោធការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅអាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា។ ចំណែកសាខាអូរឬស្សី មានអាសយដ្ឋាននៅអាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ធនាគារដំណើរការចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច - រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕