លោក Mark Zuckerberg ខាតប្រាក់ ២៩ពាន់លានដុល្លារ ខណៈ លោក Jeff Bezos កើនទ្រព្យ ២០ពាន់លានដុល្លារ

មេ Facebook ខាតបង់ប្រាក់ ២៩ ពាន់លានដុល្លារក្នុងមួយថ្ងៃ ខណៈមេAmazonរកបាន ២០ពាន់លានដុល្លារ


លោក Mark Zuckerberg បានខាតបង់នូវទ្រព្យសម្បត្តិសុទ្ធ ២៩ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc (FB.O) ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្លាក់ចុះខ្លាំងបំផុត ខណៈដែលមហាសេដ្ឋីលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon នឹងកើនទ្រព្យសម្បត្តិ២០ ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព៌ត៍មាន Reuters។
លោក Mark Zuckerberg ខាតប្រាក់ ២៩ពាន់លានដុល្លារ ខណៈ លោក Jeff Bezos កើនទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ
ដោយ

ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦% ដោយបានបាត់បង់ថវិការច្រើនជាង ២០០ ពាន់លានដុល្លារ ដែលនេះគឺជាការបាត់បង់ដ៏ធំមិនធ្លាប់មានក្នុងទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិក។ ទន្ទឹមនឹងនេះ វាបានធ្វើអោយ​ប៉ះពាល់ដល់​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិក្រុមហ៊ុន Meta គឺលោក Zuckerberg មក​នៅ​ត្រឹម ៨៥ ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។ ក្នុងនោះលោក Zuckerberg  មានភាគហ៊ុនប្រហែល ១២,៨% នៃក្រុមហ៊ុនមេរបស់ Facebookមួយនេះ។

ដោយឡែក លោក Bezos ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនលក់ទំនិញអេឡិចត្រូនិក Amazon វិញ​មានភាគហ៊ុនប្រមាណ ១០% នៃក្រុមហ៊ុន Amazon។ 

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos បានកើនឡើង ៥៧% មានដល់ទៅ ១៧៧ពាន់លាន​ដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើងមកពីការរីកដុះដាលរបស់ក្រុមហ៊ុន Amazon ក្នុងអំឡុងពេលរាតត្បាត នៅពេលដែលមនុស្សពឹងផ្អែកខ្លាំងលើការទិញទំនិញតាមអ៊ីនធឺណិត ហើយលោក​ក៏​ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋី​​មានជាងគេ​​បំផុត​​ទី​៣​របស់​ពិភពលោក​ផង​ដែរ។ នេះបើ​យោង​តាម​ទស្សនាវដ្ដី Forbes។

គួបញ្ចាក់ថា ការធ្លាក់ចុះទ្រព្យសម្បត្តិមួយថ្ងៃរបស់ Zuckerberg គឺជាតួរលេខខាតបង់ដ៏ធំបំផុត ហើយបន្ទាប់ពីការខាតបង់នេះ នាយកប្រតិបត្តិ​ក្រុមហ៊ុន Meta រូបនេះ បានធ្លាក់នៅលំដាប់ទី ១២ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកវិញផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន

ព័ត៌មាន
ស្ថិតក្នុងស្ថានភាពវឹកវរ ក្រោយមានរដ្ឋប្រហារដោយយោធា ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយបណ្ណឌីជីថលផ្ទាល់ខ្លួន ដើម្បីគាំទ្រការទ…

មន្ត្រីជាន់ខ្ពស់អាមេរិក៖ រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែនហើយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងប្រាប់សារព័ត៌មានបារាំង AFP …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ