ដំណាំកញ្ឆា

ថៃគ្រោងទប់ស្កាត់ការប្រើប្រាស់កញ្ឆា ក្រោយការចំណាយលើវេជ្ជសាស្ត្រផ្សំពីកញ្ឆាកើនឡើងជិត៦ដង


ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កំពុងរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីរឹបបន្តឹងការប្រើប្រាស់ឱសថផ្សំពីកញ្ឆា ក្រោយការចំណាយលើឱសថនេះបានកើនឡើងជិត៦ដង បន្ទាប់ពីរដ្ឋាបាលថៃអនុញ្ញតឱ្យប្រើប្រាស់កញ្ជាសម្រាប់គោលបំណងវេជ្ជសាស្ត្រក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានប្លូមប៊ឺក (Bloomberg)។
ដំណាំកញ្ឆា
ដោយ

រដ្ឋមន្ត្រីសុខាភិបាលថៃ លោក សុំសាក់ ថេបស៊ូទីន (Somsak Thepsutin) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការចំណាយផ្នែកវេជ្ជសាស្រ្តសរុបសម្រាប់ជំងឺដែល​ព្យាបាលដោយឱសថផ្សំពីកញ្ឆាបានកើនឡើងពី៤០៧លានដុល្លារទៅជាង៥៧១លានដុល្លារបន្ទាប់ពីរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់កញ្ជាស្របច្បាប់សម្រាប់វេជ្ជសាស្ត្រកាលពីពីរឆ្នាំមុន។ តួលេខនេះត្រូវបានប្រៀបធៀបនឹងការចំណាយកាលក្នុងការព្យាបាលកាលពីឆ្នាំ២០១៩ និង២០២១ ដែលមានតម្លៃ៨៧លានដុល្លារ និង១០០លានដុល្លារៀងគ្នា។

នាយករដ្ឋមន្ត្រីថៃ លោក ស៊្រីថា ថាវីស៊ីន កំពុងព្យាយាមកែប្រែគោលនយោបាយកញ្ឆាដ៏សំខាន់របស់ប្រទេសនេះដោយចាត់ទុករុក្ខជាតិនេះថា ជាសារធាតុញៀនឡើងវិញព្រមទាំងដាក់កម្រិតលើការប្រើកញ្ឆាចំពោះគោលបំណងវេជ្ជសាស្ត្រ និងសុខភាពផងដែរ។ ក្រសួងសុខាភិបាលគ្រោងដាក់កញ្ឆាជាប្រភេទថ្នាំញៀនប្រភេទទី៥ឡើងវិញ ដែលនឹងធ្វើឱ្យវាក្លាយជាបទឧក្រិដ្ឋក្នុងការកាន់កាប់ និងប្រើប្រាស់ឱសថនេះ។

លោក សុំសាក់ បាននិយាយថា ការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងភ្លើតភ្លើនអារម្មណ៍ ត្រូវបានគេរកឃើញថា បានធ្វើឱ្យខូចដល់ការអភិវឌ្ឍខួរក្បាល និងនាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត និងធ្វើអត្តឃាតផងដែរ ហើយថា ប្រហែល៤០%នៃយុវជនថៃ ដែលញៀនថ្នាំហេរ៉ូអ៊ីន គឺដើមឡើយពួកគេបានប្រើប្រាស់កញ្ឆានេះឯង។

ការប្រើប្រាស់កញ្ឆាដោយសេរីបានក្លាយជាបញ្ហានយោបាយដ៏ក្តៅគគុកនៅមុនការបោះឆ្នោតជាតិរបស់ប្រទេសថៃ កាលពីឆ្នាំមុន។ គណបក្សភឿថៃរបស់លោក សេដ្ឋា បានផ្សព្វផ្សាយយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងមួយនៅមុនការបោះឆ្នោត ហើយបានសន្យាថា នឹងលុបបំបាត់គ្រឿងញៀនចេញពីសង្គមថៃ ឱ្យខាងតែបាន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមក្នុងពិធីថ្វាយព្រះគោររមងារមច្ឆាមរណៈថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្…

ជប៉ុនជះលុយជាង៦២ពាន់លានដុល្លារធ្វើអន្តរាគមន៍លើរូបិយប័ណ្ណជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២

ក្រោយលុយយេនធ្លាក់ថ្លៃដល់កម្រិតថោកបំផុតនៅក្នុងរយៈពេល៣៤ឆ្នាំកាលពីខែមេសា ក្រសួងហិរញ្ញវត្ថុរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះបានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ