Advertisement
អចលនទ្រព្យ

CPL ចាប់​ដៃគូ​ជាមួយ​ធនាគារ MB ផ្ដល់​សេវាវាយតម្លៃ​អចលនទ្រព្យ​ផ្តាច់មុខ


ក្រុមហ៊ុន ស៊ីភីអិល (CPL) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​និង​ល្បីល្បាញ​ជាង ២០ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ថ្មីៗនេះ សម្រេច​ចាប់​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​នឹង​ធនាគារ អ៊ឹមប៊ី (MB Bank) លើ​ការ​វាយ​តម្លៃ​អចលន​ទ្រព្យ​ផ្តាច់​មុខ​សម្រាប់​ធនាគារ អ៊ឹមប៊ី ដែល​ជា​ធនាគារ​របស់​វៀតណាម ខណៈ​មើលឃើញ​ពី​តម្រូវការ​សេវា​វាយតម្លៃ​មាន​ភាព​ចាំបាច់​សម្រាប់​ការ​ផ្តល់​ឥណទាន បន្ត​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។
ក្រុមហ៊ុន​អចលនទ្រព្យ CPL បើក​សាខា​ធំ​មួយ​ទៀត​ នៅ​ខេត្ត​សៀមរាប។
ដោយ
Advertisement

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ីភីអិល បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​មួយ​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​លើក​ដំបូង​បន្ថែម​លើ​ការ​សហការ​ដែល​មាន​ស្រាប់​ជាមួយ​នឹង​ដៃគូ​ធនាគារ​ផ្សេង​ទៀត​សម្រាប់​ការ​វាយ​តម្លៃ​អចលន​ទ្រព្យ​សម្រាប់​ទីផ្សារ​កម្ពុជា រំពឹង​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​បង្កើន​ការ​លក់​សេវា​អចលន​ទ្រព្យ​ច្រើន​ឡើង​ថែម​ទៀត​ជាមួយ​ធនាគារ អ៊ឹមប៊ី។

លោក​ឧកញ៉ា ចេង ខេង បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ មាន​ធនាគារ​ប្រមាណ ៩០​ភាគរយ បាន​ប្រើប្រាស់​សេវា​វាយ​តម្លៃ​អចលន​ទ្រព្យ​ពី​ក្រុមហ៊ុន ស៊ីភីអិល មុន​នឹង​ធនាគារ​ផ្តល់​កម្ចី​ឲ្យ​អតិថិជន​របស់​ខ្លួន ហើយ​ក្នុង​ចំណោម​ធនាគារ​ទំាង​អស់​នោះ មួយ​ចំនួន​ធំ​បាន​ផ្តល់​សិទ្ធិ​ផ្តាច់​មុខដល់ ស៊ីភីអិល ​ពាក់ព័ន្ធ​នឹង​សេវា​នេះ​ដែរ គ្រាន់​តែ​មិន​បាន​ប្រកាស​ជា​សាធារណៈ​បែប​នេះ​ប៉ុណ្ណោះ។

លោក​ឧកញ៉ា​បន្ថែម​ថា៖ «យើង​មាន​ធនាគារ​ច្រើន​ណាស់​បាន​ពេញចិត្ត​នឹង​សេវាកម្ម​របស់​យើង។ ព្រោះតែ​ការ​ផ្តល់​សេវាកម្ម​លឿន មិន​លំអៀង និង​មិន​ពុករលួយ ទើប​ធ្វើ​ឲ្យ​ការ​វាយ​តម្លៃ​របស់​ក្រុមហ៊ុន ស៊ីភីអិល កើន​ឡើង ខណៈ​កន្លង​មក ការ​វាយ​តម្លៃ​ក្នុង​១​ខែ មាន​សមត្ថភាព​ត្រឹម ៣០០​ប្រតិបត្តិការ ប៉ុន្តែ ឥឡូវនេះ ស៊ីភីអិល មាន​សមត្ថភាព​អាច​វាយ​តម្លៃ​អចលន​ទ្រព្យ​បាន​៣​០០០ ប្រតិបត្តិការ ក្នុង​១ខែ។ នេះ​ក៏​ដោយសារ​តែ​មាន​ក្រុម​ការងារ​ល្អ និង​បច្ចេកវិទ្យា​ជួយ​ដែរ»។

លោក Trinh Duc Cuong នាយក​ប្រតិបត្តិ​ធនាគារ អ៊ឹមប៊ី ថ្លែង​ថា យុទ្ធសាស្ត្រជា​ដៃគូ​សហប្រតិបត្តិការ​នេះ នឹង​ធ្វើ​ឱ្យ​ធនាគារ អ៊ឹមប៊ី និង ស៊ីភីអិល មាន​ទំនាក់​ទំនង​កាន់តែ​ជិត​ស្និទ្ធ​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​នៃ​ការ​វាយ​តម្លៃ​អចលន​ទ្រព្យ និង​ពង្រីក​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ពីរ។

លោក Trinh Duc Cuong បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​បាន​បំពេញ​បន្ថែម​ទៅ​លើ​ការ​លើក​កម្ពស់​ការ​វាយ​តម្លៃ​អចលនទ្រព្យ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​បន្ត​បន្ទាប់ សំដៅ​លើ​កម្ចី​ឥណទាន​លំនៅដ្ឋាន កម្ចី​ទិញ​រថយន្ត និង​កម្ចី​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ជាដើម។ ដូច្នេះ តាមរយៈ​កិច្ច​សហការ​នេះ​រំពឹង​ថា ចំនួន​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​កើន​ឡើង ៥០​ភាគរយ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​នេះ។ ធនាគារ អ៊ឹមប៊ី កម្ពុជា បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១១៕




អត្ថបទបន្ទាប់


ការ​ទិញ​រថយន្ត​បង់​រំលស់​ផ្តើម​ពេញ​និយម​ខ្លាំង​ ប៉ុន្តែ អ្នកជំនាញ​ហិរញ្ញ​វត្ថុ​ឲ្យ​ប្រយ័ត្ន!

ព័ត៌មាន
ការ​ទិញ​រថយន្ត​បង់​រំលស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​កម្ពុជា។ អាជីវករ​​លក់​រថយន្ត​បង់​រំលស់ លោក ប៊...

Jack Ma ប្រកាសចូលនិវត្តន៍ពីជីវិត​ជំនួញ ទៅធ្វើគ្រូបង្រៀន តែមិនបង្រៀនពីរបៀបជោគជ័យឡើយ!

ព័ត៌មាន
ថ្មីៗនេះ ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន អាលីបាបា ដែលពិភពលោកស្គាល់យ៉ាងច្បាស់តាមរយៈសំនួនវោហារចាក់ទឹកមិនលិច លោក Jack Ma បានប្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ