អត្ថបទក្រុមហ៊ុន

Meta រៀបចំថ្នាក់បណ្តុះបណ្ដាលអំពីសុវត្ថិភាព និងចំណេះដឹងអំពីស្តង់ដារសហគមន៍អនឡាញជូនអ្នកសារព័ត៌មានកម្ពុជានិង តំណាងអង្គការក្រៅរដ្ឋាភិបាល


Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកគឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀលសម្រាប់បណ្ដាតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលនានា។
Meta រៀបចំថ្នាក់បណ្តុះបណ្ដាលអំពីព័ត៌មានអនឡាញជូនអ្នក

សម្រាប់​ថ្នាក់សិក្សាពេលព្រឹក​ ដែលបាន​ចូលរួមដោយ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មាន​កម្ពុជា (Camboja) និង​ក្លឹបអ្នកកាសែតកម្ពុជា​(CCJ) យើង​ឃើញថាមាន​ការចូលរួមពី​សំណាក់​អ្នកសារព័ត៌មានក្នុង​ស្រុក​ចំនួន​ ១០០ នាក់។ ប្រធានបទ​ដែល​បានលើកឡើងរួមមាន​៖ ការ​លើកកំពស់​ការយល់​ដឹង​អំពី​ស្តង់ដារសហគមន៍​របស់​ក្រុមហ៊ុន Meta ដល់អ្នកសារព័ត៌មាន ដើម្បីអោយពួកគេ​ចេះ​ថែរក្សាសុវត្ថិភាព​គណនីបណ្ដាញសង្គម​របស់ពួកគេ ក៏ដូចជា​ចែក​រំលែក​​អំពីគន្លឹះ​ក្នុង​ការ​បង្កើត​និង​ថែរក្សា​ទំនាក់ទំនងបាន​ជិតស្និទ្ធ​ជាមួយនឹង​សហគមន៍​។​

ថ្លែងក្នុង​ឱកាស​នេះផងដែរ នាយក​គ្រប់គ្រងគោលនយោបាយ​សាធារណៈ​របស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា​ លោក​ “ហេង ភក្ដី” បាន​មាន​ប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Meta បានយកចិត្តទុកដាក់យ៉ាង​ខ្លាំង ក្នុង​ការជំរុញទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ក៏ដូចជា​បណ្ដា​អង្គការ​សង្គមស៊ីវិល ឱ្យបាន​យល់​បានច្បាស់​អំពីជំហរនៃ​សេចក្ដីប្ដេជ្ញា​ចិត្ត អំពីគោលការណ៍​ដែល​​ក្រុមហ៊ុន Meta នឹង​សម្រេច​អោយបាន​ ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាពដល់បទពិសោធន៍កម្សាន្ត​របស់អ្នកប្រើប្រាស់​នៅលើភ្លែតហ្វមហ្វេសប៊ុក​របស់ខ្លួន។​”

នាយក​គ្រប់គ្រងក្លឹបអ្នកកាសែត (CCJ) លោក “ប៉ែន បូណា”​ មាន​ប្រសាសន៍​ថា​៖ សព្វថ្ងៃនេះ “ហ្វេសប៊ុក” ត្រូវបាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បរិបទ​ទំនាក់ទំនង​ប្រចាំថ្ងៃ ដ៏មាន​សារៈសំខាន់សម្រាប់កម្ពុជា​ ហើយ​​អ្នកប្រើប្រាស់​រាប់លាន​អ្នក តែងតែ​មានលទ្ធិភាព​អាច​ទទួល​បានដំណឹង ឬ​ព័ត៌មាន​ប្រចាំថ្ងៃ​​ពី​ភ្លែតហ្វមបណ្ដាញសង្គមមួយនេះ​។​ ក្នុងនាមជា​អ្នក​ផ្ដល់ព័ត៌មាន និង​អ្នកអត្ថាធិប្បាយ​ វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ ដែល​បានដឹង​ថា​ ក្រុមហ៊ុន​ Meta យកចិត្ត​ទុកដាក់ខ្ពស់​ទៅលើសុវត្ថិភាព និង​ខ្វល់អំពីសារប្រយោជន៍របស់​យើង​គ្រប់គ្នា​។​”

លោក “ណុប វី” ដែលជានាយកប្រតិបត្តិ CamboJA បានលើកឡើង​ថា​៖ “សមាជិក​របស់យើង​ច្រើនណាស់​ ដែលកំពុង​តែប្រើប្រាស់ភ្លែតហ្វមរបស់ Meta សម្រាប់​ធុរៈកិច្ចផ្ទាល់ខ្លួន និង​សម្រាប់ការងារ​។ ការ​ស្វែងយល់​ដឹង​អំពី​គោលការណ៍​ស្តង់ដារ​សហគមន៍ និងរបៀបធ្វើការរបស់​មុខងារ​សំខាន់ៗមួយចំនួន​របស់​ Meta គឺពិតជាមាន​អត្ថប្រយោជន៍ណាស់​ដល់​អ្នកគ្រប់គ្នា​។​”

ចំណែក​ឯលោក “​អ៊ិត សុធឿត” ជានាយក​ប្រព័ន្ធផ្សព្វផ្សាយ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ បាន​លើកឡើង​បន្តថា៖ “សមាជិក​របស់យើង​ពិតជារីករាយណាស់​នឹង​ឱកាស​ដែលបាន​ទទួលបានការការចែករំលែក ពីសំណាក់​តំណាង​ក្រុមហ៊ុន Meta អំពី​របៀប​ក្នុងការ​ការពារ​ខ្លួន​ពីហានិភ័យ​នានា​ ដែលអាច​កើតមាន​ឡើង តាមរយៈការឆបោក​ទាំងឡាយ​ក្នុង​អនឡាញ​។”​

សម្រាប់កិច្ចថ្នាក់​បណ្តុះបណ្ដាលពេលរសៀលវិញ ផ្ដោតសំខាន់ទៅលើ​អង្គការ​ក្រៅរដ្ឋាភិបាល ដែល​មានការិយាល័យ​នៅកម្ពុជា​នានា ​គឺទទួលបាន​ការ​ចូលរួមពីសំណាក់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ ហើយ​វគ្គនេះ​ផងដែរ ក៏បានផ្ដោតសំខាន់លើ​របៀបដែល​ ក្រុមហ៊ុន​ Meta អាចរួមចំណែក​​ក្នុងការអភិវឌ្ឍបន្ថែម​នូវ​​សមត្ថភាព​របស់​អង្គការសង្គមស៊ីវិល និង​បំនិន​ឌិជីថលនានា​។ ​

ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​គៀគរធនធាន​នៃ​គណៈកម្មាធិការសហប្រតិបត្តិការ​សម្រាប់កម្ពុជា លោក “នង នាថនរៈ” មានប្រសាសន៍ថា៖ អង្គការ​សង្គមស៊ីវិល​មាន​តួនាទី​សំខាន់ណាស់​ក្នុង​ការ​អភិវឌ្ឍសង្គមកម្ពុជា​។​ ភ្លែតហ្វម ​នានា របស់ក្រុមហ៊ុន​ Meta ដើរតួរយ៉ាង​សំខាន់​ក្នុងនាម​ជា​ឧបករណ៍​ទំនាក់ទំនង​ដ៏មានអត្ថប្រយោជន៍​សម្រាប់​អង្គការ​នានា ដើម្បី​បង្កើត​បាននូវ​បទពិសោធន៍​ និង​ជំនួយ​នៃការ​យល់​ដឹង។​ ដូច្នេះវាមាន​សារៈសំខាន់​ណាស់ដែល​សង្គម​កម្ពុជា​ត្រូវ​​តែ​ចេះអំពីឧបករណ៍ និង​យុទ្ធសាស្រ្ត​មួយចំនួនទាំងនេះ ​ដែល​វា​អាច​ប្រើប្រាស់​ដើម្បី​ការពារសុវត្ថិភាព​គណនី​ និង​បង្កើនបទពិសោធន៍នៃការប្រើប្រាស់​ឱ្យ​កាន់តែប្រសើឡើង​នៅលើបណ្តាភ្លែតហ្វម​នានា​របស់ Meta។​ ហេតុដូច្នេះហើយ ការបើកវគ្គបណ្ដុះបណ្ដាល​បែបនេះ គួរតែត្រូវធ្វើឡើង​អោយបាន​ច្រើនដង​បន្ថែម​ទៀតសម្រាប់សង្គមកម្ពុជា​ជាសំខាន់​ ហើយ​និង​អង្គភាព​របស់សង្គម​ថ្នាក់​បន្ទាប់​ផ្សេងទៀត ដើម្បី​ជួយបន្ស៊ាំ​ពួកគេជាមួយនឹង​គោលការណ៍សុវត្តិភាព​ខាង​បច្ចេកវិទ្យា​បែបនេះ​។

បន្ថែមពីលើ​ការ​បណ្ដុះបណ្ដាលដោយផ្ទាល់ៗបែបនេះ ក្រុមហ៊ុន Meta ក៏មាន​ចែកជូនជា​សៀវភៅណែនាំ​អំពី សុវត្ថិភាព និង ​ឯកជនភាព​ហ្វេសប៊ុក​ផងដែរ​។ គម្រូសៀវភៅ​ណែនាំដែលមាន ៥៨ ទំព័រនោះ​ មាន​បញ្ចូលនូវ​គន្លឹះផ្សេងៗ ក្នុង​ការ​ថែរក្សាប្រូហ្វាល ​ និង​ទំព័រហ្វេសប៊ុក​របស់​អ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព ព្រមទាំងបន្ថែម​នូវការ​ពន្យល់​អំពី​របៀបក្នុងការ​ទប់ស្កាត់ការបៀតបៀនពីសំណាក់ដទៃ និង​គ្រប់គ្រងលទ្ធិភាព​ក្នុង​ការ​បញ្ចេញមតិរបស់ពួកគេនោះ​។ លំណែនាំទាំងនោះ ក៏មាន​ផ្ដល់នូវគន្លឺះប្រើប្រាស់បន្ថែម​អំពីការ​ប្រើប្រាស់ Facebook Instagram និង WhatsApp ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ​ IOS និង Android ៕




អត្ថបទបន្ទាប់


WHO ប្រកាសអាសន្នសុខភាពជាសាកល ពាក់ព័ន្ធនឹងការផ្ទុះរាតត្បាតនៃជំងឺអ៊ុតស្វា

ព័ត៌មាន
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បាននិយាយនាចុងសប្ដាហ៍មុននេះថា ការផ្ទុះឡើងនៃជម្ងឺអ៊ុតស្វា ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សបានបង្…

ការផ្តល់ជូនពិសេសផ្ទួនៗ! បង់រំលស់ម៉ូតូមិនទាមទារប្រាក់កក់ និងទទួលបានសាំង ១៥លីត្រជាមួយ អេ អឹម ខេ

ព័ត៌មាន
ទទួលបានសាំង ១៥លីត្រភ្លាមៗ សម្រាប់អតិថិជនថ្មីលើសេវាបង់រំលស់ម៉ូតូពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ អេ អឹម ខេ ផ្តល់ជូនសេវារំលស់ម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ