ចំណូលក្រុមហ៊ុនវៀតណាម

ក្រុមហ៊ុនមេMetfoneរកចំណូលបានជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២០


ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Metfone គឺ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងយោធាវៀតណាម បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួន ដែលរកបាននៅឆ្នាំ២០២០ ប្រមាណ១១ពាន់ ៥រយលានដុល្លារអាមេរិក ពោលគឺកើនឡើងជាង៤% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការរាយការណ៍មួយដោយភ្នាក់ងារព័ត៌មានវៀតណាម។
ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone របស់វៀតណាម ដែលកំពុងមានប្រតិបត្ដិការនៅកម្ពុជា (http://vietnamnews.vn)
ដោយ

ប្រាក់ចំណេញ មុនបង់ពន្ធរបស់ក្រុមហ៊ុន Viettel នៅឆ្នាំ២០២០ បាន​កើនឡើងដល់ទៅប្រមាណជាង ១ពាន់៧រយលានដុល្លារអាមេរិក កើនឡើងជាង៤% ធៀបនឹងឆ្នាំ២០១៩ ហើយ​ក៏មាន​ការកើនឡើងលើសផែនការកំណត់ប្រមាណ ៤%ផងដែរ។ ក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋវៀតណាម​មួយនេះ បានវិនិយោគនៅក្នុងប្រទេសចំនួន១០ ហើយចំពោះទីផ្សារនៅបណ្ដាប្រទេសទាំងនោះ ក៏មាន​កំណើន​ប្រាក់ចំណូល និងចំណេញដូចគ្នាដែរ ដោយនៅឆ្នាំ២០២០នេះ ការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុននេះ បានប្រមូល​ប្រាក់ចំណេញចូលទៅក្នុងប្រទេសវៀតណាមវិញ បានដល់ទៅជាង៣៣០លានដុល្លារអាមេរិក។

ការសម្រេចបាននូវសមិទ្ធផលទាំងនេះ បានធ្វើឲ្យក្រុមហ៊ុន Viettel បានក្លាយជាម៉ាក​យីហោក្រុមហ៊ុនលេខមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ៩ នៅក្នុងតំបន់​អាស៊ី​ទាំងមូល ដោយ​មាន​វាតម្លៃដល់ទៅ ៥ពាន់៨រយលានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកប៉ាន់ស្មានថាប្រជាជនថៃ១លាន៥សែននាក់ធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០

ប្រជាជនថៃប្រហែល១លាន៥សែននាក់ ត្រូវបានធនាគារពិភពលោកប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារតែវិបត្តិនៃមេរោគរាតត្បាតកូ…

កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១

ក្រុមការងារ RCEP កម្ពុជាកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ