អត្ថបទក្រុមហ៊ុន

ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបានអ្នកគាំទ្រ១លាននាក់ហើយ


មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផលមួយទៀតនៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុតបើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។
ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបានអ្នកគាំទ្រ១លាននាក់ហើយ

មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផល​ដ៏អស្ចារ្យនៅលើ​ឆានលយូធូបនេះ ក៏ដោយសារតែ​កិច្ចខិតខំប្រឹង​ប្រែង​របស់ខ្លួន​ក្នុងការ​ផលិតនូវ​វីដែអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយម​ជា​ច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជា​វីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ផលិត​ដោយ​ក្រុមហ៊ុនមិត្តហ្វូនផ្ទាល់ ។

វីដេអូភាគ​ដែលមានការពេញនិយម​មួយទៀតនៅលើ​ឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ​ “មាគ៌ា​ព្រះធម៌” ជាវីដេអូអប់រំ​បែបសាសនាដែលទទួលបានការគាំទ្រ ហើយបានជួយ​រួមចំណែក​​ក្នុងការ​បង្កើនការ​Subscribe ឆានលយូធូប​របស់ខ្លួនផងដែរ។

តាមរយៈ​សេវា និង​មាតិកាបែបឌីជីថល​របស់ខ្លួន ធ្វើឲ្យ​មិត្តហ្វូន កាលពីឆ្នាំមុន បាន​ឈ្នះពានរង្វាន់​ជា “ផលិតផល​អប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូន​សម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ ។

នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ ​សម្រាប់កម្មវិធីទំនួល​ខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។

មិត្តហ្វូន បាននិងកំពុង​​ផលិតមាតិកាកម្សាន្ត​កាន់តែ​ច្រើនឡើង​នៅលើ YouTube Shorts ជា​កម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយ​ក្នុងចំណោមយុទ្ធសាស្ត្រនានា​ ដែលខ្លួនបានអនុវត្ត​ដើម្បី​ពង្រីក​មាតិកា​របស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួនកាន់តែមានភាពទាក់ទាញខ្លាំងឡើង។

លោក ញ៉ុង ឌិនថន អគ្គនាយក​រង​ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ “ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជា​សមិទ្ធផលដ៏ធំធេង ហើយ​មិត្តហ្វូនពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជា​តឹកតាង​ដែលបង្ហាញ​ឲ្យឃើញពីប្រជាប្រិយភាព​របស់ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា​ ភាពលេចធ្លោ​នៃវីដេអូ​ ដែលយើង​បានខិត​ខំប្រឹងប្រែង​ក្នុងការ​ផលិតទាំងអស់នោះ” ។

យោងតាម​របាយការណ៍នៅលើឆានលយូធូប​របស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនា​សរុបមាន ១៥,១ លានដង ហើយ​ពេលវេលាទស្សនា​សរុបចំនួន ៣៦៩,៨ ពាន់ម៉ោង ។

លោក លោក ញ៉ុង ឌិនថន បានបន្តថា “តួលេខ និងរបាយការណ៍នេះ ពិតជា​ជួយផ្ដល់កម្លាំង​ចិត្ត​ដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យ​មិត្តហ្វូន កាន់តែមានការ​ប្ដេជ្ញាចិត្តថែមទៀត​ក្នុងការ​ផលិត​មាតិកាឌីជីថល​ឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា​ ដែលផ្ដល់ការ​កម្សាន្ត ព័ត៌មាន និងអប់រំ” ។

ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបំផុតមួយនៅ​កម្ពុជា ដែលសេវា​របស់ខ្លួនគ្របដណ្ដប់លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុប​របស់កម្ពុជា។

មិត្តហ្វូន​ផ្ដល់នូវសេវា​ជាច្រើនសម្បូរបែប​ដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និង​ការ​កម្សាន្ត រហូតដល់សេវា​ផ្ទេរប្រាក់ផងដែរ។

នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្ម​នៅ​ក្នុងដំណើរការ​បរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានា​នៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោង​សុខុមាលភាពសង្គម​ផងដែរ ។

ជាមួយនឹង​អ្នកជាវ (Subscribe) លើឆានល​ទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹង​ដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕




អត្ថបទបន្ទាប់


តើប្រមុខការទូតចិន និងអាមេរិក បានផ្ដោះផ្ដងវោហារសាស្ត្រការទូតអ្វីខ្លះ នៅក្នុងជំនួបតាមទូរស័ព្ទថ្មីចុងក្រោយនេះ?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការទូតកំពូលចិនលោក Wang Yi កាលពីថ្ងៃចន្ទ ទី ៣១ តុលា បានពិភាក្សាគ្នាតាមទ…

កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីធំមួយគ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ា ២តោនក្នុង១ខែ ទៅកាន់ប្រទេសជប៉ុននៅឆ្នាំក្រោយ

ព័ត៌មាន
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងកែច្នៃត្រី Cambodia Fresh Farm បានអះអាងថា គ្រោងនឹងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុននៅឆ្នាំ២០២៣ខាងមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ