ការរៀបចំ​ឥណទាន​ឡើងវិញ

ពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ២៧ម៉ឺននាក់ទទួលបានការរៀបចំឥណទានឡើងវិញ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការបញ្ជាក់ថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជាង ២៨ម៉ឺននាក់បានដាក់ពាក្យស្នើសុំការរៀបចំឥណទាន ឬ ប្រាក់កម្ចី ឡើងវិញ ក្រោមហេតុផលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ប៉ុន្តែក្នុងចំណោមជាង ២៨ម៉ឺននាក់នោះ គឺមានអតិថិជនជាង ២៧ ម៉ឺននាក់ហើយ ទទួលបានការរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់កម្ចីសរុប១.២៧០លានដុល្លារអាមេរិក ដែលចំនួនអតិថិជនអ្នកស្នើសុំឥណទានឡើងវិញនេះ បានបង្ហាញពីតួលេខធ្លាក់ចុះគួរឲ្យកត់សម្គាល់។
អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ឥណទានបានកាន់តែច្រើន
ដោយ

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានគូស​បញ្ជាក់ថា ​ការរៀបចំ​ឥណទាន​ឡើងវិញ​មានការ​ថយចុះ​ចាប់ពី​ខែមិថុនា​មកម្ល៉េះ។ រិតតែ​ពិសេស​ជាងនេះ​ទៅទៀត​នោះ គឺនៅ​ក្នុង​អំឡុង​ចុងខែ សីហា និង​ចុងខែ​កញ្ញា​កន្លង​ទៅនេះ ​ចំនួន​អតិថិជន​មានការ​ថយចុះ​ច្រើន ​ក្នុង១ សប្តាហ៍​មាន​អតិថិជន​ត្រឹមតែ ១ពាន់​នាក់​ប៉ុណ្ណោះ​បានដាក់​ពាក្យ​ស្នើសុំ ដែលនេះ ជាសញ្ញា​វិជ្ជមាន​មួយ​បង្ហាញថា អតិថិជន​ដែលរងផល​ប៉ះពាល់​ដោយ​សាត​ជំងឺកូវីដ ១៩ មានការ​ថយថយចុះ និង ​ក៏ជាសញ្ញា​ល្អ​សម្រាប់​វិស័យ​ធនាគារ និង ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ។

លោក ផល វ៉ាន់ឌី បានអះអាង​ទៀតថា ​ការរៀបចំ​ឥណទាន ​ឡើងវិញនេះ ​នៅតែ​បន្ត​រហូត​ដល់ចុង​ឆ្នាំ២០២០ ស្របតាម​សេចក្តី​ប្រកាស​របស់​ធនាគាជាតិ ប៉ុន្តែក្នុង​រយៈពេល​២ខែ ចុងក្រោយនេះ​ឃើញថា អតិថិជន​បាន​វិលមក​រក​សភាព​ដើម​ស្ទើរ​តែទាំងស្រុង​ហើយជា​ពិសេស​នៅក្នុង​វិស័យ​សហគ្រាស​ធនតូច និង មធ្យម និង​ អាជីវកម្ម​ទូទៅ លើកលែង​តែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ ​ដែលនៅ​តែ​បន្ត​រងផល​ប៉ះពាល់​ខ្លាំង​ដដែល។ ប៉ះពាល់ខ្លាំង​ចំពោះ​តែអាជីវកម្ម​ដែលផ្តោត​សំខាន់​ទៅលើ​ភ្ញៀវ​ទេសចរ​ក្រៅស្រុក ប៉ុន្តែ​ចំពោះ​អាជីវកម្ម​ទេសចរណ៍​ដែលផ្តោត​សំខាន់​តែការ​យក​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​វិញ គឺហាក់​បីដូចជា​បាន​វិកត្រលប់​មក​រកសភាព​ដើម​វិញ​ជាធម្មតា។

លោក ផល វ៉ាន់ឌី ​បញ្ជាក់ទៀត​ថា ការវិវត្ត​របស់​វិស័យ​ហិរញ្ញវត្ថុ​នេះ​ រាប់​ទាំង​ចំនួន​អថិជន ​ចំនួន​ប្រាក់កម្ចី​សរុប​ក្នុង​វិស័យនេះ​នៅតែល្អ។ ជាក់ស្តែងចំនួន​អតិថិជន​ដាក់ប្រាក់​សន្សំ និង​ប្រាក់បញ្ញើ​ គឺមិន​មាន​សញ្ញា​ប្រែប្រួល​ខ្លាំង​ក្លា​នោះទេ។ ប៉ុន្តែ​ចំពោះការ​បញ្ចេញ​កម្ចីថ្មីៗ​នៅក្នុង​ខែសីហា ​ឆ្នាំ២០២០ មានចំនួន​ថយចុះ​រហូត​៣០​ភាគរយ ធៀប​នឹង​ខែ​សីហា ឆ្នាំ២០១៩ ខណៈដែល​អតិថិជន​បានបង្ហាញ​ពីភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ពង្រីក​អាជីវកម្ម​បន្ថែម​ ក្នុងដំណាក់​កាល​ជំងឺ​កូវីដ-១៩។

សូមជម្រាបថា គិតត្រឹម​ឆមាសទី១​ ប្រាក់កម្ចី​សរុប​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ មាន​រហូត​ដល់ ៧.២០០​លាន​ដុល្លារ ជាមួយ​នឹង​អតិថិជន​ជាង ២,១ លាន​នាក់ ខណៈប្រាក់​សន្សំ​មានរហូត​៣.៦០០​លាន​ដុល្លារ ដែលក្នុងនោះ ចំនួនអ្នក​សន្សំ​ ប្រមាណ​ ២,៨លាន​នាក់៕

None



អត្ថបទបន្ទាប់


កម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ជិត ៤៨០លានដុល្លារហើយ ក្នុងឆមាសទី១ ឆ្នាំ២០២០

នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយនឹងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៤៨០ លានដុល្លារ…

វៀតណាម សម្រេចកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ៣០% នៅឆ្នាំ ២០២០នេះ

រដ្ឋាភិបាលវៀតណាម បានសម្រេចអនុវត្តការកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ចំនួន ៣០% សម្រាប់អាជីវកម្ម ដែលរកប្រាក់ចំណូលបានតិចជាង ៨,៥ លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ