ក្រុមហ៊ុន ByteDance

សភាអាម៉េរិកនឹងបោះឆ្នោតចាត់វិធានការលើ TikTok តែលោក ដូណាល់ ត្រាំ ហាក់ជំទាស់


សមាជិកសភាអាម៉េរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កំពុងយកបញ្ហាពាក់ព័ន្ធការនឹងការហាម TikTok មិនឱ្យប្រើលើទឹកដីសហរដ្ឋអាម៉េរិក ដាក់ក្នុងរបៀបវារៈនៃការសម្រេចចិត្ត ប៉ុន្តែលោក ដូណាល់ ត្រាំ អតីតប្រធានាធីបតី ដែលកំពុងតែប្រជែងតំណែងនៅក្នុងបក្ស ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ ហាក់មិនគាំទ្រចំពោះបញ្ហានេះ។ មិនគាំទ្រ ក៏ដោយសារលោកយល់ថា ការដាក់បម្រាមលើ TikTok វានឹងផ្តល់អំណាចដល់ក្រុមហ៊ុន Meta ដែលលោករិះគន់ថា ជាសត្រូវរបស់ប្រជាជន។
ក្រុមហ៊ុន ByteDance
ដោយ

សភាអាម៉េរិកនឹងបោះឆ្នោតសម្រេចលើវិធានបង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឬអាចហាមឃាត់ការប្រើកម្មវិធីនេះនៅសហរដ្ឋអាម៉េ​រិក នៅថ្ងៃពុធ សប្តាហ៍នេះ ទោះបីជាអតីតប្រធានាធិបតី ដូណាល់ ត្រាំ កំពុងសម្តែងការប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងនេះក៏ដោយ។ ការគ្រោងបោះឆ្នោតសម្រេចនេះ ធ្វើឡើងក្រោយមានការស្នើសុំពីលោក ម៉ាយ ចនសុន (Mike Johnson) ប្រធានសភាជាន់ទាបអាម៉េរិក និងអ្នកផ្សេងមួយចំនួនទៀត។

លោក ចនសុន បានប្រកាសកាលពីសប្តាហ៍មុនថា ការសម្រេចចាត់វិធានការលើ TikTok វាជាវិធានការមួយ ដើម្បីចាត់ការលើប្រទេសចិន ដែលជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាម៉េ​រិក ដែលកំពុងតែធ្វើឱ្យខូចសេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាម៉េ​រិក។ ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយថា TikTok អាចបង្កហានិភ័យសន្តិសុខជាតិ ប៉ុន្តែមិនគាំទ្រវិធានការហាមឃាត់កម្មវិធីដ៏ពេញនិយមនេះទេ ពីព្រោះការធ្វើដូច្នេះនឹងផុ្តល់អំណាចដល់ ក្រុមហ៊ុន Meta ដែលកំពុងដំណើរការ Facebook ដែលលោកបានរិះគន់ និងចាត់ទុកជាបណ្តាញសង្គមមួយជាសត្រូវរបស់ប្រជាជន។

គួរបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២៤ នេះ TikTok បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយនៅអាម៉េ​រិកដោយមានអ្នកប្រើប្រាស់ប្រហែល១៧០លាននាក់ ក្នុងនោះភាគច្រើនជាយុវជន ដែលជាម្ចាស់ឆ្នោត ដែលគណបក្សនយោបាយនៅអាម៉េ​រិក កំពុងព្យាយាមទាក់ទាញសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ។ លើសពីនេះ នៅក្នុងបណ្តាញសង្គមនេះ មានអ្នកប្រកពអាជីវកម្មខ្នាតតូចសរុបជាង៥លាននាក់ផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA ច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ជុំវិញរឿងការលក់ភាគហ៊ុនរបស់ធនាគារនេះ

ព័ត៌មាន
ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (National Bank of Canada) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួ…

តើមានកត្តាអ្វីធ្វើឱ្យអត្រាបដិសេធផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅថៃ កើនលើស៥០%?

ព័ត៌មាន
អត្រាបដិសេធផ្តល់កម្ចីជូនប្រជាពលរដ្ឋសម្រាប់ទិញផ្ទះនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជាង៥០% បើទោះបីស្ថានភាពនៃឆ្លងរាតត្បាតជំងឺកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ