ជុំរុំយោធាសម្រាប់ក្រុមវ៉ែកនើរក្នុងប្រទេសបេឡារុស្

ជុំរុំយោធាសម្រាប់ក្រុមវ៉ែកនើរក្នុងប្រទេសបេឡារុស្សត្រូវបានរាយការណ៍ថាកំពុងសាងសង់


រូបភាពផ្កាយរណបដែលវិភាគដោយសារព័ត៌មានអេភី (Associated Press) កាលពីថ្ងៃសៅរ៍ បានបង្ហាញពីអ្វីដូចជាជំរុំយោធាទើបសាងសង់ថ្មីនៅក្នុងប្រទេសបេឡារុស្ស។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍ពីក្រុមទ័ពព្រៃបេឡារុស្ស និងការអះអាងដោយមន្ត្រីនានា ប្រាប់ឱ្យដឹងថា សំណង់ទាំងនោះអាចត្រូវបានប្រើជាជម្រករបស់ទាហានស៊ីឈ្នួលក្នុងក្រុមវ៉ែកនើរ។
ជុំរុំយោធាសម្រាប់ក្រុមវ៉ែកនើរក្នុងប្រទេសបេឡារុស្សត្រូវបានរាយការណ៍ថាកំពុងសាងសង់
ដោយ

រូបភាពដែលផ្តល់ដោយក្រុមហ៊ុនផ្លាណិត ឡែប (Planet Labs) បង្ហាញថា តង់រាប់សិបត្រូវបានសាងសង់ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ នៅឯអតីតមូលដ្ឋានយោធានៅខាងក្រៅក្រុង អូស្ស៊ីប៉ូវីស្ស៊ី (Osipovichi) ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយ ២៣០ គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនអ៊ុយក្រែន។ រូបថតពីផ្កាយរណបដែលថតបាននៅថ្ងៃទី ១៥ ខែមិថុនា មិនមានសញ្ញារចនាសម្ព័ន្ធសំណង់ពណ៌សនិងពណ៌បៃតង ដែលគេអាចមើលឃើញយ៉ាងច្បាស់នៅក្នុងរូបភាពថ្មី ថតនៅថ្ងៃទី ៣០ ខែមិថុនាទេ។

ប្រធានក្រុមទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin និងទាហានរបស់គាត់ បានរួចផុតពីការចោទប្រកាន់ពីបទបះបោរប្រឆាំងរុស្ស៊ី ហើយបានទទួលកន្លែងជ្រកកោននៅប្រទេសបេឡារុស្សកាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុង Minsk បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់អ្វីដែលហាក់ដូចជាការបះបោរប្រដាប់អាវុធដោយក្រុមទាហានស៊ីឈ្នួលវ៉ែកនើរ។

ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko ដែលទីភ្នាក់ងារសារព័ត៌មានអេភីហៅថា«ជនផ្ដាច់ការ» បាននិយាយថា ប្រទេសរបស់គាត់ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងដែលពឹងផ្អែកលើប្រទេសមហាអំណាចនេះ អាចប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ក្រុមទាហាន Wagner។ លោកបានប្រកាសថា លោកបានផ្តល់ឱ្យទាហានទាំងនោះ នូវ"អង្គភាពយោធាដែលត្រូវបានគេបោះបង់ចោល" ដើម្បីបង្កើតជំរំយោធា។

លោក Aliaksandr Azarau មេដឹកនាំក្រុមទ័ពព្រៃដែលប្រឆាំងនឹងលោកប្រធានាធិបតី Lukashenko បានប្រាប់សារព័ត៌មានអេភី តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការសាងសង់ទីតាំងសម្រាប់ទាហានស៊ីឈ្នួល Wagner កំពុងដំណើរការនៅជិតក្រុង Osipovichi ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងការពារព្រំដែនអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា ទាហានរហូតដល់ទៅ ៨ពាន់នាក់ នៅក្នុងកងយោធាឯកជន Wagner អាចនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស។ ថ្លែងទៅកាន់សារព័ត៌មានមួយរបស់អ៊ុយក្រែន, លោក Andriy Demchenko បាននិយាយថា អ៊ុយក្រែននឹងពង្រឹងកិច្ចការពារខ្សែព្រំដែនរបស់ខ្លួន ប្រវែងជាង១ពាន់គីឡូម៉ែត្រ ជាប់ប្រទេសបេឡារុស្ស ដើម្បីជាការឆ្លើយតប។

ពីមុន ប្រធានាធិបតីបេឡារុស្ស លោក Lukashenko បានអនុញ្ញាតឱ្យវិមានក្រឹមឡាំងប្រើប្រាស់ទឹកដីប្រទេសខ្លួន ដើម្បីបញ្ជូនកងទ័ពនិងអាវុធ ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោកក៏បានស្វាគមន៍ចំពោះការបន្តវត្តមានកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស រួមទាំងជំរុំយោធា សមយុទ្ធរួម ក៏ដូចជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរខ្នាតតូចមួយចំនួនរបស់រុស្ស៊ីនៅទីនោះផងដែរ។

អ្នកនាំពាក្យកម្លាំងការពារព្រំដែនអ៊ុយក្រែន លោក Demchenko បានប្រាប់សារព័ត៌មានអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា គិតត្រឹមសប្តាហ៍នេះ ទាហានប្រហែល២ពាន់នាក់ មកពីអង្គភាពកងទ័ពរុស្ស៊ី នៅតែឈរជើងក្នុងប្រទេសបេឡារុស្ស៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពង្រីកទំនាក់ទំនង ទោះបីគ្មានសង្ឃឹមធំដុំ

មន្ត្រីនៅក្នុងក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២ កក្កដា ថា លោកស្រី ចេណេត យ៉េលេន រដ្ឋម…

បញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ រាល់ការកុម្មង់អាហារតាម Nham24 និងទូទាត់តាម AMK Pay

ការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជន អេ អឹម ខេ បានមកដល់ទៀតហើយ! អតិថិជនដែលកុម្ម៉ង់អាហារ តាម Nham24 ហើយជ្រើសរើសការទូទាត់តាម AMK Pay និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ