ការនាំចេញប្រេង

យោធាថៃចង់បិទខ្ទប់ការនាំចេញប្រេងពីថៃមកកម្ពុជា តែប៉ះចំប្រេងឥន្ធនៈនាំចេញទៅឡាវ


ក្រោយធ្វើអ្វីកងទ័ពកម្ពុជាមិនកើត រុលទៅមុខមិនរួច និងបាត់បង់ជីវិតកងទ័ពច្រើននៅក្នុងសង្គ្រាមឈ្លានពានមកលើកម្ពុជា កងទ័ពល្មោភសង្គ្រាមថៃបានប្រកាសបិទឈូងសមុទ្រ និងរឹតបន្តឹងការនាំចេញទំនិញយុទ្ធសាស្រ្ត ជាពិសេសប្រេងឥន្ធនៈចូលមកកម្ពុជា ទាំងដែលកម្ពុជាបានប្រកាសបិទនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃជាច្រើនខែមកហើយ។
ការនាំចេញប្រេង
ដោយ

​អ្វីដែលគួរឱ្យអស់សំណើចការចាប់ឃាត់ឡានដឹកប្រេងឥន្ធនៈរបស់យោធាថៃប៉ះចំប្រេងឥន្ធនៈនាំចូលទៅកាន់ប្រទេសឡាវ។ ក្រោយមកយោធាថៃបានសុំទោសដល់ប្រទេសឡាវ បន្ទាប់រឹបអូសរថយន្តដឹកប្រេងឥន្ធនៈនៅចំណុចត្រួតពិនិត្យច្រកព្រំដែនប្រមាណជា៨០ឡានមានបរិមាណប្រមាណ៤លានលីត្រ។

សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែធ្នូ បានរាយការណ៍ថា ក្រោយបិទខ្ទប់រថយន្តដឹកប្រេងរបស់ឡាវរាប់សិបឡានឡើងកកស្ទះពេញព្រំដែនប្រទេសទាំងពីរ កងទ័ពថៃបានចេញសេចក្តីបំភ្លឺនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ និងបានសុំទោសដល់ប្រជាជនឡាវ បន្ទាប់ពីខ្លួនបានរឹបអូសរថយន្តដឹកប្រេងឥន្ធនៈនៅចំណុចត្រួតពិនិត្យច្រកព្រំដែនក្នុងខេត្តឧប៊ុនរ៉ាចាថានី។ ការរឹបអូសឡានប្រេងគ្មានដឹងទិសតំបន់របស់យោធាថៃនេះ បានបង្កឱ្យមានការរំខាន និងការលំបាកដល់ជីវភាពរស់នៅ និងការដឹកជញ្ជូនទំនិញសម្រាប់បម្រើឱ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋឡាវ។ បញ្ហានេះបានកើតឡើងក្រោយកងទ័ពថៃ ប្រកាសបិទឈូងសមុទ្រថៃ និងរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រដល់កម្ពុជា ទាំងដែលកម្ពុជាបានប្រកាសបិទការនាំចូលប្រេងឥន្ធនៈពីថៃជាច្រើនខែមកហើយ។

ការអនុវត្តបែបនេះរបស់យោធាថៃ បានឆ្លុះបញ្ចាំងពីការពង្រីកទំហំ នៃជម្លោះពីព្រំដែនគោកមកតាមព្រំដែនទឹកក្រោយយោធាថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ មកទល់ពេលនេះ ហើយកំពុងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់វាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីកម្ពុជា។ យោធាថៃបានដាក់សំណើសុំបិទខ្ទប់នេះទៅក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពង្រឹងការត្រួតពិនិត្យលើនាវា ដែលសង្ស័យថា មានការដឹកជញ្ជូនប្រេងឥន្ធនៈខុសច្បាប់តាមរយៈមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្រថៃ និងកំណត់តំបន់សមុទ្រជុំវិញកំពង់ផែកម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់។

លោក វីរ៉ាផាត គៀតហ្វឿងហ្វូ (Veerapat Kiatfuengfoo) អ្នកនាំពាក្យរបស់ក្រសួងថាមពលថៃបានអះអាងថា ចាប់តាំងពីផ្ទុះការប៉ះទង្គិចកាន់តែធ្ងន់ធ្ងររវាងកងទ័ពថៃ និងកម្ពុជា អាជ្ញាធរបានស្នើសុំឱ្យពាណិជ្ជករប្រេងទាំងអស់បញ្ឈប់ការនាំចេញប្រេងឥន្ធនៈមកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែកម្ពុជាបានប្រកាសបញ្ឈប់ការនាំចូលប្រេងពីថៃតាំងពីមុនផ្ទុះការប៉ះទង្គិចគ្នានៅខែកក្កដា មកម្ល៉េះ។

ទាក់ទងនឹងការគំរាមជាថ្មីរបស់ថៃនេះឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការព្រមានបិទរាំងខ្ទប់ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជានេះជាលេសសម្អាងក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។ អ្នកនាំពាក្យរូបនេះបានអះអាងថា កម្ពុជាមិនមែនក្មេងបៀមដៃ ពោលគឺកម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការឆ្លើយតបគ្រប់ទម្រង់ចំពោះមហិច្ឆិតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ស្របតាមច្បាប់ជាតិ និងអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បវរកញ្ញាថៃលំដាប់ពិភពលោក១រូបអំពាវនាវឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់ចំពោះសន្តិភាព

ការអំពាវនាវរកសន្តិភាពដ៏កម្រមួយពីបុគ្គលសាធារណៈថៃម្នាក់បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមថៃ ចំពេលចលនា និងទស្សនៈជាតិនិ…

តើមានអ្វីនៅពីក្រោយខ្នងឬយ៉ាងណាបានជាថៃហាក់ដូចជាមិនខ្លាចមហាអំណាចអាម៉េរិក?

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល កំពុងក្រពុលមុខ ដោយបានប្រកាសទាត់ចោលការជួយអន្តរាគមន៍របស់មេដឹកនាំមហាអំណាចផុតលេខលើពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ