ការខាតបង់​ដោយសារកូវីដ-១៩

ADB ថា កូវីដ-១៩ នឹងធ្វើឲ្យពិភពលោកអាចនឹងខាតបង់ ៥,៤ ទ្រីលានដុល្លារ នៃ GDP នៅឆ្នាំ២០២១


ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការប៉ាន់ប្រមាណថា ពិភពលោកនឹងអាចខាតបង់ដល់ប្រមាណជាង ៥,៤ ទ្រីលានដុល្លារអាមេរិក នៃ GDP នៅឆ្នាំ២០២១ខាងមុខនេះ។ ការប៉ាន់ស្មានរបស់ ADB នេះ គឺដោយសារតែធនាគារនេះ ព្យាករថា GDP របស់ពិភពលោកនៅឆ្នាំ២០២១ នឹងធ្លាក់ចុះ ៣,៦% ទៅ ៦,៣% ទាបជាងសន្ទុះដែលបានរំពឹងទុកប្រសិនបើគ្មានការរាតត្បាតនៃកូវីដ-១៩។
ADB ថា កូវីដ-១៩ នឹងធ្វើឲ្យពិភពលោកអាចនឹងខាតបង់ ៥,៤ ទ្រីលានដុល្លារ នៃ GDP នៅឆ្នាំ២០២១ (រូបបភាព៖abcnews.com)
ដោយ

របាយការណ៍ទាក់ទង​នឹង​ផលប៉ះពាល់​នៃកូវីដ-១៩ ចំពោះ​ប្រទេស​តំបន់​អាស៊ីកំពុង​អភិវឌ្ឍន៍ ស្ដីពី​ការរីកសាយ​​នៃ​ការរាតត្បាត​មេរោគ​​នៅឆ្នាំ២០២១ បាន​ធ្វើការប៉ាន់​ប្រមាណថា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ គឺពិភពលោក​ទាំងមូល​សុទ្ធតែ​មាន​ការខាតបង់។ តួយ៉ាង នៅឆ្នាំ​២០២០ ផលប៉ះពាល់​សកល​នៃ ការរីករាលដាល​នៃមេរោគ​ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​មាន​ចន្លោះពី ៤,៨ទ្រីលាន​ដុល្លារ ទៅដល់ ៧,៤ ទ្រីលាន​ដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណ ៥,៥% ទៅ ៨,៧% នៃ GDP សកលោក។ ដោយឡែក នៅឆ្នាំ២០២១ ផលប៉ះពាល់ នឹង​បន្ដ​មាន ចន្លោះពី ៣,១ទ្រីលាន​ដុល្លារ ទៅដល់ ៥,៤ ទ្រីលាន​ដុល្លារ​អាមេរិក ឬស្មើនឹង ៣,៦% ទៅ ៦,៣% នៃGDP សកលោក​។ ដូច្នេះ បើសរុប​ទាំងឆ្នាំ​២០២០ និងឆ្នាំ២០២១ ចូលគ្នា​ឃើញថា តួលេខ​នៃការ​ខាតបង់​របស់​ពិភពលោក​ដោយសារតែ​វិបត្តិកូវីដ-១៩ អាចនឹងមាន​ដល់ទៅជិត ១៣ ទ្រីលាន​ដុល្លារអាមេរិក។

បើតាម​ធនាគារ ADB នៅឆ្ន២០២១ ប្រទេស​កំពុងអភិវឌ្ឍ​ចំនួន ៤៦ ក្នុងតំបន់​អាស៊ី​​ អាចខាតបង់​ពី ៨៤៤ ពាន់លាន​ដុល្លារអាមេរិក ទៅដល់ជិត​ ១,៥ ទ្រីលាន​ដុល្លារអាមេរិក ដែលក្នុងនោះ អាស៊ីខាងត្បូង និង​ប្រទេស​​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ ទទួលរង​គ្រោះ​ខ្លាំងជាង​គេ​បង្អស់។ សម្រាប់​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍វិញ អាច​នឹង​ខាតបង់ ៣២២ ពាន់លាន​ដុល្លារ។ ដោយឡែក សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មានករណីឆ្លង​កូវីដ-១៩ ច្រើនជាងគេ​បំផុតនោះ អាចនឹង​ខាតបង់​ប្រមាណ ១,២ ទ្រីលាន​ដុល្លារអាមេរិក ខណៈដែល​អឺរ៉ុបអាចនឹង​ខាតបង់​ដល់ប្រមាណជិត ១,៧ទ្រីលាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេសស៊ីជី និងក្រុមហ៊ុនពិភព​លោក​ធំៗ ជាង ៥០ហើយ ចូលរួមក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក

ព័ត៌មាន
មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួននាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក(AEPW) – ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រា…

ម្រេចកំពត កំពុងពង្រីកសក្ដានុពលទីផ្សារកាន់តែធំ ក្រោយពីទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ

ព័ត៌មាន
សមាគមម្រេចកំពតបានឲ្យដឹងថា ម្រេចកំពតរបស់កម្ពុជា នឹងមានវិសាលភាពគ្របដណ្តប់កាន់តែធំលើទីផ្សារអន្តរជាតិ បន្ទាប់ពីបានទទួល ការការពារជាលក្ខណៈអន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ