ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញមកពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ីនចិន (ប្រទសចិន) ទាក់ទងនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដែលបានរៀបចំរបាយការណ៍បឋមផែនការមេបានល្អ ដែលយើងកំពុងធ្វើការពិនិត្យ និងផ្តល់មតិបន្ថែម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះក្នុងនាមក្រសួងស្បៀង ដែលជាស្ថាប័នផលិតម្ហូបអាហារផ្គត់ផ្គង់ឲ្យទីក្រុងអភិវឌ្ឍមួយ មានលក្ខណ:ជាទីក្រុងទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្មនោះ ឯកឧត្តម វេង សាខុន បានស្នើ៥ចំណុច ដើម្បីយកទៅពិនិត្យ និងពិចារណាដាក់បញ្ជូលក្នុងផែនការមេនេះ ដែលក្នុងនោះរួមមាន ៖
ទី១. គួររៀបចំតំបន់កសិកម្មមួយដែលមានសក្តានុពលទាំងដី និងប្រភពទឹកគ្រប់គ្រាន់ ឬប្រើប្រាស់ទឹកកខ្វក់ដែលបានធ្វើពពិធកម្មរួចហើយ ដើម្បីធានាបាននូវផលិតភាព និងនិរន្តរភាពផលិតកម្មដំណាំបន្លែ និងសត្វ សម្រាប់ផ្គត់ផ្គង់ឲ្យទីក្រុង។
ទី២. គួរកំណត់ឲ្យបានច្បាស់តំបន់ដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ក្នុងទិសដៅពីរសំខាន់គឺទី១ ធានាបរិមាណផ្គត់ផ្គង់អាហារសមុទ្រ និងធ្វើការនាំចេញ និងទី២ អភិរក្សព្រៃកោងកាងនៅទូទាំងខេត្តព្រះសីហនុ។
ទី៣. គួរបញ្ចូលផងដែរនូវផែនការរៀបចំសួនសាធារណបៃតង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងសហការដាំឈើប្រណិត
និងឈើលម្អ ដែលវានឹងភ្ជាប់ទៅនឹងគម្រោងទីក្រុងបៃតងនាពេលអនាគត។
ទី៤. គួររៀបចំកំពង់ផែ ដែលមានទុកច្រកនាំចេញកសិផល និងផលនេសាទ ដោយមានបំពាក់ឧបករណ៍ត្រជាក់សម្រាប់ស្តុករយៈពេលខ្លី។
ទី៥. គួររៀបចំសួនកសិ-ឧស្សាហកម្ម ដែលមានលក្ខណពហុបំណង និងបច្ចេកទេស (ស្តុក ប្រមូលផ្តុំ កែច្នៃ វេចខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និងតាំងបង្ហាញផលិតផល)។
ទន្ទឹមនោះ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល បានយកសំណើររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅពិនិត្យ និងដាក់បញ្ចូលក្នុងផែនការមេនេះ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះ សីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលអនាគតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ