រដ្ឋមន្ត្រីក្រសួងការងារ

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករកម្ពុជាជាង ៥ម៉ឺននាក់ ទទួលបាននូវចំណេះជំនាញ ប្រាក់ចំណូលពីប្រទេសកូរ៉េខាងត្បូង


រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ម៉ឺននាក់ បានទទួលបានបទពិសោធន៍ការងារ ចំណេះជំនាញ ប្រាក់ចំណូលល្អប្រសើរ រហូតដល់ក្លាយជាសហគ្រិនដ៏ចំណាន តាមរយៈកិច្ចការងារដែលពួកគេបំពេញនាពេលកន្លងមក។
ពលករកម្ពុជាជាង ៥ម៉ឺននាក់ ទទួលបាននូវចំណេះជំនាញ ប្រាក់ចំណូលពីប្រទេសកូរ៉េខាងត្បូង
ដោយ

ឯកឧត្តម អ៊ិត សំហេង អះអាង​យ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយនឹង​ អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៥ ខែសីហា។

នៅក្នុងជំនួបនោះ ខាងភាគីសាធារណរដ្ឋកូរ៉េ ក៏បានសន្យានឹងជួយកម្ពុជាទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារនៅកន្លែងការងារផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ​កម្ពុជា​ ឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃប្រទេសកូរ៉េ ខាងត្បូង និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជាផងដែរនោះ បានអះអាងថា សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិតកម្ពុជា ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។

ពាក់ព័ន្ធកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ ពោលគឺបន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង និងបានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។ ឯកឧត្តបន្ថែមថា លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ ដែលបានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់ផងដែរ។

ចំពោះទំនាក់ទំនងលើវិស័យការងារវិញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ(OSH) កូរ៉េក៏បានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់ NEA ផងដែរ។

របាយការណ៍ពីរាជរដ្ឋាភិបាល​កម្ពុជាបង្ហាញថា កម្ពុជា​មានពលករចំណាកស្រុកជាង​១លាន៣សែននាក់បានធ្វើការងារ​នៅប្រទេស​ចំនួន​៧ ដោយកាលពីឆ្នាំ២០២១ ពលករទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើត​សរុបមានប្រហែល៣ពាន់លានដុល្លារអាមេរិក។ ប្រទេសថៃ គឺជាប្រទេសដែលទទួលពលករខ្មែរទៅធ្វើការច្រើនជាងគេមានជាង១លាន២សែននាក់ បន្ទាប់មកគឺកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់ ម៉ាឡេស៊ីមានជាង​២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់៕




អត្ថបទបន្ទាប់


ចិនបើកភ្លើងខៀវឲ្យមានការបោះផ្សាយបណ្ណបំណុលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៧០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច

រដ្ឋាភិបាលតំបន់របស់ប្រទេសចិនត្រូវបានអនុញ្ញាតឱ្យចេញបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធជាង ៥០០ ពាន់លានយន់ប្រហែល៧៣ពាន់លានដុល្លារនៅចុង…

និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច

និយ័តករបរធន-បាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី «កិច្ចសហប្រតិបត្តិការលើការល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ