អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច


និយ័តករបរធន-បាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា» ។ ដោយកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី២៦ សីហា ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និង លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេង ឱ្យមានលទ្ធភាព សមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច

(២) អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច ព្រមទាំងការលើកទឹកចិត្ត និងជំរុញ សហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ

(៣) ពង្រឹង និងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុ បង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយផ្អែកតាមប្រព័ន្ធទីផ្សារ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលជាសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេង ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយ ផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករកម្ពុជាជាង ៥ម៉ឺននាក់ ទទួលបាននូវចំណេះជំនាញ ប្រាក់ចំណូលពីប្រទេសកូរ៉េខាងត្បូង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ម…

ក្រុមហ៊ុន ទ្រូម៉ាន់នី ដាក់ឱ្យប្រើប្រាស់កាតនិម្មិត Mastercard សំដៅពលរដ្ឋពេញវ័យកម្ពុជាដែលមិនប្រើសេវាធនាគារ

ព័ត៌មាន
ឥឡូវនេះ អ្នកមិនចាំបាច់មានគណនីធនាគារឡើយដើម្បីប្រើប្រាស់កាតនិម្មិតម៉ាស្ទ័រកាត (Mastercard) លំដាប់អន្តរជាតិ ដោយសារកិច្ចសហប្រតិបត្តិការរវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ