ការដាំដុះកសិកម្ម

ក្រុមហ៊ុនអ៊ីស្រាអែល និងឌូបៃ ចាប់អារម្មណ៍ម្នាស់ទឹកឃ្មុំស្ទឹងត្រែងសម្រាប់ទីផ្សារនាំចេញ


ម្ចាស់កសិដ្ឋានម្នាស់ធំជាងគេមួយនៅខេត្តស្ទឹងត្រែង បានលើកឡើងថា បច្ចុប្បន្នម្នាស់របស់លោកកំពុងត្រូវបានក្រុមហ៊ុនធំៗចំនួន២ មកពីប្រទេសអ៊ីស្រាអែល និងឌូបៃ ចាប់ចិត្ត និងចង់បាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស ខណៈដែលថ្មីៗនេះ ក្រុមហ៊ុនទាំងនេះ បាននាំយកម្នាស់ពីកសិកដ្ឋាននេះទៅត្រួតពិនិត្យគុណភាពរួចរាល់ហើយ ហើយលទ្ធផលបង្ហាញថា ត្រឹមត្រូវតាមស្តង់ដារដែលពួកគេចង់បាន ទាំងទំហំ និង រសជាតិ។
ក្រុមហ៊ុនអ៊ីស្រាអែល និងឌូបៃ ចាប់អារម្មណ៍ម្នាស់ទឹកឃ្មុំស្ទឹងត្រែងសម្រាប់ទីផ្សារនាំចេញ
ដោយ

បច្ចុប្បន្នក្រុមហ៊ុនបរទេសទាំងពីរនេះ កំពុងពិចារណាក្នុងការនាំចេញម្នាស់ទឹកឃ្មុំ ពីកម្ពុជានេះទៅកាន់ប្រទេសរបស់ពួកគេ ប៉ុន្ដែ នៅមានបញ្ហារាំងស្ទះមួយចំនួនទាក់ទងនឹងតម្លៃ និង បញ្ហាកូវីដ-១៩។

: បន្ទាប់ពីទទួលបានកម្ចីពីធនាគារឯកជនក្នុងស្រុកមួយ ដើម្បីពង្រីកផ្ទៃដីដាំម្នាស់ទឹកឃ្មុំបន្ថែម ម្ចាស់កសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) បាននិងកំពុងមមាញឹកក្នុងការដាំដុះ និងប្រមូលផលម្នាស់ប្រមាណ២០ម៉ឺនដើម នឹងគ្រោងដាំឲ្យបានប្រមាណកន្លះលានដើមនៅឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់ ឲ្យបានពេញមួយឆ្នាំ។

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្មផលិតទឹកម្នាស់ ស្វីត រ៉ូយ៉ាល់ ផាយនេបផល(Sweet Royal Pineapple) ដែលមានទីតាំងនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបរាប់ប្រាប់ក្រុមការងារខេមបូណូមីសថា លោកមានក្តីរីករាយបំផុត នៅពេលដែលក្រុមហ៊ុនពីប្រទេសស្តេចកសិកម្មអ៊ីស្រាអែល និងប្រទេសអ្នកមានឌូបៃ ពេញចិត្តនូវរសជាតិម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។

តែយ៉ាងណាមិញ លោក ករុណា បានបន្ថែមថា ការចរចារវាងក្រុមហ៊ុនទាំង២នេះ មិនទាន់ត្រូវរ៉ូវគ្នានៅឡើយនោះទេ ដោយខាងកសិដ្ឋានលោក និងក្រុមហ៊ុន កំពុងចរចារឿងប្រាក់កក់ ម្យ៉ាងនៅអំឡុងពេលនេះ កំពុងមានការរីករាលដាលជំងឺកូវីដ-១៩ផង ទើបការពិភាក្សានេះត្រូវផ្អាកសិន។

ទោះបីជាការចរចាជុំវិញការនាំចេញម្នាស់មិនទាន់ទទួលបានជោគជ័យក៏ពិតមែន តែលោក សាយ ពន្លឺចិត្តៈករុណា ហាក់មិនមានការព្រួយបារម្ភពីរឿងទីផ្សារនោះឡើយ ដោយលោកបានបញ្ជាក់ថា សព្វថ្ងៃផ្លែម្នាស់ស្រស់ និងទឹកម្នាស់របស់កសិដ្ឋានលោក មិនទាន់មានគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ទើបលោកត្រូវពង្រីកការដាំដុះឲ្យបានប្រមាណកន្លះលានដើមនៅដំណាច់ឆ្នាំនេះ និង បន្តដាំដុះឲ្យបាន១លានដើមនៅឆ្នាំ២០២៣។

បើតាមម្ចាស់កសិដ្ឋាន និងសិប្បកម្មស្វីតរ៉ូយ៉ាល់ផាយនេបផល(Sweet Royal Pineapple)រូបនេះ អះអាងថា ដើម្បីអាចបំពេញតម្រូវការទីផ្សារឲ្យបានទៀងទាត់ជាប្រចាំនោះ លោកត្រូវការដើមទុនប្រមាណពី ១លានដុល្លារ ទៅ១លាន៥សែនដុល្លារ ដើម្បីរៀបចំជារោងចក្រផលិតទឹកម្នាស់ និងដាំម្នាស់នៅលើផ្ទៃដី២០ហិកតា ដែលអាចផលិតទឹកម្នាស់បានប្រមាណជា ២ម៉ឺនទៅ ៣ម៉ឺនដបក្នុងមួយថ្ងៃ។

បច្ចុប្បន្នកសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) កំពុងប្រមូលផលជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃប្រមូលបានពីជាង ៦ពាន់ទៅ៧ពាន់ផ្លែ ដោយអាចប្រមូលផលពេញមួយឆ្នាំតែម្តង។ នៅឆ្នាំក្រោយ កសិដ្ឋាននេះគ្រោងនឹងអាចប្រមូលផលបានដល់២ម៉ឺនផ្លែក្នុងមួយខែ ដោយក្នុងនោះផ្លៃម្នាស់មួយចំនួន នឹងត្រូវយកទៅកែច្នៃចេញជាទឹកម្នាស់ច្រកដាក់ដប ទៅតាមតម្រូវការរបស់អតិថិនជន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងហ្វីលីពីនលោក ឌូទែរតេ គំរាមចាប់ដាក់គុកអ្នកដែលមិនព្រមចាក់វ៉ាក់សាំង

ព័ត៌មាន
បុរសខ្លាំងហ្វីលីពីន លោក ឌូទែរតេ បានថ្លែងគម្រាមចាប់ដាក់ពន្ធនាគារ ចំពោះជនណា ដែលបដិសេធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភ…

វៀតណាមនាំចូលរថយន្ដពីចិនកើនឡើងជាង ៦ដងនៅ៥ខែដំបូងឆ្នាំ២០២១

ព័ត៌មាន
ប្រទេសវៀតណាម បាននាំចូលរថយន្ដពីប្រទេសចិនកើនឡើងយ៉ាងគំហុក ដល់ទៅប្រមាណជិត១ម៉ឺនគ្រឿង នៅរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ពោលគឺបានកើនឡើងដល់ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ