ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ

ក្រសួងកសិកម្មស្នើឲ្យសម្តេច ស ខេង ជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។ ការស្នើនេះ ធ្វើឡើងក្រោយ ក្រសួង សង្កេតឃើញថា ឈ្មួយនៅតែបន្តនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃយ៉ាងអនាធិបតេយ្យ ដែលបានបង្កក្តីបារម្ភដល់ឧស្សាហកម្ម និងសិប្បកម្មកែច្នៃជ័រកៅស៊ូទៅជារបស់របរប្រើប្រាស់ក្នុងស្រុក។ បញ្ហានេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់រដ្ឋផងដែរ។
ក្រសួងកសិកម្មស្នើឲ្យសម្តេច ស ខេង ជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ
ដោយ

ដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ក្នុងគោលបំណងជួយដល់សមាគមកៅស៊ូ, រោងចក្រនិងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យក្រសួងមហាផ្ទៃជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។ ការស្នើនេះ ធ្វើឡើងក្រោយមន្ត្រីជំនាញនៃក្រសួងកសិកម្មចុះសិក្សាស្រាវជ្រាវរកឃើញថា សកម្មភាពឈ្មួញទិញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃសម្រាប់នាំចេញបានកើតឡើងជាហូរហែយ៉ាងអនាធិបតេយ្យនៅខេត្តមួយចំនួន។

សម្រាប់ឯកឧត្តម វេង សាខុន សកម្មភាពនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃនេះ ជាទង្វើខុសឆ្គងមួយដែលផ្ទុយនឹងសារាចរណ៍ស្តីពី«វិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស»របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអនុវត្តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។

ម្យ៉ាងទៀត ការនាំចេញនេះ វាបានធ្វើឱ្យប៉ះពាល់ដល់សមាគមកៅស៊ូ រោងចក្រ និងសិកម្មកែច្នៃកៅស៊ូក្នុងស្រុកខ្វះវត្តុធាតុដើមសម្រាប់កែច្នៃ ដែលប្រឈមនឹងការបិទទ្វារ ព្រមទាំងបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ និងបាត់បង់ការងាររបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មូលហេតុដែលក្រសួងកសិកម្មស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ក្នុងការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃនេះ គឺបន្ទាប់មានការស្នើសុំពីសមាគមកៅស៊ូ ម្ចាស់រោងចក្រ និងសិប្បកម្មកែច្នៃជ័រកៅស៊ូ និងឈើកៅស៊ូ ដែលបានជួបបញ្ហាខ្វះវត្តុធាតុដើមសម្រាប់កែច្នៃ។ ម្យ៉ាងទៀតបញ្ហានេះបានធ្វើឲ្យកម្ពុជាបាត់ចំណូលជាតិបានពីការបង់ពន្ឋនាំចេញជ័រ និងឈើកៅស៊ូ, បាត់តម្លៃបន្ថែម និងខ្វះវត្ថុធាតុដើម, បាត់អត្តសញ្ញាណកៅស៊ូកម្ពុជា និងបាត់ទិន្នន័យកៅស៊ូប្រចាំឆ្នាំជាដើម។

បើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ឹម អូន កត្តាដែលជំរុញឲ្យកសិករនៅតែបន្តលក់ជ័រកៅស៊ូ និងឈើកៅស៊ូដែលមិនទាន់កែច្នៃទៅឲ្យឈ្មួញកណ្តាលសម្រាប់នាំចេញទៅលក់នៅបរទេស គឺដោយសារលក់ឲ្យឈ្មួញទទួលបានតម្លៃខ្ពស់ជាងលក់នៅក្នុងស្រុក។ ហើយជ័រកៅស៊ូ និងឈើកៅស៊ូភាគច្រើនត្រូវបានឈ្មួញនាំចេញតាមច្រករបៀង ដោយឥតបង់ពន្ធ។

ក្នុងសំណើរខាងលើឯកឧត្តម វេង សាខុន បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាប់ព្រំដែនទាំងអស់ជួយពង្រឹងការអនុវត្តសារាចរណ៍របស់រាជរដ្ឋាភិបាល ដែលហាមមិនឲ្យនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស ឲ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា កាលពីឆ្នាំ២០២១ រោងចក្រកែច្នៃផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូបឋម បានកែច្នៃនិងនាំចេញជ័រកៅស៊ូសរុប៣៦៨,០០០តោន និងឈើកៅស៊ូសរុប៦,២៩២ម៉ែត្រគូប។ ខណៈនៅឆ្នាំ២០២១ ពលកម្មបម្រើឲ្យអនុវិស័យកៅស៊ូមានប្រមាណ១៥ម៉ឹននាក់៕




អត្ថបទបន្ទាប់


រុស្ស៊ីប្រកាសរើសទាហានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយផ្ដល់ប្រាក់ឈ្នួលជិត៣ពាន់ដុល្លារក្នុងមួយខែ

ខណៈដែលបាក់ទ័ពនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ពេលនេះកងទ័ពរុស្ស៊កំពុងស្វែងរកទាហានថ្មីក្នុងក្របខណ្ឌជាទាហានជាប់កិច្ចសន្យា ដើម្បីចូលបម្រើការក្នុងសមរភ…

រដ្ឋចាប់ផ្ដើមដេញថ្លៃមូលបត្របំណុលលើកទី២ ក្នុងទំហំទឹកប្រាក់ជិត៥០លានដុល្លារ

យោងតាមសេចក្ដីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា រដ្ឋនឹងបន្តប្រកាសការដេញថ្លៃមូលបត្របំណុលលើកទី២ របស់ខ្លួន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ