ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគតផងដែរ។ បើទោះបីសមត្ថភាព មជ្ឈមណ្ឌល ទិន្នន័យ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែវាគេក៏អាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀតផងដែរ។
ឯកឧត្តម ចម ប្រសិទ្ធ បានណែនាំដល់អគ្គនាយកដ្ឋានកិច្ចការទូទៅ ធ្វើការសិក្សានិងរៀបចំគម្រោងដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) ប្រកបដោយភាពមត់ចត់មួយសម្រាប់រក្សា និងគ្រប់គ្រងនូវទិន្នន័យព័ត៌មានទាំងឡាយរបស់ក្រសួងសម្រាប់រយៈពេលខ្លីនិងរយៈពេលវែង។ ហើយនៅទីបំផុត មជ្ឈមណ្ឌលទិន្នន័យថ្មីមួយរបស់ក្រសួង (Data Center)ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ថា មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគតផងដែរ។ បើទោះបីសមត្ថភាព មជ្ឈមណ្ឌល ទិន្នន័យ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀតតាមធនធានដែលមាន។
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងយុគសម័យនៃការរីកចម្រើនផ្នែកវិទ្យាសស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារងាយស្រួលស្វែងរកសម្រាប់តម្រូវការសិក្សាស្រាវជ្រាវរៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌល រក្សាសុវត្ថភាពទិន្នន័យរបស់យើងបានជាសង្ងាត់ និងយូរអង្វែងផងដែរ។
ឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនាពេលបច្ចុប្បន្នអាចធានា និងឆ្លើយតបនឹតម្រូវការរបស់ក្រសួងបានយ៉ាងហោច ៣ឆ្នាំទៅមុខទៀត។ មជ្ឈមណ្ឌលទិន្នន័យនេះត្រូវបានរៀបចំជាពីរផ្នែក គឺទី១.បរិក្ខាគាំទ្រមជ្ឈមណ្ឌលទិន្នន័យ ៖ ផ្នែកនេះត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធសុពលភាព និងសុវត្ថភាពរបស់ឧបករណ៍។ និងទី២.ផ្នែកឧបករណ៍ព័ត៌មានវិទ្យា៖ ផ្នែកនេះមានឧបករណ៍បច្ចេកវិទ្យា ព័ត៌មាន ដែលមានលក្ខណៈបច្ចេកវិទ្យាចុងក្រោយ និងកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនេះ និងការរក្សាទុកទិន្នន័យដើម្បីធានាឲ្យបាននូវ ប្រសិទ្ធភាព និងនរន្តរភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណៈជន៕
អត្ថបទ៖ សោម ស្រីពេជ្រ