ធនាគារ HSBC

ធនាគារ HSBC ៖ ឧស្សហកម្មវាយនភ័ណ្ឌវៀតណាមមានការធ្លាក់ចុះ បានបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក


ការស្រាវជ្រាវរបស់ធនាគារហុងកុង HSBC បានឱ្យដឹងថា ការធ្លាក់ចុះនៃការផលិតនៅក្នុងឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែក និងស្បែកជើង របស់វៀតណាមដោយសាររងការបក់បោកនៃវិបត្តិកូវីដ១៩ បានជះឥទ្ធិពល និងបន្ទច់បង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក ខណៈដែលបច្ចុប្បន្ននៅវៀតណាមមានរោងចក្រកាត់ដេរប្រមាណជិត៣៥%ទៅហើយបានបិទទ្វារផ្អាកដំណើរការ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែក និងស្បែកជើង របស់វៀតណាម
ដោយ

ខណៈ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​វៀតណាម បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម ក៏​ដូច​ជា​បង្កើត​ការងារ​សម្រាប់​កម្មករ​មួយ​ចំនួន​ធំ ថ្មី​ៗ​នេះ​សមាគម​វាយនភ័ណ្ឌ និង​រោងចក្រ​កាត់ដេរ​វៀតណាម​បានឱ្យ​ដឹង​ថា​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ជិត ៣៥ ភាគរយ នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​បិទទ្វារ​។ ទន្ទឹម​នេះ ចំណែក​ទីផ្សារ​នៃ​ឧស្សាហ​ផលិតផល​ស្បែក និង​ស្បែកជើង​គឺ​មាន  ១៥ ភាគរយ បន្ទាប់​ពី​ការ​កើនឡើង​ទ្វេ​ដង​ក្នុង​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ មាន​រោងចក្រ​ធំ​ៗ​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរការ​ផលិត បាន​ទទួល​រង​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​។ ក្នុង​នោះ​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​អន្តរជាតិ Nike ត្រូវ​បាន​គេ​ចាក់​ទុក​ថា ជា​រោងចក្រ​ដ៏​មាន​សារសំខាន់​នួ​យ​របស់​វៀតណាម​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក​។ ក្នុង​ចំណោម​រោងចក្រ​ចំនួន ១១២ របស់ Nike មាន​រោងចក្រ​ចំនួន ៨៨ នៅ​ប្រទេស​វៀតណាម និង​ពាក់កណ្តាល​នៃ​រោងចក្រ​នេះ​ផលិត​ផលិតផល​ស្បែកជើង​។

ដោយឡែក​ក្រុមហ៊ុន​ម៉ាក Adidas ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ផង​ដែរ ដោយសារ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ប្រមាណ​ជិត ៣០ ភាគរយ ក៏​ជាស​ង្វា​ក់​ផ្គត់ផ្គង់​សំខាន់​ដល់​ពិភពលោក​ផង​ដែរ​។ ទន្ទឹម​នេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​តៃវ៉ាន់ ពូ​យៀន (Pouyuen) ដែល​មាន​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ផ្អាក​ការ​ផលិត​ដូច​គ្នា​។

យ៉ាងណាមិញ ការ​ផ្អាក​នូវ​ការ​ផលិត​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ជា​ពិសេស​នៅ​ពេល​រដូវ​បុណ្យ​នៅ​ចុងឆ្នាំ​ដែល​នឹង​ចូល​មក​ដល់​ឆាប់​នេះ​។

សូម​ជម្រាប​ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​ផលិត​វាយនភ័ណ្ឌ រោងចក្រ​សំលៀក​បំពាក់​ធំ​បំផុត​ទី​បី​របស់​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន និង​បង់​ក្លា​ដេ​ស​។

យ៉ាងណាមិញ នៅ​៨​ខែ​ដំបូង​ឆ្នាំ​២០២១ វៀតណាម​សម្រេច​បាន​ទឹកប្រាក់​ជាង ២១ ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ ដែល​បាន​កើនឡើង ៩,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​វិញ​មាន​ជាង ១២ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១៦ ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​៕

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ានជួបបញ្ហារកាំរកូសអ្វីខ្លះ?

ព័ត៌មាន
ប្រសិនបើ ឧបសគ្គនៃការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកអាស៊ាន ត្រូវបានដកចេញនោះ សេដ្ឋកិច្ចរបស់តំបន់អាស៊ាន អាចនឹងប្រសើរជាងនេះ ...

ថៃជំរុញការនាំចេញផ្លែទុរេនកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសថៃ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយអំពី ផ្លែទុរេនថៃ ឱ្យក្លាយជា ផ្លែឈើដ៏សំខាន់ នៅក្នុងផែនការបង្កើនការច្នៃប្រឌិតបៃតងនៅក្នុងវិស័យកសិកម្មថ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ