ក្រសួងធនធានទឹក

ក្រសួងធនធានទឹកព្រមានពីជំនន់ទឹកភ្លៀង ខណៈកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបនិងខ្ពស់ជាបន្តបន្ទាប់នៅពេញមួយសប្តាហ៍ខាងមុខ


កម្ពុជាកំពុងប្រឈមមុខនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២៧តុលា រហូតដល់ ថ្ងៃទី០២ខែវិច្ចិកាដោយសារតែឥទ្ធិពលសម្ពាធទាប និងខ្ពស់ជាបន្តបន្ទាប់នៅពេញមួយសប្តាហ៍ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី០២វិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
ទឹកជំនន់
ដោយ

យោងតាមការព្យាករណ៍ដដែលនេះ បានឲ្យដឹងថា កម្ពុជានិងទទួលរងនូវឥទ្ធិពលសម្ពាធទាបចាប់ពីថ្ងៃ២៧-២៨ខែតុលា ខណៈតំបន់មួយចំនួនទៀត នឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០២ ខែវិច្ចិកា។

ចំពោះការប្រៃប្រួលអាកាសធាតុខាងលើនេះដែរនឹងធ្វើឲ្យរាជធានីភ្នំពេញនិងខេត្តមួយចំនួនអាចនឹងជួបបញ្ហាគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងផងដែរ។ ក្នុងនោះបណ្ដាខេត្តដែលនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិត មធ្យម បង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់អន្រ្ទាក់ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ដែល អាចបង្កជាជំនន់ទឹកភ្លៀងទៅខេត្ត កណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់និងរួមទាំងរាជធានីភ្នំពេញផងដែរ។ សម្រាប់ថ្ងៃបន្ទាប់នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនិងមធ្យមតែប៉ុណ្ណោះ។

យ៉ាងណាមិញខេត្តដែលជាប់នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏នឹងទទួលរង ឥទ្ធិពលអាកាសធាតុដូចនិងខេត្តដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលដូចគ្នាដែរ។ ចំណែកឯខេត្តក្នុងតំបន់ជាប់មាត់សមុទ្រវិញ ក៏អាចនិងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម លាយឡំខ្យល់កន្រ្ទាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ ។ ចំពោះផ្ទៃសមុទ្រវិញអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងបានបន្តថា បន្ទាប់ពីនោះនិងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះបញ្ហាដែលអាចនឹងកើតមាន ជាពិសេសត្រៀមខ្លួនជាស្រេចនូវ សម្ភារៈ គ្រឿងបរិក្ខារ ក៏ដូចជាមានការការពារខ្ពស់ដើម្បីរក្សាសុវត្ថិភាពនៅអំឡុងពេលនោះផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបចុះហត្ថលេខាថ្មីៗនេះ នឹងជួយកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះ?

ដូចការគ្រោងទុក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រសួងពាណិជ្ជកម្ម កូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នា នៅថ្ងៃទី២៦ ខែតុ…

ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនកុមារអាយុពី ៣-១១ ឆ្នាំ បន្ទាប់ពីប្រទេសមានករណីឆ្លងថ្មីឡើងវិញ

ប្រទេសចិន នាពេលកន្លងទៅបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំឡើង ហើយថ្មីៗនេះ ចិនបានប្រកាសថា នឹងបន្ដចាក់ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ