លោក ចូ បៃដិន

លោក ពូទីន ថា លោក បៃដិន ថាមានលក្ខណគួរឱ្យទុកចិត្តបានជាងលោក ត្រាំ សម្រាប់រុស្ស៊ី


លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសរសើរលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកថា ជាជម្រើសដ៏ល្អមួយដែលអាចទុកចិត្តបានជាងលោក ដូណាល់ ត្រាំ សម្រាប់ប្រទេសរុស្ស៊ី។ នេះគឺជាការធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ពូទីន ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ចូ បៃដិន
ដោយ

វីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង ​​​​​​​​​​កាលពីពេលថ្មីៗបានបង្ហាញពីលោក ពូទីន បានឆ្លើយតបនឹងសំណួរមួយនៅក្នុងបទសម្ភាសតាមទូរទស្សន៍រដ្ឋមួយថា តើមួយណាល្អជាងរវាងលោក បៃដិន និងលោក ត្រាំ សម្រាប់ប្រទេសរុស្ស៊ី? លោក ពូទីន បានឆ្លើយថា លោក បៃដិន គឺជាអ្នកដែលមានបទពិសោធន៍ច្រើនជាងលោក ត្រាំ លោកគឺជាអ្នកដែលគួរឱ្យទុកចិត្តបានជាងលោក ត្រាំ ហើយលោកក៏ជាអ្នកនយោបាយចាស់ទុំមួយរូបផងដែរ។

លោក ពូទីន វ័យ៧១ឆ្នាំ បានសរសើរពីភាពច្បាស់លាស់វៃឆ្លាតរបស់លោក បៃដិន នៅពេលលោកបានជួបលោក បៃដិន ចុងក្រោយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីបីឆ្នាំមុន។ លោក ពូទីន បាននិយាយថា នៅពេលនោះលោកបាននិយាយថា លោក បៃដិន មិនមានសមត្ថភាព ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់បានឃើញភាពអសមត្ថភាពរបស់លោក បៃដិន នៅឡើយទេ។

កាលពី៨ឆ្នាំមុន លោក ពូទីន បានសរសើរជាសាធារណៈចំពោះបេក្ខភាពរបស់លោក ត្រាំ ចំពេលមានការចោទប្រកាន់ថា វិមានក្រឹមឡាំងបានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅឆ្នាំ២០១៦។ ការចោទប្រកាន់នេះបានចោលស្រមោលទៅលើតំណែងប្រធានាធិបតីរបស់លោក តាំ នៅចន្លោះឆ្នាំ២០១៧-២០២១។ លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតដោយកោតសរសើរពីមេដឹកនាំរុស្ស៊ី ខណៈដែលលោក បៃដិន វិញនៅសប្តាហ៍នេះបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានកុហកលោក ពូទីន។

ការចោទប្រកាន់នេះបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីចុងសប្តាហ៍មុនបានអះអាងថា លោកបានប្រាប់ប្រធានាធិបតីនៃប្រទេសជាសមាជិកណាតូមួយរូបថា លោកនឹងអនុញ្ញាតឱ្យ រុស្ស៊ីធ្វើ«អ្វីតាមតែអំពើចិត្ត»ប្រសិនបើប្រទេសនោះមិនព្រមបង់ថ្លៃចំណាយសម្រាប់ការការពាររបស់ប្លុកនេះទេ។ ទោះបីជាមានការគាំទ្រលោក បៃដិន ក៏ដោយ ប៉ុន្តែលោក ពូទីន នៅតែស្វាគមន៍ចំពោះជំហររបស់លោក ត្រាំ ចំពោះសម្ព័ន្ធណាតូ ដែលទីក្រុងម៉ូស្គូចាត់ទុកថាជាការគំរាមកំហែងដល់រុស្ស៊ីដោយលោកបានលើកឡើងពីការអះអាងរបស់លោក តាំ ថា«ប្រហែលជាមានហេតុផលមួយចំនួនតាមទស្សនៈរបស់លោក ត្រាំ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបគ្រោងបោះទុនជាង៧ពាន់លានដុល្លារសង់រោងចក្រផលិតរថយន្តអគ្គិសនី ដើម្បីឈប់ពឹងផ្អែកលើចិន

ព័ត៌មាន
ដោយសារព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលរបស់មហាយក្យចិន ជាពិសេសមកលើវិស័យរថយន្តអគ្គសនី អឺរ៉ុប គ្រោងបោះវិនិយោគដល់ទៅប្រមាណ៧ពាន់៥រយលានដ…

កូរ៉េខាងត្បូង ត្រៀមថវិកាជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនដែលបង្កើនការវិនិយោគលើបច្ចេកវិទ្យា និងសាជីវកម្មខ្នាតតូច

ព័ត៌មាន
និយ័តករហិរញ្ញវត្ថុ បាននិយាយថា កូរ៉េខាងត្បូង បានរៀបចំកម្មវិធីផ្ដល់ជំនួយហិរញ្ញវត្ថុ ជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនណា ដែលបានបង្កើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ