រថយន្តអគ្គិសនី

ជិត៥ខែដើមឆ្នាំនេះ មានរថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ៨០០%


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួងកើនឡើងជាង៨០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ វាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការដំឡើងស្ថានីយសាកថ្មអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន។
រថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួងកើនឡើងជាង៨០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងសាធារណការ

ការប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាសនោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយទ្វេដង បើធៀបនឹង រថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ខណៈដែល គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន៤០% នៅត្រឹមឆ្នាំ២០៣០។

នាកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនី(EV)នៅកម្ពុជា»នៅថ្ងៃទី២៧ ខែឧសភា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ពីនិន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានៅប៉ុន្មានខែចុងក្រោយនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា នៅជិត៥ខែ ឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន៨៤គ្រឿងបានមកចុះបញ្ជីនៅក្រសួង មានការកើនឡើងជាង៨០០% បើធៀបនឹង៥ខែកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែ៩គ្រឿង ហើយបច្ចុប្បន្នមានរថយន្តអគ្គិសនីចំនួន១៨៤គ្រឿងកំពុងចរាចរនៅកម្ពុជា។

ដើម្បីជួយជំរុញកំណើនប្រើប្រាស់យានយន្តអគ្គិសនីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី ដែលផ្តោតលើការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះ ដូចជាស្ថានីយសាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កន្លែងបណ្តុះបណ្តាលបុគ្គលិក និងកន្លែងសម្រាប់ដាក់អាគុយខូចៗជាដើម។ ជាក់ស្តែងមកបច្ចុប្បន្នកម្ពុជាមានស្ថានីយសាកថ្មអគ្គិសនីចំនួន៣ និងគ្រោងដំឡើងនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី ដោយធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ សម្រាប់ ឯកឧត្តម ការប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែជួយកាត់ការបំពុលបរិយាកាសនោះទេ ថែមទៀតអាចជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើនទៀតផង។

បន្ថែមលើយន្តការ និងគោលនយោបាយខាងលើ រាជរដ្ឋាភិបាល ក៏នឹងកាត់បន្ថយពន្ធនាំចូលសម្រាប់រថយន្តអគ្គិសនីក្នុងរង្វង់៦០% បើធៀបនឹងការនាំចូលរថយន្តដើរដោយប្រេងឥន្ធនៈ ដើម្បីជំរុញកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ លើសពីនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងពិចារណាក្នុងការបញ្ចុះតម្លៃការចុះបញ្ជីយានយន្ត និងគ្រោងពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការបញ្ចុះតម្លៃថ្លៃពន្ធផ្លូវផងដែរ៕

None



អត្ថបទបន្ទាប់


ធនាគារSMBC និងអង្គការJICA ផ្ដល់ទឹកប្រាក់១៣៥លានដុល្លារដល់ធនាគារអេស៊ីលីដា ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានផ្ដល់សហហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក ដល់ធនាគារអេស៊ីលីដា ភី…

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជាដែរ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២៧ឧសភានេះ បានអះអាងជាថ្មីទៀតថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ