#ក្រសួងសាធារណការ និងដឹកជញ្ជូន

Articles by Tag ក្រសួងសាធារណការ និងដឹកជញ្ជូន

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ ១៤០០លានដុល្លារ នឹងបើកការសាងសង់នៅដើមខែមិថុនា

ដោយ​ សឿន វណ្ណឌេត
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារនឹងបើកការដ្ឋានសាងសង់នៅដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមផែនការគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ គ្រោងបញ្ចប់ការសាងសង់នៅត្រឹមដើមឆ្នាំ២០២៧។ ក្រៅពីផ្លូវល្បឿនលឿននេះ កម្ពុជាក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយគ្រោងបញ្ចប់ការសិក្សានៅចុងខែឧសភាខាងមុន។