អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័តណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ»ទេ


អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ amplifier) ដើម្បីដោះស្រាយបញ្ហាសេវាទូរសព្ទចល័តខ្សោយ ។
អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័តណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ»ទេ

អ្នកជំនាញ​បាន​និយាយថា ឧបករណ៍​ចាប់​សេវាទូរសព្ទ​ដែល​​គ្មាន​ការអនុញ្ញាត​ពីក្រសួង​ពាក់ព័ន្ធ គឺមិនបាន​ជួយ​ដោះស្រាយបញ្ហា​ខ្សោយ​សេវាទូរសព្ទនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ឧបករណ៍ទាំងនោះ​បង្ក​ការរំខាន​ដល់​ស្ថានីយ​ផ្សាយ​សេវារបស់​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ចល័ត​ទៅវិញ​ទេ ។ ជាងនេះទៅទៀត ការទិញ​ លក់ ដំឡើង និងប្រើប្រាស់​ឧបករណ៍​ទាំងនេះដោយ​គ្មាន​អាជ្ញាបណ្ណ​ គឺជាទង្វើ​ខុសច្បាប់ ដែល​អាចនឹងត្រូវប្រឈមមុខនឹង​ច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា ។

បច្ចុប្បន្ន គេឃើញមាន​ការត្អូញត្អែរ​មួយចំនួន​នៅលើ​បណ្ដាញព័ត៌មាន​សង្គម​អំពី​ការខ្សោយ​ ឬ​គ្មាន​សេវា​ទូរសព្ទ​ដៃ​នៅតាម​តំបន់​មួយចំនួន ដែល​ជួនកាល សេវាខ្សោយ ឬ​គ្មាន​សេវាតែម្ដង ។

អ្នកជំនាញ​បានពន្យល់ថា អ្នក​ដែល​បានទិញ​ឧបករណ៍​ចាប់សេវា​ទូរសព្ទ (ឬហៅថា mobile wave amplifier ឬ repeater) បានដំឡើងប្រើប្រាស់​ឧបករណ៍នេះ​ដោយគ្មានការអនុញ្ញាតិដែលនាំ​ឲ្យ​បង្ក​ការរំខាន​ធ្ងន់ធ្ងរ​ទៅលើ​ស្ថានីយ​ផ្សាយ​របស់ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ ដែលនាំឲ្យប៉ះពាល់ដល់គុណភាព​សេវាដែល​ផ្ដល់​​ដល់អតិថិជន ។ អ្នក​ជំនាញ​បាន​បន្ត​ថា ឧបករណ៍​ចាប់​សេវាទូរសព្ទ​នេះត្រូវបានគេរកឃើញថា មានប្រើ​ក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ និង​ខេត្តកណ្ដាល ។

យោងតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរសព្ទនេះវារំខាន​ទៅដល់​ស្ថានីយ​ផ្សាយ​សេវា ដែលនាំ​ឲ្យ​ប៉ះពាល់ទៅដល់​គុណភាពសេវា ។ ឧបករណ៍ទាំងនេះ​រំខានដល់​សេវាទូរសព្ទដៃ ធ្វើ​ឲ្យ​គេមិនអាច​កំណត់​ហ្រ្វេកង់បាន និង​បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​នៅក្នុងតំបន់ជិតខាង​មិនអាចធ្វើ​ការ​​ហៅចេញ ឬទទួល​​​ទូរសព្ទ​ ឬប្រើប្រាស់​អ៊ីនធឺណិតបាន ។

បើ​យោងតាមច្បាប់​ មានតែ​សហគ្រាសឬ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ទូរសព្ទ​ចល័ត​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បញ្ជូន​សេវា​ទូរសព្ទចល័ត​សម្រាប់​ការដំឡើង​នៅតាម​តំបន់នានា​ដែល​មាន​សេវាខ្សោយ ដើម្បី​ធ្វើ​ឲ្យ​គុណភាពសេវា​ទូរសព្ទ​មានភាព​ល្អប្រសើរ និង​មិន​បង្ក​ផល​រំខាន​ទៅដល់​បណ្ដាញទូរគមនាគមន៍​ចល័តដទៃទៀត ។

ក្នុងករណីដែល​សេវាទូរសព្ទ​នៅក្នុងតំបន់ណាមួយ​មិន​ឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់​ដោយសារតែ​សេវា​ខ្សោយ​ពេក អ្នកប្រើប្រាស់​ត្រូវធ្វើការទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ចូលរួម​រាយការណ៍​អំពី​បញ្ហា​នេះ​ទៅកាន់​ក្រុមហ៊ុនផ្ដល់សេវា​ទូរសព្ទ ដើម្បីសុំ​ការណែនាំ និងការធានា​ផល​ប្រយោជន៍របស់អ្នកប្រើប្រាស់ ៕
None



អត្ថបទបន្ទាប់


សាជីវកម្មដែនសមុទ្រវៀតណាម បានចាប់ផ្តើមដឹកជញ្ជូនកុងតឺន័រតាមផ្លូវទឹកទៅកាន់ម៉ាឡេស៊ី និងឥណ្ឌាហើយ ជាលើកដំបូង

ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់វៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាកម្មដឹកទំនិញពីវៀតណាម ទៅម៉ាឡេស៊ី និងឥណ្ឌាហើយ ដោយការដឹកជញ្ជ…

នាយរដ្ឋមន្ត្រីបញ្ជាឱ្យដកហូតដីព្រៃលិចទឹកមកវិញ និងចាត់វិធានការបន្ទាន់លើអ្នកមានអំណាច និងជនខិលខូច

តាមរយៈសារជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាឱ្យដកហូតមកវិញនូវដីព្រៃលិចទឹក បឹងទន្លេសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ