កម្ចី​សម្រាប់​វិស័យ​កសិកម្ម

ADB សម្រេចសម្រេចផ្ដល់កម្ចី ៧០លានដុល្លារដល់កម្ពុជា ដើម្បីជំរុញវិស័យកសិកម្ម


ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសម្រេចអនុម័តប្រាក់ទឹកប្រាក់កម្ចី ៧០លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពកសិ-ពាណិជ្ជកម្ម នៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងសាច់មាន់ជាដើម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ ADB នៅថ្ងៃនេះ។
ចិន អាមេរិក កំពុង​សម្លឹង​មើល​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។
ដោយ

គម្រោង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​​ខ្សែចង្វាក់​តម្លៃ កសិកម្ម និង​ការពង្រីក​ការលើកកម្ពស់​សុវត្ថភាព​ចំណីអាហារ របស់ ADB គឺមាន​គោលបំណង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សហគមន៍​កសិកម្ម ចំនួន ២៣០នាក់ និង​កសិ-ពាណិជ្ជកម្ម​ចំនួន ៥០ នៅក្នុង​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង​កំពង់ធំ។

លោក តាកេស៊ី យូអ៊ីដា សេដ្ឋវិទូ​ផ្នែកកសិកម្ម និង​ជា​ប្រធាន​ធនធានធម្មជាតិ នៃធនាគារ​ ADB បាន​បញ្ជាក់ថា «​កសិកម្ម​បាន​ចូលរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និងការធ្វើ​ពិពិធកម្ម​របស់​ប្រទេស​កម្ពុជា ប្រសិនបើ​សហគ្រាស​ខ្នាតតូច​ និងមធ្យម ដែលទាក់ទង​នឹង​កសិ-ពាណិជ្ជកម្ម អាច​អភវិឌ្ឍ​សមត្ថភាព​របស់ពួកគេ ក្នុង​ការ​កែច្នៃ ផលិតផល​កសិកម្ម​ដែលមាន​តម្លៃ​បន្ថែមខ្ពស់ ហើយនឹង​អាច​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក និងក្រៅប្រទេសបាន»។

លោកបន្ថែមទៀតថា «ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុង​វិស័យ​កសិកម្ម រួមជាមួយ​ការ​ទទួលបាន​ឥណទាន និងផលិតផល​វត្ថុធាតុដើម​កសិកម្ម​មាន​គុណភាព​ខ្ពស់​ នឹង​ជួយ​ឲ្យ​កសិ-ពាណិជ្ជកម្ម​របស់​កម្ពុជា បញ្ចេញ​សក្ដានុពល​កំណើន បង្កើតការងារ និង​ធ្វើឲ្យជីវភាព​រស់នៅ​តាមទីជនបទ​មានភាព​ប្រសើរឡើង»។

របាយការណ៍​ធនាគារ ADB បានឲ្យដឹងទៀតថា មាន​៧៦% នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា គឺរស់នៅ​តាម​ទីជនបទ ហើយ​កសិកម្ម​គឺមាន​ចំណែក​២០,៧% នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) របស់​កម្ពុជា និង​បាន​ផ្ដល់ការងារ​ប្រមាណ ជាង​៣១% នៃ​ចំនួន​ការងារ​សរុប​នៅឆ្នាំ២០១៩។ តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ឧស្សាហកម្ម​នេះ​បាន​កើនឡើង​ជាមធ្យម​១,៧%។ ទំនិញ​កែច្នៃ កសិផល បច្ចុប្បន្ន​នេះ មាន​ប្រមាណ​៤% នៃផលិតផល​ក្នុងស្រុក​សរុប ដោយសារតែ​កង្វះខាត​ការធ្វើ​ពិពិធកម្ម និង​ផលិតផល​ដែលមាន​តម្លៃបន្ថែម​។

ADB បានគូសបញ្ជាក់ទៀតថា ជំងឺរាតត្បាត​កូវីដ-១៩ ក៏បានធ្វើឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​កសិកម្ម និង​កាត់បន្ថយ​ប្រាក់ចំណូល​ និងឱកាស​ទីផ្សារ​សម្រាប់​កសិករ និងកសិ-ពាណិជ្ជកម្ម​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំមួយរបស់តៃវ៉ាន់ គឺ Foxconn មានផែនការនឹងពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយគ្រោវិនិយោគក្នុង…

សួនបណ្តុំ​សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ​នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១

ព័ត៌មាន
សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 ដែលជាបណ្តុំ SME ដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ