ទិដ្ឋាការថ្មីឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីនឹងផ្ដល់ទិដ្ឋាការថ្មី អនុញ្ញាតឱ្យជនបរទេសអាចរស់នៅលើកោះបាលីបានដល់ ១០ ឆ្នាំ


ប្រសិនបើមានជនបរទេសណាចង់យកកោះបាលីធ្វើជាផ្ទះទី២របស់ពួកគេនោះ ឥឡូវនេះពួកគេអាចធ្វើបែបនោះបានហើយ នៅក្រោមគោលនយោបាយផ្ដល់ទិដ្ឋាការថ្មី ដែលរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីទើបតែបានបង្កើតឡើង ដោយអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិស្នាក់នៅលើកោះរមណីយដ្ឋានមួយនេះ រហូតដល់ ៥ ទៅ ១ ឆ្នាំឯណោះ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន CNA។
រូបតំណាង៖ ទិដ្ឋាការរបស់ប្រទេសឥណ្ឌូនេស៊ី
ដោយ

គម្រោងទិដ្ឋាការថ្មី​ដែល​អាជ្ញា​ធរ​ឥណ្ឌូនេស៊ី​ដាក់​ឈ្មោះថា​«ផ្ទះទីពីរ»​នោះ​នឹង​អនុញ្ញាត​ឱ្យ​ជនបរ​ទេស​​អាចស្នាក់នៅលើ​កោះ​បាលី​បាន​រយៈពេល ៥ ឆ្នាំ ឬក៏​១០ ឆ្នាំ និងអាច​ធ្វើ​សកម្មភាព​​ផ្សេង​ៗ​បាន​​ធម្មតា​ឱ្យតែ​ពួកគេបំពេញ​តាមតម្រូវការ​របស់​​អាជ្ញា​ធរ​មូលដ្ឋាន​។

អ្នកដែលចាប់អារម្មណ៍ចំពោះ​គម្រោង​ទិដ្ឋាការ​ថ្មី​នេះ ​គឺ​ត្រូវតែមាន​​ប្រាក់​យ៉ាងតិច​​ណាស់​ ២ ពាន់​លានរូពី​ប្រហែល​ជិត​១៣ម៉ឺនដុល្លារ​អាមេរិក​​នៅក្នុងគណនី​ធនាគារ​របស់ពួកគេ​ និងលិខិតឆ្លង​ដែន​ដែលមានសុពលភាពយ៉ាងហោច​ណាស់ ៣៦ ខែ។

អគ្គនាយកស្តីទី​ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី​លោក វីដូដូ អេកាត់​ចះ​ចាណា​ (Widodo Ekatjahjana)​ បាននិយាយក្នុងអំឡុងពេលចាប់ផ្តើមគម្រោង​នេះ​កាលពីថ្ងៃអង្គារ​ ទី២៥ ខែតុលា​ថា​ គម្រោងនេះ មានគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើន​ទៅ​កាន់​កោះបាលី និងគោល​ដៅផ្សេងៗ​ទៀត​។

ការចាប់​ផ្ដើម​គម្រោង​នេះ ​បាន​ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ​ ​នៅ​មុនពេល​​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ធ្វើជាម្ចាស់ផ្ទះការ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​​របស់​មេដឹកនាំ​ក្រុមប្រទេស​ជី២០ (G20) ​នៅពាក់កណ្តាលខែ​វិច្ឆិកា​​ ដែលនឹងឃើញ​មាន​គណៈប្រតិភូរាប់ពាន់នាក់​​ទៅ​កាន់​កោះបាលី។​ ទោះ​យ៉ាងណា​​ គម្រោង​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូចុង​​ឆ្នាំ​នេះ​។​

លោក អេកាត់​ចះ​ចាណា​ Ekatjahjana បានបន្ថែមថា គោលនយោបាយ​អន្តោប្រវេសន៍នេះគឺជាការលើកទឹកចិត្តមួយ​មិនមែន​សារពើពន្ធ ដែលអាចជាការជំរុញឱ្យជនបរទេសមួយចំនួន​ស្នាក់នៅ និងរួមចំណែក​ជាវិជ្ជមានដល់​សេដ្ឋកិច្ចឥណ្ឌូនេស៊ី​ នៅ​ចំពេលស្ថានភាពសេដ្ឋកិច្ច​សកលកាន់តែមានថាមពលខ្លាំង​ឡើង​ៗ​។

កោះបាលីដែលពឹងផ្អែកលើភ្ញៀវទេសចរ គឺស្ថិតនៅក្នុងខេត្តមួយ​របស់​ប្រទេសឥណ្ឌូនេស៊ី​ដែល​រងគ្រោះខ្លាំង​ជាងគេ​បំផុត​​ដោយសារជំងឺរាតត្បាត​កូវីដ​១៩​។ សេដ្ឋកិច្ច​របស់​កោះ​នេះ​​បាន​​ធ្លាក់​ចុះជាង ​៩,៣%​​ក្នុង​ឆ្នាំ២០២០ និង​ធ្លាក់​ចុះ​ជិត ២,៥%​​​កាលពី​ឆ្នាំ២០២១។​

ជាមួយការបើកទ្វារ​ឡើង​វិញ​របស់កោះបាលីនៅចុងឆ្នាំមុន​ និងកិច្ចប្រជុំកំពូលG20 ធនា​គារ​កណ្តាល​ឥណ្ឌូនេស៊ី​សង្ឃឹមថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី​​នឹងកើនឡើង​ពី​ ៣,៨%​ ទៅ ៤,៦​%​នៅឆ្នាំ​នេះ។​

ទោះជាយ៉ាងណាក៏​ដោយ​ ក៏​​គម្រោងទិដ្ឋាការថ្មីនេះហាក់​ដូច​ជា​មិន​ទាន់​កំណត់​លក្ខខណ្ឌ​ច្បាស់​លាស់​​ចំពោះ​វិស័យ​ទេស​ចរណ៍​នៅ​កោះ​បាលី​នេះ​​​។​

លោក ពូទូ វីណាស្ត្រា (Putu Winastra)​ ប្រធានផ្នែកទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍​ឥណ្ឌូនេស៊ីនៅ​កោះបាលី​​បានសម្តែងពី​​ភាពមិនច្បាស់លាស់អំពីរបៀប ដែលគោលនយោបាយថ្មី​នេះ​នឹងជួយជំរុញទេសចរណ៍នៅលើកោះនេះ។

លោក វីណាស្ត្រា បានប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​សិង្ហបុរី​ CNA ថា ​ទិដ្ឋាការផ្ទះទីពីរនេះ ​នឹងត្រូវផ្តល់​ទៅឱ្យអ្នកដែលស្នាក់នៅកោះបាលីក្នុងរយៈពេលវែង ដូច្នេះ​ហើយ​ជនប​ទេស​បែប​នេះ​នឹង​មិន​ត្រូវ​ការ​ពួកគេ​ទាំង​ផ្នែក​ទេស​ចរណ៍​ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នោះ​ទេ ​ព្រោះ​ពួកគេ​នឹង​មិន​ស្នាក់​​នៅ​តាម​​សណ្ឋាគារ​នោះ​​ឡើយ​៕​

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


កិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សម្រេចបានការព្រមព្រៀងគ្នាអ្វីខ្លះ?

ព័ត៌មាន
អាស៊ានគួរតែដល់ពេលធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ…

កូរ៉េខាងត្បូងថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ទី ២៦ តុលា បានថ្លែងអះអាងច្បាស់ៗថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ការបន្តការសាកល្បងនុយក្លេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ