ក្រុមហ៊ុនវ៉ាក់សាំង Moderna ប្តឹងក្រុមហ៊ុន Pfizer

ក្រុមហ៊ុនវ៉ាក់សាំង Moderna ប្តឹងក្រុមហ៊ុន Pfizer ជុំវិញការលួចចម្លងបច្ចេកវិទ្យាបង្កើតវ៉ាក់សាំងកូវីដ១៩


ក្រុមហ៊ុនវ៉ាក់ស៊ាំង Moderna កំពុងប្តឹងក្រុមហ៊ុន Pfizer និង ដៃគូអាល្លឺម៉ង់ BioNTech ពីបទរំលោភប៉ាតង់ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានចម្លងបច្ចេកវិទ្យាដែលក្រុមហ៊ុន Moderna បានបង្កើតឡើងតាំងពីមុន មានជំងឺរាតត្បាតនៃកូវីដ-១៩។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ក្រុមហ៊ុនវ៉ាក់សាំង Moderna ប្តឹងក្រុមហ៊ុន Pfizer ជុំវិញការលួចចម្លងបច្ចេកវិទ្យាបង្កើតវ៉ាក់សាំងកូវីដ១៩

ក្រុមហ៊ុន Moderna បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ទី២៦ ខែ សីហា ថា បណ្តឹងទាមទាសំណងរបស់ខ្លួនកំពុងត្រូវបានដាក់នៅតុលាការសហរដ្ឋអាមេរិកក្នុងរដ្ឋ Massachusetts និងតុលាការនៅតំបន់ Dusseldorf ក្នុងប្រទេសអាល្លឺម៉ង់។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការដាក់ពាក្យបណ្តឹងទាំងនេះធ្វើឡើងគឺដើម្បីការពារវេទិកាបច្ចេកវិទ្យា mRNA ប្រកបដោយភាពច្នៃប្រឌិត ដែលខ្លួនបានបង្កើតឡើងជាមួយការវិនិយោគរាប់ពាន់លានដុល្លា និងធ្វើប៉ាតង់តាំងពីមុនមានជំងឺរាតត្បាតនៃកូវីដ-១៩។

គួររំលឹកថា ក្រុមហ៊ុន Moderna និង ភាពជាដៃគូរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE គឺជាក្រុមដំបូងគេដែលបង្កើតវ៉ាក់សាំងសម្រាប់កូវីដ-១៩ ប្រភេទថ្មី។ នាទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន Moderna ដែលមានមូលដ្ឋាននៅទីក្រុងខេមប្រ៊ីជ នៅសហរដ្ឋអាមេរិកបានបង្កើតថ្មីនៅក្នុងបច្ចេកវិទ្យាវ៉ាក់សាំង RNA (mRNA)ដោយបានបើកដំណើរការយ៉ាងលឿនមិនធ្លាប់មានពីមុនមកក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន BioNTech ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer ធ្វើការនៅក្នុងផ្នែកនេះផងដែរ ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបានអនុញ្ញាតយ៉ាងឆាប់រហ័សឱ្យប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដំបូងប្រភេទ Pfizer/BioNTech ក្នុងខែធ្នូ ២០២០ ហើយនៅមួយសប្តាហ៍ក្រោយមកឲ្យប្រើវ់ាក់សាំង Moderna។ ក្រុមហ៊ុន Moderna ទទួលបានប្រាក់ចំណូលចំនួន១០,៤ពាន់លានដុល្លារក្នុងឆ្នាំនេះ ចំពោះផលិតផលវ៉ាក់ស៊ាំងកូវីដ-១៩ តែមួយគត់ ខណៈដែលវ៉ាក់សាំងរបស់ Pfizer ទទួលបានប្រាក់ចំណូលប្រហែល២២ពាន់លានដុល្លារ។ ក្រុមហ៊ុន Moderna បានចោទប្រកាន់ ក្រុមហ៊ុន Pfizer និងដៃគូ BioNTech ថាបានចម្លងបច្ចេកវិទ្យា mRNA ដោយគ្មានការអនុញ្ញាត។

គួរបញ្ចាក់ថា ការប្តឹងផ្តល់រឿងប៉ាតង់មិនមែនជារឿងចម្លែកទេនៅក្នុងដំណាក់កាលដំបូងនៃបច្ចេកវិទ្យាថ្មីនេះ។ ក្រុមហ៊ុន Pfizer និង BioNTech កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើនពីក្រុមហ៊ុនផ្សេងទៀត ដែលនិយាយថា វ៉ាក់សាំងនៃភាពជាដៃគូបានរំលោភលើប៉ាតង់របស់ពួកគេយ៉ាងខ្លាំង។

ជាឧទាហរណ៍ CureVac របស់ប្រទេសអាល្លឺម៉ង់ក៏បានដាក់ពាក្យប្តឹង BioNTech នៅប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដា ផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុន BioNTech បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនរបស់ខ្លួនមិនបានលួចចម្លងពីក្រុមហ៊ុនផ្សេងនោះទេ។ ក្រុមហ៊ុន Moderna ក៏ត្រូវបានគេប្តឹងពីបទរំលោភប៉ាតង់នៅសហរដ្ឋអាមេរិក ហើយមានជម្លោះបន្តជាមួយវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិកជុំវិញសិទ្ធិក្នុងបច្ចេកវិទ្យាវ៉ាក់ស៊ាំង mRNA ផងដែរ៕




អត្ថបទបន្ទាប់


បង់ក្លាដែស កំពុងសម្លឹងឱកាសនាំចូលប្រេងឥន្ធនៈពីរុស្សី ដើម្បីកាត់បន្ថយការចំណាយ

ប្រទេសបង់ក្លាដែសកំពុងថ្លឹងថ្លែងក្នុងការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្សី ដែលមានតម្លៃថោក បើទោះបីអាចមានការប្រឆាំងពីប្រទេសលោកខាងលិចក៏ដោយ ខណៈប្…

ទីផ្សារទុរេនកំពុងរីកដុះដាលខ្លាំងនៅចិន ខណៈប្រទេសតំបន់អាស៊ីគ្នេយ៍មើលឃើញឱកាសកាន់តែធំ

ទុរេនដែលជា«ស្តេចផ្លែឈើ»ប្រចាំតំបន់អាស៊ីអាគ្នេយ៍នោះ ឥឡូវនេះកំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ខណៈដែលវាបានក្លាយជាមុខទំនិញផ្លែឈើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ