មហាសេដ្ឋីមានជាងគេ​បំផុត​របស់ចិន

Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅចិនហើយ! ជំនួសដោយលោក Pony Ma


លោក Pony Ma ដែលស្គាល់ថា ជាមហាសេដ្ឋីចិនដ៏លេចធ្លោរមួយរូប និងជាស្ថាបនិកក្រុមហ៊ុន យក្ស Tencent Holdings Ltd នោះ ទើបតែដណ្ដើមបានតំណែងជាមហាសេដ្ឋីមានជាងគេបំផុតក្នុងប្រទេសចិន ពីមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba Group។ លោក Pony Ma បានក្លាយជាអ្នកមានជាងគេបំផុតនៅប្រទេសចិន ជំនួសកន្លែងលោក Jack Maនេះ គឺបន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ៥០ពាន់លានដុល្លារ លើសពីទ្រព្យសម្បត្តិលោក Jack Ma ២ពាន់លានដុល្លារ គិតក្នុងសប្ដាហ៍នេះ។
Jack Ma បានរបូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅចិនហើយ! និងជំនួសដោយលោក Pony Ma (រូបភាព៖https://ecommerceiq.asia)
ដោយ

ក្រុមហ៊ុន​ Tencent ដែលគេស្គាល់ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ដ៏ធំបំផុត​មួយ​​ក្នុងប្រទេសចិន បាន​​កើនឡើង​តម្លៃ​​លើស​​ក្រុមហ៊ុន​ Alibaba Group ដោយសារតែតម្លៃ​​របស់​ក្រុមហ៊ុន Tencent ក្នុង​សប្ដាហ៍នេះ បានហក់កើនឡើងដល់ ៤០ ពាន់លាន​ដុល្លារអាមេរិក ជាមួយនឹងតម្លៃ​ហ៊ុន​កើនឡើង​លើស ៥០០ដុល្លារហុងកុង (៦៤,៥ដុល្លារអាមេរិក) នៅថ្ងៃជួញដូរ​ផ្សារហ៊ុន កាលពីថ្ងៃពុធ ទី២៤ ខែមិថុនានេះ។

តម្លៃភាគហ៊ុន របស់ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​របស់ចិន ​Tencent ហក់កើនឡើងខ្លាំង វាក៏បាន​ធ្វើឲ្យ​ទ្រព្យ​សម្បត្តិសរុប​​របស់​ស្ថាបនិក​​របស់​ក្រុមហ៊ុននេះ គឺលោក Pony Ma កើនដល់ ៥០ពាន់លាន​ដុល្លារអាមេរិក លើស​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ល្បី​ឈ្មោះ​របស់​ចិន គឺ លោក Jack Ma ដែលមាន​ ៤៨​ពាន់លាន​ដុល្លារអាមេរិក។ 

ការរីករាលដាល​​នៃ​មេរោគ​កូវីដ-១៩ បានជំរុញ​​ឲ្យមាន​​សន្ទុះ​​នៃការប្រើប្រាស់​បច្ចេកវិទ្យា​នៅកន្លែងធ្វើការងារ និងការផ្លាស់ប្តូរ​​ទម្លាប់របស់​​អ្នកប្រើប្រាស់។ កត្តានេះ បានជំរុញ​ឲ្យ​​តម្លៃ​ភាគហ៊ុន ​នៃក្រុមហ៊ុន​អ៊ិនធើណែត​ជាច្រើន​ ហក់កើនឡើង​ខ្ពស់។ បច្ចុប្បន្ននេះ មហាសេដ្ឋី​ ដែលមានជាងគេ​បំផុត​​នៅក្នុងប្រទេសចិន​ គឺច្រើន​ជា​ម្ចាស់​ក្រុមហ៊ុន​​បច្ចេកវិទ្យា។​

ក្រុមហ៊ុន Tencent បាន​បន្ដដំណើរវែងឆ្ងាយរបស់ខ្លួន​តាំងពី​មានជួប​បញ្ហា​ធ្លាក់ចុះខ្លាំង​នៅឆ្នាំ២០១៨ នៅពេលដែល​ប្រទេសចិន បាន​បង្ខាំងទុក​ដំណើរការ​​អនុម័ត​សម្រាប់​​​ក្រុមហ៊ុន​ហ្គេមថ្មីៗ​។ តាំងពីនោះមក តម្លៃហ៊ុន​​ក្រុមហ៊ុននេះ បាន​កើនឡើង​​ស្ទើរ​តែ​ទ្វេមួយជាពីរ ហើយកាលពីខែមុននេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​មួយនេះ បាន​រាយការណ៍ពីប្រាក់ចំណូលកើនឡើង ២៦%។ 

លោក Pony Ma ស្ថាបនិកក្រុមហ៊ុន យក្ស Tencent Holdings Ltd (រូបឆ្វេង) និងលោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba Group (រូបស្ដាំ) (រូបភាព៖https://observer.com)

អ្នកវិភាគជាន់ខ្ពស់​របស់​ Bloomberg បាន​បញ្ជាក់ថា «ផ្នែកអាជីវកម្ម​ល្បែង​អនឡាញ​របស់ Tencent នឹង​អាច​ឈរជើងបាន​រឹងមាំ ដោយសារតែ​ការរីករាលដាល​នៃមេរោគកូវីដ-១៩ ហើយអាជីវកម្មភាគ​ច្រើន​ទៀត​របស់​ក្រុមហ៊ុននេះ កឺមិនស្ថិត​នៅក្នុង​ប្រភេទ​អាជីវកម្ម ដែលរង​ផលប៉ះពាល់​ព្រោះតែ​កូវីដ-១៩នោះដែរ»។

លោក Pony Ma ដែលមានវ័យ ៤៨ឆ្នាំ បាន​កាន់ដាប់ភាគហ៊ុន ៧% នៃ​ក្រុមហ៊ុន Tencent និងមាន​លុយ​ប្រហែល ៧៥៧លាន​ដុល្លារ​ បានមក​ពីការ​លក់​ហ៊ុន ១៤,៦លាន​ហ៊ុន​ របស់គាត់ នៅឆ្នាំនេះ។ នេះបើតាម​តួលេខ​ពី Bloomberg។

មហាសេដ្ឋីចិន​​មានជាងគេ​បំផុត​រូបនេះ គឺមាន​ស្រុកកំណើត​នៅខេត្ត​ Guangdong ភាគខាងត្បូង​ប្រទេសចិន និងបាន​សិក្សា​ជំនាញវិទ្យាសាស្ត្រ​​កុំព្យូទ័រ នៅសាកលវិទ្យាល័យ ស៊ិន ជិន ហើយក៏ធ្លាប់ធ្វើជា​អ្នកអភិវឌ្ឍន៍​កម្មវិធី នៅឯ​ក្រុមហ៊ុន​​ផ្គត់ផ្គង់សេវា និងផលិតផល​​ទូរគមនាគមន៍​មួយផងដែរ មុនពេល​​លោក​ក្លាយជា​សហស្ថាបនិក​ក្រុមហ៊ុន Tencent ជាមួយនឹងដៃគូ​៤នាក់​ទៀត នៅក្នុងចុងទសវត្សរ៍​ឆ្នាំ ១៩៩០។ ​នៅគ្រានោះ ក្រុមហ៊ុននេះ គឺគ្រាន់តែ​​ក្រុមហ៊ុន​​បង្កើត​កម្មវិធី​ផ្ញើសារ​​ប៉ុណ្ណោះ (Instant-messaging services)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សកម្មភាពដឹកជញ្ជូនទំនិញធ្លាក់ចុះដល់ ៧០%ហើយ ខណៈក្រុមហ៊ុន ៣០% ប្រឈមនឹងការព្យួរប្រតិបត្តិការ និងបិទទ្វារ

ព័ត៌មាន
ផ្ដើមចេញពីការរាលដាលនៃមេរោគកូវីដ-១៩ បានធ្វើឲ្យរោងចក្រកាត់ដេរជាច្រើនបិទទ្វារផ្អាកការផលិត ការបញ្ជាទិញពីក្រៅប្រទេសជាច្រើនត្រូវបានលុបចោល គួបផ្…

សិង្ហបុរី​មិនជ្រើសយក Huawei ចិន ជាដៃគូដើម្បី​​ស្ថាបនា​បណ្ដាញ 5G នៅក្នុង​ប្រទេសខ្លួនទេ

ព័ត៌មាន
ទីបំផុត ក្រុមហ៊ុនទូរគមនាគមន៍ធំៗបំផុតនៅ​ប្រទេស​សិង្ហបុរី បានសម្រេចចិត្ត​ជ្រើសរើសយកក្រុមហ៊ុនហ្វាំងឡង់ Nokia និង​ក្រុមហ៊ុន​ស៊ុយអែត Erics…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ