ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ១០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ!

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ១០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅត្រីមាសទី១ឆ្នាំនេះ


មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅMC. មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១០១ កន្លែងបានលក់បន្លំគុណភាព និងបរិមាណនៅត្រីមាសទី១ឆ្នាំ២០២៣។កាត់ថា ក.ប.ប បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១០១ កន្លែងបានលក់បន្លំគុណភាព និងបរិមាណនៅត្រីមាសទី១ឆ្នាំ២០២៣។ ទោះយ៉ាងណា ចំនួននេះមានការថយចុះប្រមាណ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ១០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ!

ការប្រកបអាជីវកម្មប្រេងឥន្ធនៈមិនសុចរិតរបស់ស្ថានីយនិងដេប៉ូទាំងនេះ ត្រូវបានរកឃើញក្នុងអំឡុងពេលមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៣៧០លើកនៅទូទាំងប្រទេស សំដៅជួយការពារ និងទប់ស្កាត់ការធ្វើអាជីវកម្មប្រេងឥន្ធនៈកិបកេងបរិមាណ និងគុណភាព។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានលើកឡើងថា ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនានានៅទូទាំងប្រទេសដូចភ្លៀងរលឹម ក្នុងគោលបំណងទប់ស្កាត់ការធ្វើអាជីវកម្មប្រេងឥន្ធនៈកិបកេងយកចំណេញដោយខុសច្បាប់ទាំងលើបរិមាណនិងគុណភាព។ ជាក់ស្តែង នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួន៣៧៥លើក ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន១០១បានប្រកបអាជីវកម្មមិនត្រឹមត្រូវលើបរិមាណ និងគុណភាព។ ចំនួននេះមានការថយចុះ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលបានរកឃើញ៣៨៧ដេប៉ូបានប្រកបអាជីវកម្មមិនត្រឹមត្រូវក្នុងចំណោមស្ថានីយ និងដេប៉ូដែលត្រូវបានចុះត្រួតពិនិត្យចំនួន១,១៣០។

ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកត់សម្គាល់ឃើញថា ការរអ៊ូរទាំរបស់ប្រជាពលរដ្ឋលើបញ្ហាការលក់ប្រេងមិនគ្រប់លីត្ររបស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈហាក់លែងសូវកើតមាននៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសដូចភ្លៀងរលឹមរួចមក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញផែនការក្នុងការអភិវឌ្ឍ និងជំរុញឲ្យអគ្គនាយកដ្ឋាន ក.ប.ប មានការទទួលស្គាល់ជាអន្តរជាតិទៅថ្ងៃខាងមុខផងដែរ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ក្រោយរកឃើញការប្រកបអាជីវកម្មមិនត្រឹមត្រូវ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប ក៏បានព្រមាន និងពិន័យអន្តរការណ៍តាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលរកស៊ីមិនត្រឹមត្រូវទាំងនោះផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាល ម្ចាស់ដេប៉ូទាំងនោះអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ សម្រាប់ឯកឧត្តម ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


តើការបង្កើតសួនកសិ-ឧស្សាហកម្មដើរតួនាទីសំខាន់យ៉ាងដូចម្ដេច សម្រាប់វិស័យកសិកម្មនៅកម្ពុជា?

ដ្បិតថា កម្ពុជាមានការផលិត និងនាំចេញកសិកម្មក្នុងចំនួនច្រើនក្ដី ប៉ុន្ដែ តាមការសិក្សាមួយ ដែលបានបង្ហាញដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបង្ហាញថ…

ADB ផ្ដល់កម្ចីឲ្យកម្ពុជាជាមធ្យមជាង ៣៦៨លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលកម្ចីពីធនាគារមួយនេះក្នុងរង្វង់ប្រមាណជាង ៣៦៨ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ