ស្ថានីយប្រេងឥន្ធនៈជាង៧០០ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ

ស្ថានីយប្រេងឥន្ធនៈជាង៧០០ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ និងបន្លំគុណភាពនៅ៦ខែឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា យ៉ាងហោចណាស់មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជាង៧០០ ត្រូវបានរកឃើញថា បានធ្វើអាជីវកម្មមិនសុចរិត ពោលគឺលក់ប្រេងឥន្ធនៈមិនគ្រប់ចំនួនលីត្រ និងបន្លំគុណភាព នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២។
ស្ថានីយប្រេងឥន្ធនៈជាង៧០០ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ និងបន្លំគុណភាពនៅ៦ខែឆ្នាំនេះ រូបភាព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

ដេប៉ូ និងស្ថានីយដែលធ្វើអាជីវកម្មមិនសុចរិតទាំងនេះ អាចប្រឈមនឹងការព្យួរ ដកហូត ឬលុបអាជ្ញាបណ្ណប្រសិនបើមន្ត្រី ក.ប.ប.បន្តរកឃើញធ្វើអាជីវកម្មមិនសុចរិតម្ដងទៀត បន្ទាប់ពីការព្រមាននិងពិន័យអន្តរការណ៍រួចហើយ ព្រោះទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងការប្រកួតប្រជែងដោយស្មោះត្រង់។ នេះបើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ ក.ប.ប។

ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាប់ប្រាប់ខេមបូណូមីសតាមតេឡេក្រាមថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៧៤៥ បានលក់ប្រេងមិនគ្រប់ចំនួនលីត្រ និងបន្លំគុណភាព។ សម្រាប់ឯកឧត្តម ការធ្វើអាជីវកម្មមិនសុចរិតពីសំណាក់ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈមួយចំនួននេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ការការប្រកួតប្រែងប៉ុណ្ណោះទេ តែវាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋតែម្តង។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្ម»។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ក្រោយរកឃើញការធ្វើអាជីវកម្មមិនត្រឹមត្រូវមន្ត្រីជំនាញនៃ ក.ប.ប បានព្រមាន និងពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូនិងស្ថានីយទាំងនោះផងដែរ ហើយក្នុងករណីមិនរាងចាល ម្ចាស់ដេប៉ូទាំងនោះនឹងត្រូវប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្មតែម្តង។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីលុបបំបាត់ការធ្វើអាជីវកម្មមិនសុចរិតលើប្រេងឥន្ធនៈ ដែលកំពុងមានតម្លៃខ្ពស់ អគ្គនាយកដ្ឋានក.ប.ប.នឹងបន្តចុះត្រួតពិនិត្យ និងចាត់វិធានការស្របតាមច្បាប់ និងឯកសារគតិយុត្តជាធរមាន ចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងឡាយណាដែលធ្វើអាជីវកម្មមិនសុចរិត ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕




អត្ថបទបន្ទាប់


ការជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយដល់ពួកគាត់រួមទាំងសង្គមជាតិ ទាំងមូលផងដែរ។

បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្ន…

ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេក្នុងប្រទេសកម្ពុជា

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserv…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ