អត្ថបទក្រុមហ៊ុន

អេសស៊ីជី(SCG)ប្រារព្ធខួប ៣០ ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា


អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្មដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងបន្តរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជាថែមទៀត។
អេស ស៊ី ជី (SCG) ប្រារព្ធខួប ៣០ ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយក​ក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា៖ “យើងមានមោទនភាព​ណាស់​ដែលបានក្លាយជា​ក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបរទេស​ដំបូងគេ​ ដែលបា​ន​បើកដំណើរការអាជីវកម្មនៅកម្ពុជា​ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។ ទន្ទឹមនឹងនេះ យើងក៏មានកិត្តិយស​ផងដែរ ដែលបានរួមចំណែក​​ដល់ភាពជោគជ័យនៃការអភិវឌ្ឍន៍របស់ប្រទេស​កម្ពុជា”

ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា​ក្នុង​ឆ្នាំ ១៩៩២ តាមរយៈការ​បង្កើត​ក្រុមហ៊ុនពាណិជ្ជកម្មដំបូងរបស់ខ្លួន គឺ ស្យាម ស៊ីមែន ត្រេឌីង (Siam Cement Trading) ដែលពេលនោះ​បាននាំចូល​ស៊ីម៉ងត៍​ម៉ាកដំរី ពីប្រទេសថៃ ។

បីឆ្នាំក្រោយមក រោង​ចក្រ​បេតុង​លាយស្រេច​ត្រូវបានបង្កើតឡើង​ក្រោមម៉ាកយីហោ CPAC ។ ស្របពេលដែល​តម្រូវការ​សម្ភារៈសំណង់​ចេះតែបន្តកើនឡើង​ឥតឈប់ឈរ​ស្របតាមកំណើនសេដ្ឋកិច្ច​ដ៏រឹងមាំ​របស់កម្ពុជា ក្រុមហ៊ុន អេសស៊ីជី ក៏បានវិនិយោគលើការបង្កើត​រោង​ចក្រ​ចំនួន ៣ បន្ថែមទៀត​ ដើម្បី​ផលិតក្បឿងស៊ីម៉ងត៍ ទុយោទឹក និង​ស៊ីម៉ងត៍។

ចាប់តាំងពីការដួលរលំ​របប​ខ្មែរ​ក្រហម រោង​ចក្រ​កំពត ស៊ីមេន ជា​រោង​ចក្រស៊ីម៉ងត៍ដំបូងគេ​ ​ ហើយបាន​និង​កំពុង​ផលិត​ និងផ្គត់ផ្គង់​ស៊ីម៉ងត៍ដែលមានម៉ាកយីហោ​ល្បីជាងគេ​បំផុត គឺ ខេ ស៊ីមេន ។

ក្នុងរយៈកាល ៣០ ឆ្នាំមកនេះ ក្រុមហ៊ុន អេសស៊ីជី បាន​កសាង​កិតិ្តនាម​របស់ខ្លួន​តាមរយៈការ​ចូលរួម​នៅ​ក្នុងគម្រោង​សាងសង់ធំៗបំផុតជា​ច្រើននៅ​ក្នុង​ប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ​របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និង​អគារ​ខ្ពស់ដំបូងគេ គឺអគារ​វឌ្ឍនៈថៅវើ ។

សព្វថ្ងៃនេះ អេសស៊ីជី បានពង្រីកប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួនរហូតដល់ទៅ ៨ នៅ​កម្ពុជា ដើម្បីបំពេញកំណើន​​តម្រូវការ​របស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែង​រកផលិតផល និងដំណោះស្រាយ​ដែលមានគុណភាពក្នុងវិស័យសំណង់ ។ ក្នុងនោះរួមមាន ខេ ស៊ីមេន, ខេ ខនគ្រីត, ខេ ហូម ដេប៉ូ (K Home Depo) និង SIAM LIVING ព្រមទាំងហាងលក់រាយបែបទំនើប - SCG HOME DESIGN VILLAGE។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖ “បន្ថែមពីលើការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អបំផុត យើងក៏ផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយដើម្បីបង្កើនគុណភាពការរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ យើងមិនត្រឹមតែផ្តោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងណែនាំពី គំនិតច្នៃប្រឌិតក្នុងការរស់នៅ ដូចជាដំណោះស្រាយខ្យល់បរិសុទ្ធ (Air Quality Solutions) ដែលជាបច្ចេកវិទ្យាជួយដល់ផ្នែកសុខុមាលភាព ដើម្បីបង្កើតស្តង់ដារការរស់នៅកាន់តែប្រសើរឡើង។ អេសស៊ីជី នឹងបន្តនូវមហិច្ឆិតារបស់ខ្លួន ក្នុងការបង្កើតនិងច្នៃប្រឌិតសមិទ្ធផលថ្មីៗដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) បានបន្តថា ក្រៅពី​ការ​ប្ដេជ្ញាចិត្ត​មុតមាំ​ក្នុងការ​លើកកម្ពស់​គុណភាព​ក្នុងការ​រស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការ​ចូលរួមចំណែកក្នុងគម្រោង​ហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗ​ជា​ច្រើន​នៅ​កម្ពុជានោះ អេសស៊ីជី ក៏តែង​ផ្ដល់ជូនទៅកាន់សង្គមវិញតាមរយៈ​គម្រោង​ និងយុទ្ធនាការ​សង្គមផ្សេងៗ ក្នុងវិស័យសំខាន់ចំនួនបី៖ គឺការអប់រំ ការថែទាំសុខភាព សុខុមាលភាព និងបរិស្ថាន។

គិតចាប់ពីឆ្នាំ ២០១៤ មក អេសស៊ីជី បានផ្ដល់អាហារូបករណ៍ជាង ១៥០០ ដល់យុវជនកម្ពុជា តាមរយៈដំណើរយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” ។ ទន្ទឹមនឹងនេះ ក៏បានផ្ដល់ជំនួយក្នុងសេវា​ថែទាំ​សុខភាព ជាពិសេសអំឡុងពេលមានការរីករាយដាលជំងឺកូវីដ-១៩ ។

ស្របតាម​ការ​ប្ដេជ្ញាចិត្តរបស់ខ្លួន​ក្នុងការការពារបរិស្ថាន អេសស៊ីជី តែងតែប្រកាន់ខ្ជាប់​តាម​ឆន្ទៈ​របស់ខ្លួន​ក្នុងការប្រើប្រាស់ថាមពលអគ្គីសនីដែលមិនបំពុលបរិស្ថាន ការស្តារឡើងវិញនូវរុក្ខជាតិបៃតង និងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាស។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖ “​តាមរយៈនវានុវត្តន៍ជា​ប្រចាំរបស់យើង និងការ​យកចិត្តទុកដាក់ចំពោះអតិថិជនជាធំ ដូច្នេះ យើង​នឹង​បន្ត​រួមចំណែក​ដល់​ការ​លើក​កម្ពស់គុណភាពជីវិត​របស់ប្រជាជនកម្ពុជា រួមចំណែក​ដល់ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើត​ការងារ​ធ្វើ និង​បង្កើនកាលានុវត្តន៍ភាពអាជីវកម្ម​ តទៅថ្ងៃខាងមុខទៀត” ។

សម្រាប់ព័ត៌មានបន្ថែមអំពី អេសស៊ីជី កម្ពុជា សូមចូលទៅកាន់៖ kh.scgbuildingmaterials.com




អត្ថបទបន្ទាប់


ធនាគារនៅប្រទេសចិនបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុ ៤៦០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
ធនាគារនៅប្រទេសចិនកំពុងបើកដំណើរការឥណទានជាង ៣ ពាន់ពាន់លានយន់ប្រហែល ៤៣១ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលកំ…

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៧១ម៉ឺននាក់

ព័ត៌មាន
យ៉ាងហោចណាស់ មានភ្ញៀវទេសចរប្រមាណជាង ៧១ម៉ឺននាក់ បានទៅកម្សាន្ដក្នុងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ