វិស័យធនាគារ

តើមានកត្តាអ្វីធ្វើឱ្យអត្រាបដិសេធផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅថៃ កើនលើស៥០%?


អត្រាបដិសេធផ្តល់កម្ចីជូនប្រជាពលរដ្ឋសម្រាប់ទិញផ្ទះនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជាង៥០% បើទោះបីស្ថានភាពនៃឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ បច្ចុប្បន្នមានភាពធូរស្បើយក៏ដោយ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យអត្រាបដិសេធផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅថៃ កើនលើស៥០% នៅក្រោយវិបត្តិកូវីដ-១៩?
វិស័យធនាគារ
ដោយ

លោក អាឡុងកុត បុនម៉ាស៊ុក (Alongkot Boonmasuk) អគ្គលេខាធិការសមាគមហិរញ្ញវត្ថុលំនៅឋានបានគូសបញ្ជាក់ថា អត្រាបដិសេធផ្តល់កម្ចីដល់ពលរដ្ឋសម្រាប់ទិញផ្ទះនៅថៃ បច្ចុប្បន្នជាមធ្យមបានកើនលើស៥០% បើធៀបនឹងអត្រាមុនពេលផ្ទុះមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការកើនឡើងនេះ ត្រូវបានជំរុញជាចម្បងដោយសារអ្នកមានចំណូលទាបកំពុងស្វែងរកកម្ចីទិញផ្ទះតម្លៃក្រោមជាង៨ម៉ឺនដុល្លារក្នុងមួយយូនីតមានការកើនឡើងខ្ពស់។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយវិបត្តិកូវីដ-១៩ ធូរស្បើយ ប្រាក់ចំណូលរបស់ពលរដ្ឋបានកើនឡើងតិចតួច ឬនៅទ្រឹង ខណៈដែលតម្លៃផ្ទះ ការចំណាយទ្រទ្រង់ជីវិត និង អត្រាការប្រាក់កើនកាន់តែខ្ពស់ ដូច្នេះហើយសេណារីយ៉ូនេះ កំពុងធ្វើឱ្យខូចដល់អំណាចទិញរបស់អ្នកទិញផ្ទះដែលមានចំណូលទាប។ ទោះយ៉ាងណា លោក អាឡុងកុត អះអាងថា អត្រាបដិសេធសម្រាប់គម្រោងលំនៅឋានកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដែលមានតម្លៃអប្បបរមាចន្លោះពីជាង១៤ម៉ឺនដុល្លារ ដល់ជាង១៩ម៉ឺនដុល្លារ គឺស្ថិតនៅក្រោមកម្រិត៥០%។ ​

ដើម្បីកាត់បន្ថយហានិភ័យនេះ ធនាគារកំពុងបង្វែរការផ្តោតអារម្មណ៍របស់ពួកគេទៅរកផ្នែកដែលមានប្រាក់ចំណូលកម្រិតមធ្យមទៅកម្រិតខ្ពស់ ​ជាពិសេសកំណត់គោលដៅលើអ្នកទិញផ្ទះដែលមានតម្លៃអប្បបរមាចន្លោះពីជាង១៤ម៉ឺនដុល្លារ ​ទៅជាង១៩ម៉ឺនដុល្លារវិញ។ ហើយ តម្រូវការប្រាក់ចំណូលប្រចាំខែសម្រាប់ផ្នែកទិញផ្ទះទាំងនេះមានចាប់ពីជាង១ពាន់ដុល្លារ ដល់ជិត២ពាន់។

បើតាមទិន្នន័យរបស់ធនាគារកណ្តាលថៃ ប្រាក់កម្ចីទិញផ្ទះមិនដំណើរការនៅក្នុងវិស័យធនាគារបានកើនឡើងដល់៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ពោលគឺបានកើនឡើងពីអត្រា៣.២%នៅក្នុងត្រីមាសមុននោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាម៉េរិកនឹងបោះឆ្នោតចាត់វិធានការលើ TikTok តែលោក ដូណាល់ ត្រាំ ហាក់ជំទាស់

ព័ត៌មាន
សមាជិកសភាអាម៉េរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កំពុងយកបញ្ហាពាក់ព័ន្ធការនឹងការហាម TikTok មិនឱ្យប្រើលើទឹកដីសហរដ្ឋអាម៉េរិក ដាក់ក្…

ហ្វីលីពីនពឹងអាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងលើវិស័យថាមពល ខណៈអាម៉េរិកត្រៀមបោះទុន១ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសហ្វីលីពីន ដែលជិតស្និទបំផុតនឹងសហរដ្ឋអាម៉េរិកនឹងបន្តចាប់យក អាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងបន្ថែមទៀតលើវិស័យប្រេង និង ហ្គាស ខណៈអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ