ក្នុងនោះ ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) លក់បានចំនួនជាង ៣ពាន់២រយលេខ ទទួលបានចំណូលថវិកាប្រមាណជាង ២ម៉ឺន១ពាន់លានរៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បានចំនួនជាង ១ម៉ឺន៦ពាន់ លេខ ទទួលបានចំណូលថវិកាប្រមាណជិត ២ម៉ឺនលានរៀល កើនឡើង៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។
នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល។
លោកជំទាវ កុយ សុដានីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និង លេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ។
សូមបញ្ជាក់ថា អង្គប្រជុំបានផ្តោតលើការពិភាក្សាលើរបាយការណ៍ពាក់ព័ន្ធនឹងសកម្មភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស និងបញ្ហាពាក់ព័ន្ធផ្សេងៗ ដើម្បីជជែកពិភាក្សារិះរកមធ្យោបាយធ្វើយ៉ាងឱ្យការគ្រប់គ្រងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនកាន់តែមានភាពប្រសើរឡើង និងអាចបំពេញតាមតម្រូវការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ៕