ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ជប៉ុនបានផ្ដល់កម្ចី និងជំនួយជាង១,៤ពាន់លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ


ប្រទេសជប៉ុន គឺជាប្រភពដ៏សំខាន់ក្នុងការផ្ដល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា។ បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា សរុបជាង ១,៤ពាន់លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ជប៉ុនបានផ្ដល់កម្ចី និងជំនួយជាង១,៤ពាន់លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ការលើកនេះរបស់សម្ដេចបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧កន្លែង ដែលស្ថិតក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង មានតម្លៃសរុប ៣៥លានដុល្លារ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានទាំង ៧កន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា រាល់សមិទ្ធិផលផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើននៅកម្ពុជា សុទ្ធតែមានការចូលរួមពីប្រទេសជប៉ុន។ បើតាមសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្ដល់ជំនួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប៉ុណ្ណោះទេ តែប្រទេសជប៉ុន ក៏បានជួយកម្ពុជា ផងដែរ ដើម្បីស្វែងរកសន្តិភាព និងស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ជាង៣ពាន់៤រយម៉ែត្រ។ ក្នុងនោះ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ចំនួន៥កន្លែង និងខេត្តព្រៃវែង ចំនួន២កន្លែង ដែលត្រូវចំណាយថវិកាសរុប ៣៥លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ស្ពានទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់យ៉ាងសំខាន់របស់សេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងតម្លៃ ២៧ ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេងតូតាល់ និងប្រទេសអ៊ីរ៉ាក់កំពុងជាប់គាំង

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន លើកិច្ចព្រមព្រៀងមួយដែលមានតម្ល…

លោក ស៊ី ជីនពីងប្រាប់ឲ្យអាជ្ញាធរហុងកុងយកចិត្តទុកដាក់ចំពោះរលកឆ្លងកូវីដ១៩លើកទី៥

ព័ត៌មាន
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់ទៅកាន់អាជ្ញាធរទីក្រុងហុងកុងថា ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយការរាតត្បាតនៃមេរោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ