
ប្រធានសមាគមធនាគារនៅកម្ពុជាបានចាត់ទុកការជំរុញអក្ខរកម្មហិរញ្ញវត្ថុតាំងពីវ័យក្មេងមិនត្រឹមតែជួយរៀបចំយុវជនឱ្យទទួលបានជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការកសាងភាពធន់ និងវិបុលភាពនៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក ការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី«កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច»រវាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមាគមធនាគារនៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារចំពោះការអប់រំសេដ្ឋកិច្ច។ តាមរយៈភាពជាដៃគូនេះ វានឹងជួយបង្កើនលទ្ធភាពឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជាបានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ។
មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូន និងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ៩,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញពីតំបន់ក្បែររាជធានីភ្នំពេញ និងពីខេត្តកំពង់ធំអាចសិក្សាឈ្វេងយល់ បង្កើនកម្រិតវប្បធម៌ និងការយល់ដឹងរបស់ពួកគេ អំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាយល់ឃើញថា ការបន្តភាពជាដៃគូនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀង ពោលគឺវាជាការសន្យាជាមួយនឹងក្មេងជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសឱ្យពួកគេបានឃើញជាក់ស្តែងនូវអ្វីដែលពួកគេបានរៀននៅសាលា។ ហើយតាមរយៈការទស្សនាដោយផ្ទាល់នេះវានឹងផ្តល់ចំណេះដឹង និងជួយពួកគេឱ្យយល់អំពីតម្លៃ និងប្រវត្តិរូបិយវត្ថុ ព្រមទាំងសេដ្ឋកិច្ចរបស់
អត្ថបទ សឿន វណ្ណឌេត, រូបភាពឯកសារ