អង្គការសុខភាពពិភពលោក

អង្គការសុខភាពពិភពលោកប្រកាសថានឹងធ្វើគ្រប់បែបយ៉ាងដើម្បីបិទបញ្ចប់កូវីដ១៩ក្នុងឆ្នាំ២០២២


ប្រមុខដឹកនាំ អង្គការសុខភាពពិភពលោក នៅដើមសប្តាហ៍នេះបានប្រកាសក្តែងៗក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៅកាន់ពិភពលោកឲ្យដឹងថា WHO នឹងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលអាចធ្វើទៅបានដើម្បីបិទបញ្ចប់ជំងឺឆ្លងរាតត្បាតដោយកូវីដ១៩ នៅក្នុងឆ្នាំ ២០២២ខាងមុខ។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រទេសទាំងអស់ជុំវិញពិភពលោក រួមគ្នាធ្វើការសម្រេចចិត្តតែមួយ ទើបអាចបិទបញ្ចប់រោគរាតត្បាតសកលនេះនៅត្រឹមឆ្នាំ២០២២ឲ្យខាងតែបាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
WHO ចង់បិទបញ្ចប់កូវីដនៅឆ្នាំ២០២២
ដោយ

លោក​តេ​ដ្រូ​ស​ប្រមុខ​ដឹកនាំ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​អះអាង​ថា «​ឆ្នាំ​២០២២ ត្រូវ​តែ​ជា​ឆ្នាំ​ដែល​យើង​នឹង​បិទ​បញ្ចប់​រោគរាតត្បាត​សកល​មួយ​នេះ​»​។ ការ​ប្តេជ្ញា​របស់​មេដឹកនាំ WHO ដូចនេះ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​គំរាមកំហែង​ដោយ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន អូ​មី​ក្រុង​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អូ​មី​ក្រុង​ដែល​មាន​ប្រភព​ចេញពី​អាហ្វ្រិក​ខាងត្បូង​កាលពី​ជិត​១​ខែ​មុន កំពុង​ឆ្លង​ក្នុង​ល្បឿន​លឿន និង​ឆ្លង​ខ្លាំង​ចូល​ទៅ​ក្នុង​ប្រទេស​កាន់តែ​ច្រើន​។ សព្វ​ថ្ងៃនេះ អូ​មី​ក្រុង​បាន​និង​កំពុង​ឆ្លង​រីក​រាលដាល​ដែល​ភាគច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ពិសេស​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​។

បន្ថែម​ពីលើ​នេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល និង​ថ្ងៃ​ចូល​ឆ្នាំ​សកល​នា​ពេល​ខាង​មុខ​។ អ្នកជំនាញ​រូប​នេះ​បាន​អះអាង​ថា ការ​ជួបជុំ​គ្នា​កាន់តែ​ច្រើន​មាន​ន័យ​ថា​ចំនួន​អ្នក​ឆ្លង​កាន់តែ​ច្រើន ចំនួន​អ្នក​ឆ្លង​កាន់តែ​ច្រើន​នាំ​ឲ្យ​មាន​អ្នក​ចូល​មន្ទីរពេទ្យ​កាន់តែ​ច្រើន ហើយ​អ្នក​ចូល​មន្ទីរពេទ្យ​កាន់តែ​ច្រើន​អាច​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​កាន់តែ​ច្រើន​ក៏​ថា​បាន​។

មេដឹកនាំ​អង្គការ​សុខភាព​ពិភពលោក លោក​តេ​ដ្រូ​ស បាន​លើក​ឡើង​ទៀត​ថា យើង​ទាំងអស់​គ្នា​ចង់​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ យើង​ទាំងអស់​គ្នា​ចង់​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ ប៉ុន្តែ​វា​មិន​ទាន់​ហួសពេល​នោះ​ទេ ប្រសិនបើ​យើង​លើក​ការ​ជួបជុំ​ទៅ​ពេល​ក្រោយ​នោះ​។ 

សូម​ជម្រាប​ថា អង្គការ​សុខភាព​ពិភពលោក នៅ​តែ​បន្ត​ទាមទារ ឲ្យ​មានការ​ទទួល​បាន​វ៉ាក់សាំង​ស្មើភាព​គ្នា ពិសេស​សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ ដែល​កំពុង​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​។ បើ​គេ​ចង់​បិទ​បញ្ចប់​កូ​វី​ដ​១៩ នៅ​ឆ្នាំ ២០២២​មែន គេ​ត្រូវ​បិទ​បញ្ចប់​វិសមភាព​វ៉ាក់សាំង ដោយ​ឲ្យ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​នីមួយ​ៗ​នៅ​ទូ​ទាំង​ពិភពលោក មាន​អត្រា ៧០% ស្មើ​ៗ​គ្នា ពី​ពេល​នេះ​ទៅ​ពេញ​មួយ​ឆ្នាំ​២០២២ នោះ​ប្រាកដ​ណាស់ កូ​វី​ដ​១៩ នឹង​អាច​បិទ​បញ្ចប់​បាន​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ?

ព័ត៌មាន
តើមានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ? តម្លៃប្រេងពិភពលោកបានបន្ដកើនឡើងថែមទៀតន…

ចិនងាកទៅពង្រឹងទំនាក់ទំនងជាមួយអាល្លឺម៉ង់ក្រោយជំនួបតាមទូរស័ព្ទជាមួយអធិការបតីថ្មី

ព័ត៌មាន
ចិនត្រូវបានគេមើលឃើញថា កំពុងងាកទៅពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ខណៈមេដឹកនាំប្រទេសនេះ ទើបតែបានជជែកគ្នាអំពីផែនការកិច្ចសហប្រតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ