ទីផ្សារទុរេន

មីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនបោះជំហានចូលរួមប្រកួតប្រជែងក្នុងទីផ្សារទុរេនរបស់ចិន


ប្រធានសមាគមទុរេនមីយ៉ាន់ម៉ា បានអះអាងកាលពីពេលថ្មីៗថា ប្រទេសមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនបោះជំហានចូលក្នុងទីផ្សារទុរេនរបស់ចិន នៅឆ្នាំ២០២៦ ឬនៅឆ្នាំ២០២៧ ដើម្បីជំរុញកំណើនប្រាក់ចំណូល និងអភិវឌ្ឍន៍ឧស្សាហកម្មទុរេនក្នុងស្រុក ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសកម្ពុជា និងឡាវ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារទុរេន
ដោយ

ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញផ្លែទុរេនមីយ៉ាន់ម៉ា លោក ក្យាវ មីន (Kyaw Min) បានប្រាប់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ របស់ចិន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ប្រទេសមីយ៉ាន់ម៉ា មានគម្រោងចាប់ផ្តើមនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន នៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលបរទេស និងអភិវឌ្ឍន៍ឧស្សាហកម្មក្នុងស្រុក។ បើតាមការអះអាងរបស់លោក ក្យាវ មីន ពេលនេះ មីយ៉ាន់ម៉ា កំពុងដំណើរការចុះបញ្ជីជាមួយរដ្ឋបាលគយចិន ខណៈប្រទេសនេះកំពុងប្រឹងប្រែងអភិវឌ្ឍន៍ផលិតផលទុរេនស្រស់ និងកែច្នៃ ឱ្យស្របតាមតម្រូវការរបស់ទីផ្សារ និងមានបំណងទាក់ទាញវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្មឱ្យចូលរួមគាំទ្រដល់ការកែច្នៃទុរេនរបស់ខ្លួន។

ប្រធានសមាគមរូបនេះ បានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់មីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនជាស្រេចសម្រាប់ការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសចិន គឺជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតលើពិភពលោក ដោយកាលពីឆ្នាំមុន ចិន បានទិញផ្លែទុរេនជិត១៦លានតោនក្នុងតម្លៃជិត៧ពាន់លានដុល្លារអាម៉េរិក ដែលទុរេនភាគច្រើនមកពីប្រទេសថៃ មានចំនួន៥៧% និងវៀតណាម មានចំនួនជិត៤២% ហើយនៅសល់ប៉ុន្មានទៀតត្រូវបានផ្គត់ផ្គង់ដោយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី។

ប៉ុន្តែតម្រូវការរបស់ទីផ្សារចិន បានធ្លាក់ចុះនៅឆ្នាំ២០២៥ ដោយការនាំចូលបានធ្លាក់ចុះ១៥%មកនៅត្រឹមជិត៧១ម៉ឺនតោន នៅក្នុងឆមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់គយចិន។

ទុរេនរបស់មីយ៉ាន់ម៉ា ក៏កំពុងដាក់គោលដៅប្រកួតប្រជែងជាមួយកម្ពុជា ដែលបាននាំចេញផ្លែទុរេនស្រស់ដំបូងរបស់ខ្លួនទៅកាន់ទីផ្សារចិន កាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈឡាវ ក៏បានបង្ហាញបំណងចូលរួមការប្រណាំងប្រជែងនេះដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ពលរដ្ឋស្នើឱ្យស្ថាប័នមានសមត្ថកិច្ចរឹតបន្តឹងលើការនាំចូលទំនិញពីថៃ ក្រោយមានការបារម្ភពីការក្លែងបន្លំជាផលិតផលក្នុងស្រុក

ពលរដ្ឋស្នើស្ថាប័នមានសមត្ថកិច្ចរឹតបន្តឹងលើការនាំចូលទំនិញពីថៃ ក្រោយមានការបារម្ភពីការក្លែងបន្លំជាផលិតផលក្នុងស្រុក ហើយដាក់លក់នៅលើទីផ្សារកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ