វិស័យធនាគារ

មីយ៉ាន់ម៉ារឹតបន្តឹងការត្រួតពិនិត្យប្រាក់បញ្ញើពីបរទេស ដើម្បីទប់ស្កាត់ទណ្ឌកម្មលើការលាងលុយកខ្វក់


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងរឹតបន្តឹងការត្រួតពិនិត្យលើការផ្ញើប្រាក់ពីបរទេសរបស់ពលករចំណាក ស្រុក ដើម្បីការពាររូបិយប័ណ្ណបរទេស និងដើម្បីកាត់បន្ថយកង្វល់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មទៅលើរបបសឹកមីយ៉ាន់ម៉ាបន្ថែមទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យធនាគារ
ដោយ

កម្មករចំណាកស្រុកមីយ៉ាន់ម៉ានៅក្រៅប្រទេស ត្រូវផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើតវិញយ៉ាងតិច២៥%នៃប្រាក់ឈ្នួលរបស់ពួកគេតាមរយៈបណ្តាញធនាគារស្របច្បាប់មួយចំនួន។ បើពួកគេមិនធ្វើដូច្នេះទេ ទាំងពួកគេ និងទាំងភ្នាក់ងារការងាររបស់ពួកគេអាចប្រឈមមុខនឹងការរឹតបន្តឹងលើសមត្ថភាពការងារជាក់ជាមិនខាន។

នៅក្រោមវិធានការអនុវត្តដ៏តឹងរ៉ឹងដែលបានចេញកាលពីខែសីហា ឆ្នាំមុន កម្មករត្រូវតែបង្ហាញភស្តុតាងរបស់ភ្នាក់ងារការងារផ្ទេរប្រាក់របស់ពួកគេ ហើយភ្នាក់ងារក៏ត្រូវតែបង្ហាញរដ្ឋាភិបាលថា ភាគច្រើននៃកម្មករបានផ្ទេរប្រាក់តាមតម្រូវការរបស់រដ្ឋាភិបាល។ អាជ្ញាធរបានបង្កើនការអនុវត្តច្បាប់តាមរយៈការត្រួតពិនិត្យភ្នាក់ងារនានា នៅក្នុងទីក្រុងយ៉ាំងហ្គោន។

បើតាមធនាគារពិភពលោក ប្រាក់បញ្ញើពីបរទេសនេះបានធ្លាក់ដល់ដៃក្រុមគ្រួសាររបស់ពលករមីយ៉ាន់ម៉ាចំនួន៧,៥% ហើយវាក៏ជាប្រភពរូបិយប័ណ្ណបរទេសដ៏មានតម្លៃសម្រាប់រដ្ឋាភិបាលផងដែរ។

ការរឹតបន្តឹងលើការផ្ញើប្រាក់ពីបរទេសរបស់អាជ្ញាធរមីយ៉ាន់ម៉ានេះធ្វើឡើងដើម្បីទប់ស្កាត់រំហូររូបិយប័ណ្ណបរទេសខុសច្បាប់ចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយក្រុមការងារសកម្មភាពហិរញ្ញវត្ថុពិសេស (FATF) ដឹកនាំដោយក្រុមប្រទេស G7 បានបង្កើនការព្រួយបារម្ភអំពីបណ្តាញផ្ទេរប្រាក់ហាន់ឌី (Hundi) ក្រៅផ្លូវការ។ ហើយម្យ៉ាងទៀត ក៏ដើម្បីបញ្ចៀសទណ្ឌកម្មពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ក្រោយក្រុមការងារ FATF កាលពីខែតុលា ឆ្នាំ២០២២ បានដាក់មីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅចំពោះការមិនបានចាត់វិធានការគ្រប់គ្រាន់ប្រឆាំងនឹងការលាងលុយកខ្វក់ និងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនរឹងមាំនៅឆ្នាំ២០២៥ នេះ

ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ត្រូវបានក្រុមអ្នកវិភាគព្យាករថា នឹងសម្រេចបានកំណើនរឹងមាំនៅឆ្នាំ២០២៥ នេះ ក្រោយបំបែកកំណត់ត្រាគួរឱ្យភ្ញាក់ផ្អើ…

តើវិស័យចិញ្ចឹមសត្វនៅកម្ពុជា នឹងមានការប្រែប្រួលយ៉ាងណានៅឆ្នាំ២០២៥ នេះ?

វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ