កូដកម្ម​របស់បុគ្គលិកណាហ្គាវើល

បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន


បុគ្គលិករាប់ពាន់នាក់ នៃកាស៊ីណូណាហ្គាវើល បានធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។
បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន (រូបភាព៖ ខេមបូណូមីស)
ដោយ

ជម្លោះ​រវាងនិយោជិត និងណាហ្គាវ៉ាវើល បានចាប់ផ្តើម​កាលពីឆ្នាំមុន បន្ទាប់ពី​ប្រធាន​សហជីព​ឈ្មោះឈឹម ស៊ីថរ ត្រូវបានគេ​ព្យួរកាងារ​ដោយ​គ្មានថ្ងៃកំណត់ ដោយសារតែ​បានការពារ​បុគ្គលិក​ម្នាក់ទៀត ដែលបាន​ពាក់អាវយឺត សរសេរថា ក្រុមហ៊ុន​រីកចម្រើន កម្មករត្រូវការ​ប្រាក់​ឈ្នួល​សមរម្យ។

ការផលិតអាវ​យឺតនេះ នៅពេលនោះ គឺជាផ្នែកមួយ​នៃយុទ្ធនាការ ដើម្បីទាមទារ​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល ឱ្យបាន​៣០០ដុល្លារ ក្នុងមួយខែ សម្រាប់​បុគ្គលិក​ផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់​បុគ្គលិក​ខាងកាស៊ីណូ។

ការសម្រុះសម្រួលរវាង​ណាហ្គាវើល និងសហជីពកន្លងមក មិនបាន​ឈានដល់​មានដំណោះស្រាយ​នោះទេ ហើយក៏ផ្ទុះ​ជាកូដកម្ម​នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាឆ្នាំ២០២នេះ ខណ:ដែល​មានការដាក់ពង្រាយ​សន្តិសុខ និងនគរបាល​យ៉ាងច្រើន។

បុគ្គលិកឈ្មោះប៊ី គន្ធា បាននិយាយប្រាប់​អ្នកសារព័ត៏មាន នៅខាងមុខ​ណាហ្គាវើលថា បុគ្គលិក

ចំនួន ៣ពាន់ បានផ្តិតមេដៃ​ចូលរួម​កូដកម្ម នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២នេះ ដោយរួមទាំង​ទាមទារឱ្យ​បញ្ឈប់​បុគ្គលិក​ជាន់ខ្ពស់ម្នាក់ ជាជនជាតិ​អេស្ប៉ាញ​ផងដែរ ដោយសារ​សម្ដី​មិនសមរម្យ។

កាលពីខែមិថុនាឆ្នាំមុន បុគ្គលិកជិត ៤.០០០ នាក់បាន​ចុះហត្ថលេខា​លើញត្តិ​ទាមទារ​ដំឡើងប្រាក់​ឈ្នួលដោយសារតែ ទំនិញនិង​ម្ហូបអាហារ​ផ្សេងៗឡើងថ្លៃ។

ប៊ី គន្ធា បាននិយាយដូច្នេះថា «ពួកខ្ញុំជួបជុំគ្នា​ប្រហែល​ជាម៉ោង​៦ព្រឹក អត់ទាន់​ដំណោះស្រាយអ្វីទាំងអស់ គឺក្រុមហ៊ុន​អត់មាន​ដំណោះស្រាយ ក្រុមហ៊ុនមានតែ​រើសបុគ្គលិកថ្មី មកបញ្ឈឺ​ពួកដែល​គាត់​ជាបុគ្គលិកតូចៗ។»

បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន (រូបភាព៖ ខេមបូណូមីស)

ប៊ី គន្ធា បានអះអាងថា នេះជាសម្ពាធ​ការងារ​ដោយសារបុគ្គល​ខ្លះត្រូវ​បង្ខំចិត្ត​ចូលរួមកូដកម្ម។

ប៊ី គន្ធា បាននិយាយ​ដូច្នេះថា «គាត់ធ្វើរូបភាព​បែបហ្នឹង​រាល់ថ្ងៃនេះ គឺធ្វើការ​ក្នុង​ក្រុមហ៊ុន គឹមានការបែង​ចែកបុគ្គលិក​ថ្មី និងបុគ្គលិក​ចាស់។» 

ណាហ្គាវើល មិនបានឆ្លើយតប​សំណើរ​តាមអ៊ីម៉េល ដើម្បីសុំ​ការអត្ថាធិប្យាយ​នោះទេ នៅព្រហស្បតិ៍

ទី៩ ខែមករា ឆ្នាំ២០២០នេះ។

អ្នកតវ៉ា តំណាង​ណាហ្គាវើល និងអាជ្ញាធរ​មូលដ្ឋាន​ក្នុងខណ្ឌ​ចំការមន​បានជួបគ្នា ដើម្បី​រកកិច្ចព្រមព្រៀង ក៏ប៉ុន្តែ​មិនបានទទួល​ជោគជ័យនោះទេ ដូច្នេះកម្មករ​នឹងបន្តកូដកម្ម​ស្អែកទៀត នេះបើយោង​តាមអង្គការ​សិទ្ធិមនុស្ស​លីកាដូ។

ក៏ប៉ុន្តែបើយោង​តាមគេហទំព័រ​សារព័ត៏មាន Freshnew វិញ ណាហ្គាវើល បានយល់ព្រមដំឡើង​ប្រាក់ឈ្នួល ប៉ុន្តែមិនទាន់​ព្រមព្រាង​ទទួលយក​មេសហជីព​ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញ​នោះទេ។

កាស៊ីណូណាហ្គាខប បានរកប្រាក់ចំណេញ​សុទ្ធ​ជាង ២៤៥ លានដុល្លារនៅ​ឆមាសទីមួយ​នៃឆ្នាំ២០១៩ នេះយោង​តាមលីកាដូដដែល៕

បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន (រូបភាព៖ ខេមបូណូមីស)
None



អត្ថបទបន្ទាប់


វៀតណាម បន្ថែមការនាំចូលសាច់ជ្រូកពី អាមេរិក និងអឺរ៉ុប ដើម្បីបំពេញកង្វះខាត

ប្រទេសវៀតណាមនៅតែបន្តបន្ថែមការនាំចូលសាច់ជ្រូកពីក្រៅប្រទេស ជាពិសេសមកពី ទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលអាចប្រឈម…

ថៃសម្រេចអនុម័តថវិកាជាង ៣ពាន់លានដុល្លារ ជួយដល់វិស័យសហគ្រាសធុនតូច-មធ្យម

គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើកញ្ចប់ថវិកាជាតិជាង ៣,៣ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ វិស័យសហគ្រាសធុនតូច-មធ្យម ដែលកំពុងរងផលប៉ះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ