ប្រាក់ឈ្នួល

ប្រទេសថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណានៅឆ្នាំក្រោយ


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា ប្រទេសថៃ នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីរបស់ខ្លួននៅខែមករា ខាងមុខនេះដើម្បីរក្សាគោលដៅអតិផរណា ហើយ រដ្ឋាភិបាល ក៏គ្រោងនឹងដំឡើងបន្ថែមទៀតនៅក្នុងខែមីនា ផងដែរ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានព្រមានថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឱ្យបាត់បង់ការប្រកួតប្រជែងនៅតាមឧស្សាហកម្មជាច្រើន។ នេះបើតាមការចេញផ្សាយសារព័ត៌មានធំៗ។
ប្រាក់ឈ្នួល
ដោយ

គណៈកម្មាធិការទទួលបន្ទុកប្រាក់ឈ្នួលរបស់រដ្ឋាភិបាល និយោជក និងតំណាងនិយោជិតនៅមុននេះបានយល់ព្រមថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងអត្រាជាង២% ដែលនឹងអនុវត្តនៅក្នុងខែមករា ប៉ុន្តែលោក សេដ្ឋា ថាវីស៊ីន បានចាត់ទុកការដំឡើងប្រាក់ឈ្នួលនេះថា នៅទាបពេក ខណៈលោកធ្លាប់បានសន្យាក្នុងពេលឃោសនាបោះឆ្នោតថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤០០បាត ឬប្រហែលជាង១១ដុល្លារ បើទោះជាមានកង្វល់ពីការប្រកួតប្រជែងក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក ភីប៉ាត រ៉ាតចាគីតប្រាកាន (Phipat Ratchakitprakarn) បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលក្នុងស្រុក និងក្រុមវិជ្ជាជីវៈនឹងបិទបញ្ចប់នៅខែមីនា ដើម្បីកំណត់ពីតំបន់ និងក្រុមណា ដែលត្រូវដំឡើងប្រាក់ឈ្នួល។

ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន គឺចន្លោះពី៩ដុល្លារ៥០សេនដល់ជាង១០ដុល្លារ២០សេន ប៉ុន្តែតួលេខនេះអាចនឹងមានការប្រែប្រួលខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមតំបន់ ឬក៏ផ្នែកលើជំនាញវិជ្ជាជីវៈផ្សេងៗនៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនមួយចំនួនបានព្រមានថា ការដំឡើងប្រាក់ឈ្នួល ចំពេលការចំណាយលើប្រាក់កម្ចីកំពុងតែកើនឡើង គួបផ្សំនឹងសេដ្ឋកិច្ចរបស់ថៃកំពុងតែដើរយឺតជាងប្រទេសដៃគូក្នុងតំបន់មួយចំនួនទៀតនោះ អាចធ្វើឱ្យបាត់បង់ការប្រកួតប្រជែងនៅតាមឧស្សាហកម្មមួយចំនួន។

ដោយឡែកលោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ បានអនុម័តរក្សាកម្រិតគោលដៅអតិផរណារបស់ធនាគារកណ្តាលឱ្យនៅដដែល គឺនៅចន្លោះពី១%ទៅ៣%សម្រាប់ឆ្នាំ២០២៤។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសថៃ​​ បានស្ថិតនៅកម្រិតដក០,៤៤%ក្នុងខែវិច្ឆិកា ឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារ ផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍មួយចំនួន ត្រូវបានកក់ប្រមាណ៩០% ហើយ

ព័ត៌មាន
មន្ត្រីទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើមបានអះអាងថា សកម្មភាពកក់បន្ទប់ស្នាក់នៅមានការកើនឡើ…

រោងចក្រនុយក្លេអ៊ែជប៉ុនដែលធំបំផុតនៅលើពិភពលោក អាចនឹងដំណើរការឡើងវិញ

ព័ត៌មាន
និយ័តករថាមពលនុយក្លេអ៊ែរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានដកបម្រាមប្រតិបត្តិការ ដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែ កាស៊ីវ៉ាហ្សាគី-ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ