ឧក្រិដ្ឋកម្ម​អនឡាញ​

ឧក្រិដ្ឋកម្មស្កេមអនឡាញកំពុងរីកសាយភាយពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់អាស៊ីខាងត្បូង


ស្កេមអនឡាញ ដែលជាឧក្រិដ្ឋកម្មបច្ចេកវិទ្យាមានឫសគល់រឹងមាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពេលនេះត្រូវបានរកឃើញថា កំពុងរីកសាយភាយទៅដល់តំបន់អាស៊ីខាងត្បូងហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA អាជ្ញាធរស្រីលង្កា កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រទេសខ្លួនកំពុងប្រឈមនឹងការក្លាយជាមជ្ឈមណ្ឌលថ្មី នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ បន្ទាប់ពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានបើកយុទ្ធនាការបង្ក្រាប និងបំបែកសំបុកក្រុមឧក្រិដ្ឋជនទាំងនោះយ៉ាងក្តៅគគុក។
ឧក្រិដ្ឋកម្ម​អនឡាញ​
ដោយ

ការកើនឡើងករណីចាប់ខ្លួនជនបរទេស ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់នៅក្នុងប្រទេសស្រីលង្កា បានធ្វើឱ្យអាជ្ញាធរក្នុងស្រុកព្រួយបារម្ភថា ប្រទេសដែនកោះមួយនេះកំពុងក្លាយជាជម្រកថ្មីរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ក្រោយពេលមានការបោសសម្អាតយ៉ាងចាស់ដៃនៅអាស៊ីអាគ្នេយ៍។
ក្រុមមន្ត្រីស្រីលង្កាបានបង្ហើបឱ្យដឹងថា គិតចាប់តាំងពីដើមឆ្នាំ២០២៦ មកប៉ូសិលស្រីលង្កា បានចាប់ខ្លួនជនបរទេសជាង១,០០០ នាក់ ដែលភាគច្រើនជាជនជាតិចិន វៀតណាម និងឥណ្ឌាពីបទជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ចំនួននេះមានការកើនឡើងយ៉ាងគំហុក បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ ដែលមានការចាប់ខ្លួនត្រឹមតែ៤៣០នាក់ប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់អាជ្ញាធរស្រីលង្កា បណ្តាញបោកប្រាស់មួយចំនួនដែលត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសនានានៅអាស៊ីអាគ្នេយ៍ បានផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសស្រីលង្កាកាន់តែច្រើនឡើង។ កត្តាដែលទាក់ទាញក្រុមឧក្រិដ្ឋជនទាំងនោះរួមមានការផ្តល់ទិដ្ឋាការចេញចូលមានលក្ខណៈធូរស្រាល និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនដែលអាចទុកចិត្តបាន។
កាលពីខែមុនមន្ត្រីគយស្រីលង្កាបានស្ទាក់ចាប់ជនជាតិចិនចំនួន៩នាក់ ដែលព្យាយាមរត់ពន្ធទូរសព្ទ និងកុំព្យូទ័រយួរដៃប្រើរួចរាប់រយគ្រឿងចូលក្នុងប្រទេស។ ឧបករណ៍ទាំងនេះ គឺជាសម្ភារចាំបាច់ ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់សកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ដូចជាការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ការបោកប្រាស់វិនិយោគរូបិយប័ណ្ណគ្រីបតូ និងការដំណើរការកម្មវិធីល្បែងស៊ីសងអនឡាញខុសច្បាប់ជាដើម។
បើតាមការស៊ើបអង្កេតរបស់អាជ្ញាធរស្រីលង្កា ដើមឡើយក្រុមឧក្រិដ្ឋជនទាំងនេះផ្តោតគោលដៅតែលើអ្នកនិយាយភាសាចិនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នពួកគេបានពង្រីកប្រតិបត្តិការបោកប្រាស់ជាពហុភាសា។ ក្នុងនោះ អ្នកដែលធ្វើការនៅក្នុងសម្បុកស្កេមខ្លះជាអ្នកស្ម័គ្រចិត្តធ្វើ ដើម្បីប្រាក់ចំណូលខ្ពស់ ហើយខ្លះទៀត គឺជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ដែលត្រូវបានបង្ខំឱ្យធ្វើការ។ មន្ត្រីស្រីលង្កាបានបញ្ជាក់ថា បណ្តាញបោកប្រាស់ដែលកំពុងដំណើរការនៅក្នុងប្រទេសស្រីលង្កានាពេលនេះ គឺផ្តោតលើជនរងគ្រោះនៅទូទាំងទ្វីបអាស៊ី រួមមាននៅក្នុងប្រទេសឥណ្ឌា វៀតណាម និងហ្វីលីពីន ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ដ្រូនអនាមិកវាយប្រហាររោងចក្រនុយក្លេអ៊ែ​របស់អារ៉ាប់រួម ខណៈអាម៉េរិក និងអ៊ីរ៉ង់ផ្តល់សញ្ញាត្រៀមផ្ទុះសង្គ្រាមជាថ្មី

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានត្រឡប់មកក្តៅគគុកជាថ្មី បន្ទាប់ពីមានការវាយប្រហារដោយដ្រូនអត្តឃាតអនាមិកទៅលើរោងចក្រថាមពលនុយក្លេអ៊ែ​ បារ៉ាកា នៅ…

គ្រាន់តែក្រុមហ៊ុនបច្ចេកវិទ្យា AI មួយរបស់អាម៉េរិក​ មានទំហំទីផ្សារធំជាង GDP របស់អាល្លឺម៉ង់ទៅទៀត

បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាតម្រូវការដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់សង្គមមនុស្សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាក់ស្តែងយោងតាមទិន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ