អង្គការណាតូ-អ៊ុយក្រែន-រុស្ស៊ី

អង្គការណាតូចាប់ផ្តើមគិតគូរផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន ចំពេលដែលរុស្ស៊ីវាយដណ្តើមបានលើទីក្រុងយុទ្ធសាស្ត្រ


អង្គការសម្ព័ន្ធយោធាណាតូបាននិយាយកាលពីពេលថ្មីៗនេះថា ក្តីសង្ឃឹមរបស់ទីក្រុងកៀវក្នុងការស្នើសុំសព្វាវុធធុនធ្ងន់កន្លងមក ពីបណ្តាប្រទេសលោកខាងលិចកំពុងក្លាយជាការពិតហើយ ដោយអង្គការណាតូនឹងផ្តល់ជំនួយទាំងនេះដល់អ៊ុយក្រែនតាមការចង់បាន ក្នុងពេលខាងមុខនេះ។ ការបង្ហើបពីបំណងផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែននេះ ធ្វើឡើងស្របពេលដែលលោក ពូទីន បានសម្តែងការកោតសរសើរដល់កងកម្លាំងរុស្ស៊ីមិនដាច់ពីមាត់ ក្រោយពួកគេដណ្តើមបានទីក្រុងដ៏សំខាន់មួយពីការគ្រប់គ្រងរបស់ទ័ពអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ណាតូគិតចង់ផ្ដល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនបន្ថែម!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារចុងក្រោយមួយ កាលពេលថ្មីៗនេះ ដោយមីស៊ីលរបស់រុស្ស៊ីបានប្រល័យជីវិតមនុស្សប្រហែល ៣០នាក់ក្នុងប្លុកមួយនៃទីក្រុងឌីនីប្រូ ភាគខាងជើងអ៊ុយក្រែន បើទោះបីទីក្រុងម៉ស្គូបានបដិសេធថា ខ្លួនបានវាយប្រហារត្រឹមគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនក៏ដោយ។

អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថេនប័ក (Jens Stoltenberg) បាននិយាយថា អ៊ុយក្រែនអាចរំពឹងយ៉ាងមុតមាំដូចអ្វីដែលខ្លួនធ្លាប់បានទន្ទឹងរង់ចាំថា ណាតូនឹងផ្តល់ឱ្យទីក្រុងកៀវនូវ យានជំនិះយោធា កាំភ្លើងធំ និងមីស៊ីល ព្រមទាំងអាវុធធុនធ្ងន់ផ្សេងទៀតដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធិភាព។

លោក Stoltenberg បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុករបស់អាល្លឺម៉ង់ថា ការសន្យានាពេលថ្មីៗសម្រាប់ឧបករណ៍សព្វាវុធធុនធ្ងន់គឺមានសារៈសំខាន់ណាស់ ហើយលោករំពឹងថា នឹងមានច្រើនទៀតនាពេលអនាគតដ៏ខ្លី ដែលជាការប្តេជ្ញាចិត្តជួយដល់អ៊ុយក្រែនមិនដកដៃឡើយ។

គួររំឭកថា កាលពីដើមខែនេះ ប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានសន្យារៀងៗខ្លួនថា នឹងផ្តល់រថក្រោះធន់ស្រាលឱ្យអ៊ុយក្រែនផងដែរ រួមមាន រថក្រោះប្រភេទ AMX-10 RC របស់ប្រទេសបារាំង រថពាសដែកថ្មើរជើង Marder របស់អាល្លឺម៉ង់ចំនួន ៤០ គ្រឿង និងរថយន្តប្រយុទ្ធ Bradley ចំនួន ៥០គ្រឿងទៅឱ្យរដ្ឋអំណាចកៀវ។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធកំពុងកើនឡើងលើការសម្រេចចិត្តចុងក្រោយថា ពួកគេគួរផ្តល់ឱ្យឬមិនគួរតាមការសន្យានោះ ព្រោះវាច្បាស់ណាស់ថាសព្វាវុធទាំងអស់នេះនឹងបង្កវិនាសកម្មសង្គ្រាមកាន់តែធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃសៅរ៍សប្តាហ៍ក៏បានសន្យាដែរថា នឹងផ្តល់រថក្រោះធុនធ្ងន់ប្រភេទ Challenger 2 ចំនួន ១៤ គ្រឿងដល់អ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅចុងសប្តាហ៍មុនថា ខ្លួនបានវាយដណ្តើមយកបានទីក្រុងសូឡេដា (Soledar) ក្នុងតំបន់បាត់មុត (Bakhmut) ពីដៃកងកម្លាំងអ៊ុយក្រែនវិញហើយ បន្តពីការវាយប្រយុទ្ធទៅមកអស់ពេលយ៉ាងយូរ។

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាននិយាយក្នុងបទសម្ភាស៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ មករាថា លោកពិតមានភាពសប្បាយរីករាយ និងមានភាពវិជ្ជមានយ៉ាងខ្លាំងស្របពេលដែលអ្វីៗបានដំណើរការទៅតាមផែនការ។

សូមជម្រាបថា សូឡេដា (Soledar) ដែលមានប្រជាជនជាង១ម៉ឺននាក់កំពុងរស់នៅ ជាទីក្រុងយុទ្ធសាស្ត្រជួរមុខមួយក្នុងស្រុក Bakhmut ត្រូវបានកងកម្លាំងរុស្ស៊ីវាយដណ្តើមបានមកវិញពីដៃកងទ័ពអ៊ុយក្រែន។ យ៉ាងណាមិញ អ៊ុយក្រែនបដិសេធជ័យជំនះរបស់ម៉ស្គូព្រោះថា ការប្រយុទ្ធគ្នានៅតែបន្តយ៉ាងស្រួចស្រាលនៅឡើយ។ វិទ្យាស្ថានសិក្សាពីសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថាកងកម្លាំងអ៊ុយក្រែនទំនងជាមិនអាចរក្សាការពារទីតាំងប្រយុទ្ធជាមួយរុស្ស៊ីនៅ Soledar បានយូរតទៅទៀតទេ គឺនឹងត្រូវដកថយសិន៕




អត្ថបទបន្ទាប់


IMF ថា ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល អាចនឹងធ្វើឲ្យខាតបង់ដល់កំណើនសេដ្ឋកិច្ច៧%

ការបែកខ្ញែកយ៉ាងធ្ងន់ធ្ងរមួយនៃសេដ្ឋកិច្ចសាកល បន្ទាប់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ គឺអាចនឹងកាត់បន្ថយទិន្នផលសេដ្ឋ…

ការធ្វើដំណើររបស់ពលរដ្ឋចិនអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំនេះ រំពឹងកើនដល់ជាង ២ពាន់លានជើង

ក្រសួងដឹកជញ្ជូនរបស់ចិនបានរំពឹងថា នៅរយៈពេល៤០ថ្ងៃពេញ នៃការធ្វើដំណើរសម្រាប់រដូវកាលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ នឹងមានការធ្វើដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ