តៃវ៉ាន់ - ជប៉ុន - អឺរ៉ុប

ក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC គ្រោងពង្រីករោងចក្រនៅជប៉ុន និងអឺរ៉ុប ទោះជាតម្រូវការឈីបសាកលធ្លាក់ចុះ


ក្រុមហ៊ុនឈីបធំបំផុតក្នុងពិភពលោករបស់តៃវ៉ាន់ TSMC បានប្រកាសឱ្យដឹងថ្មីៗនេះថា ខ្លួនកំពុងពិចារណាសង់រោងចក្រទី២ នៅក្នុងប្រទេសជប៉ុន ហើយក៏កំពុងវាយតម្លៃពីលទ្ធភាពដាក់រោងចក្រដំបូងនៅអឺរ៉ុបផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃខ្សែចង្វាក់ផ្គត់ផ្គង់។ ផែនការនេះ ត្រូវបានប្រកាសឡើង បើទោះបីជាមានការព្យាករថា តម្រូវការឈីបសាកលនឹងធ្លាក់ចុះសម្រាប់ឆ្នាំ២០២៣យ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
TSMC គ្រោងពង្រីករោងចក្រឈីបនៅជប៉ុន និងអឺរ៉ុប
ដោយ

ទោះយ៉ាងណា រោងចក្រឈីបដែលគ្រោងសាងសង់នៅអឺរ៉ុប នឹងផ្តោតសំខាន់សម្រាប់ការបំពាក់លើរថយន្ត។

លោក Chung Ching Wei នាយកប្រតិបត្តិក្រុមហ៊ុន TSMC បាននិយាយថា នៅតំបន់អឺរ៉ុប ក្រុមហ៊ុនបានភ្ជាប់ជាមួយអតិថិជន និងដៃគូ ដើម្បីវាយតម្លៃពីលទ្ធភាពនៃការសាងសង់រោងចក្រ ឯកទេសផ្តោតលើបច្ចេកវិទ្យាសម្រាប់បំពាក់លើយានយន្ត ដោយផ្អែកតាមតម្រូវការពីអតិថិជន និងកម្រិតនៃការគាំទ្ររបស់រដ្ឋាភិបាល។ បន្ថែមលើនេះ TSMC ក៏កំពុងពិចារណាសង់រោងចក្រទីពីរនៅជប៉ុនផងដែរ ក្រោមការចូលរួមគ្នាជាមួយក្រុមហ៊ុន Sony។

គួរដឹងថា ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ បានផលិតឈីបសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោកជាច្រើន ដោយរួមមានក្រុមហ៊ុន Apple, អីនវីឌៀ(Nvidia), ខ្វលខម(Qualcomm) និង MediaTek។ ក្រុមហ៊ុននឹងបន្តផ្តល់ឱ្យអតិថិជនរបស់ខ្លួន មានភាពងាយស្រួល ស្របទៅតាមទីតាំងភូមិសាស្រ្ត ពោលគឺជាជម្រើសបង្កើតរោងចក្រផ្គត់ផ្គង់នៅក្រៅពីកោះតៃវ៉ាន់។

គម្រោងពង្រីករោងចក្រនេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មឈីបសាកល ត្រូវបានរាយការណ៍ថា នឹងធ្លាក់ចុះ ៤% នៅឆ្នាំ២០២៣នេះ តែមិនរាប់បញ្ចូលបន្ទះឈីបអង្គចងចាំនោះទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន TSMC បានប៉ាន់ស្មានថា ប្រាក់ចំណូលរបស់ខ្លួន នឹងធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះដែរ ខណៈនឹងងើបឡើងវិញនៅឆមាសទី២។

លោក Wendell Huang ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន TSMC បាននិយាយថា ថវិកាចំណាយរបស់ក្រុមហ៊ុនគឺគ្រោងប្រមាណពី៣២ដល់៣៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ ខណៈដែលក្រុមហ៊ុនត្រូវការត្បិតត្បៀតការចំណាយរបស់ខ្លួនបន្តិច ដោយសារតម្រូវការខ្សោយ ទោះបីត្រូវពង្រីករោងចក្រក៏ពិតមែន។ ផ្ទុយមកវិញ ថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងឆ្នាំ២០២៣ អាចពង្រីកលើសពីឆ្នាំមុនដល់ទៅ ២០% ឯណោះ។

សូមជម្រាបថា ចំណូលសុទ្ធរបស់ក្រុមហ៊ុន TSMC សម្រាប់ខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២២ បានកើនឡើង៧៨% ស្មើនឹង ៩,៧ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ សរុបជារួម ប្រាក់ចំណូលសម្រាប់ពេញមួយឆ្នាំ២០២២ គឺបានឈានដល់ជាង ៧៤ពាន់លានដុល្លារ ដែលបានកើនឡើងជាង ៤២% ធៀបនឹងឆ្នាំ២០២១៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រទេសថៃក្លាយជាគោលដៅវិនិយោគគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិន

ព័ត៌មាន
ក្រុមប្រឹក្សាវិនិយោគថៃបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃគឺជាគោលដៅវិនិយោគគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន ខណៈ…

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានចំណាយថវិកា ៥៧ម៉ឺនដុល្លារសង់អគារសិក្សា៨ខ្នងនៅតំបន់ដាច់ស្រយាល

ព័ត៌មាន
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានបង្កើតឡើងដោយធនាគារ អេស៊ីលីដា និងក្រុមហ៊ុន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ