សម្ព័ន្ធ Quad

ហេតុអ្វីសម្ព័ន្ធ Quad ត្រូវតែកាន់ដៃឥណ្ឌាឲ្យជាប់ កុំឲ្យរបូតចេញពីសម្ព័ន្ធនេះ?


អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បាននិយាយកាលថា សម្ព័នមិត្តទាំង ៤ នៃសមាជិក Quad រួមមាន ជប៉ុន អាមេរិក ឥណ្ឌា និង អូស្ត្រាលី ត្រូវតែខិតខំរក្សាឥណ្ឌាឱ្យស្ថិតក្នុងក្រុមសម្ព័ន្ធមិត្តមួយនេះឲ្យបាន បើទោះជាទីក្រុងញូវដេលី មានការស្ទាក់ស្ទើរក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្ម ទៅលើការឈ្លានពានរបស់រុស្ស៊ីចំពោះអ៊ុយក្រែនក៏ដោយ ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ហេតុអ្វីសម្ព័ន្ធ Quad ត្រូវតែកាន់ដៃឥណ្ឌាឲ្យជាប់ កុំឲ្យរបូតចេញពីសម្ព័ន្ធនេះ?

លោក Yoshihide Suga បាន​អះអាង​ថា នៅ​ពេល​ដែល​ស្ថានការណ៍​ពិភពលោក​ស្ថិត​ក្នុង​ភាព​យ៉ាប់យ៉ឺន ទាក់ទង​នឹង​សង្គ្រាមត្រជាក់​នៃ​គោលនយោបាយ​ការ​បរទេស និង​សន្តិសុខ​ជាតិ​នោះ ការ​ការពារ​ក្រប​ខណ្ឌ​គោលនយោបាយ​នៃ​ប្រទេស​ទាំង​បួន​នេះ នឹង​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង សម្រាប់​សន្តិភាព និង​សុវត្ថិភាព​នៃ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក សេរី និង​បើកចំហ ។ 

តើ​ហេតុ​អ្វី​បានជា​សម្ព័​ន​មិត្ត Quad ទាំង ៣ ប្រទេស​ផ្សេង​ទៀត មិន​អាច​បញ្ចុះបញ្ចូល​ឥណ្ឌា​ឱ្យ​ប្រកាន់​ជំហរ​រួម​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន?

គេ​នៅ​ចាំ​បាន​ថា ប្រទេស​ឥណ្ឌា​បាន​បោះ​ឆ្នោត​អនុប្បវាទ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​។ យ៉ាងណាមិញ ឥណ្ឌា​ក៏​មិន​បាន​បោះ​ឆ្នោត​មិន​គាំទ្រ​រុ​ស្ស៊ី​លើ​ដំណោះស្រាយ​ជុំវិញ​ស្ថានភាព​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន​ដែរ​។ តាម​រយៈ​ទ​ង្វើ​បែប​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ឥណ្ឌា​ក្នុង​ការ​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន​មិន​ឈរ​នៅ​ខាង​ប្រទេស​ណាមួយ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ព័​ន​មិត្ត​ទាំង ៣ ផ្សេង​ទៀត​ពិបាក​បញ្ចុះបញ្ចូល​ឥណ្ឌា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​រួម​គ្នា​ប្រឆាំង​នឹង​រុ​ស្ស៊ី​។

លោក Suga បាន​និយាយ​ថា ឥណ្ឌា គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​តាំងពី​ដំបូង​មក​ដោយសារ ឥណ្ឌា​មិន​ចាប់អារម្មណ៍​ក្នុង​ការ​លើកកម្ពស់​សមាជិកភាព Quad ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ទេ​។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​ប្រទេស​ជប៉ុន ការ​ចូលរួម​ជាមួយ​ឥណ្ឌា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទើបបាន​ប្រទេស​ជប៉ុន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​មិត្តភាព​ជាមួយ​ប្រទេស​នេះ​។

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ បាន​ទទូច​ថា វា​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ប្រទេស​ឥណ្ឌា​ឱ្យ​ស្ថិត​ក្នុង​សមាជិក Quad នោះ​ទេ ប៉ុន្តែ​ត្រូវ​បើកចំហរ​ចំពោះ​ប្រទេស​ផ្សេង​ទៀត ដូច​ជា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (Asean) ឲ្យ​ចូលរួម​ជា​សមាជិក Quad​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​គិត​ពី​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​ជប៉ុន វា​នឹង​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ឥណ្ឌា​នៅ​ក្នុង​ក្រុម​នៃ​សម្ព័​ន​មិត្ត Quad និង​ដើម្បី​នាំ​អាស៊ាន​ចូល​ទៅ​ក្នុង​ក្រុម​ទាំង ៤ នេះ​ផង​ដែរ​។ លោក Suga បាន​បន្ថែម​ថា សមាជិក Quad ក៏​មិន​គួរ​រារាំង​ប្រទេស​ចិន​ពី​ការ​ចូល​ទៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហ​ដែរ​។

គួរ​ជម្រាប​ថា នៅ​ក្នុងឆ្នាំនេះ មេដឹកនាំ​ទាំង​បួន​នឹង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​សម្ព័​ន​មិត្ត​នៃ​សមាជិក Quad នៅ​ចុងខែ មេ​សា​នេះ ដែល​ប្រទេស​ជប៉ុន​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមជាផ្លូវការ

ព័ត៌មាន
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Com…

មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam ប្រកាសមិនបន្ដដឹកនាំនៅអាណត្តិទី២នោះទេ

ព័ត៌មាន
មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡេម (Carrie Lam) បាននិយាយនៅថ្ងៃទី ០៤ ខែមេសាថា លោកស្រីនឹងមិនស្វែងរកការឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ